លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សូមរក្សាចិត្ត

សូមរក្សាចិត្ត

ថត​ចម្លង:

  1. ១. ចិត្ត​ខ្ញុំ​រមែង ចង់​ធ្វើ​ត្រឹម​ត្រូវ

    តែ​ចិត្ត​ច្របល់ តែង​ព្រួយ​ចំ​បែង

    ចេះ​តែ​កើត មាន​ចិត្ត​សង្ស័យ

    ថា​ខ្លួន​ឯង​មិន​ល្អ​គ្រប់​គ្រាន់

    រសាប់​រសល់ ខ្ញុំ​អធិដ្ឋាន

    ព្រោះ​លោក​បាន​ផ្ដាំ​ថា អធិដ្ឋាន​កុំ​ខាន

    ពេល​ខ្ញុំ​តឹង​ថប់ ក្នុង​ចិន្ដា

    យេហូវ៉ា​បិតា​ប្រាប់​ខ្ញុំ​ថា

    (បន្ទរ)

    សូម​ខំ​រក្សា​ចិត្ត ខំ​រក្សា​គំនិត

    សូម​គិត​រឿង​ល្អ នៅ​ក្នុង​ជីវិត

    មិន​ចង់​គិត​រឿង នាំ​ឲ្យ​អស់​សង្ឃឹម

    ខ្ញុំ​នឹង​រក្សា​ចិត្ត ហើយ​ខ្ញុំ​នឹង​ញញឹម

  2. ២. ខ្ញុំ​ចង់​សម្រេច តាម​បំណង​លោក

    តែ​អារម្មណ៍​មួហ្មង មាន​ពេញ​ចិន្ដា

    ថា​ជីវិត ពិបាក​ពេក​ក្រៃ

    ហើយ​មិន​សម ឲ្យ​ព្រះ​ស្រឡាញ់

    តែ​ខ្ញុំ​ចេញ​ទៅ មិន​នៅ​ឯកា

    ទៅ​ប្រាប់​ដំណឹង​ពី​អនាគត​អស្ចារ្យ

    មិន​ឲ្យ​កង្វល់​ចង​រឹត​ខ្ញុំ

    យេហូវ៉ា​បិតា​នៅ​ជិត​ខ្ញុំ

    (បន្ទរ​)

    ខ្ញុំ​ខំ​រក្សា​ចិត្ត ខំ​រក្សា​គំនិត

    ខ្ញុំ​គិត​រឿង​ល្អ នៅ​ក្នុង​ជីវិត

    មិន​ចង់​គិត​រឿង នាំ​ឲ្យ​អស់​សង្ឃឹម

    ខ្ញុំ​នឹង​រក្សា​ចិត្ត ហើយ​ខ្ញុំ​នឹង​ញញឹម

    ខ្ញុំ​នឹង​ញញឹម។

    (បន្ថែម)

    ខ្ញុំ​នឹង​ត​ស៊ូ​យក​ឈ្នះ​ឲ្យ​បាន

    ចិត្ត​កង្វល់​ដែល​តែង​មក​រំខាន

    មិន​បាច់​មួហ្មង ឬ​សង្ស័យ​ខ្លួន​ឯង

    យេហូវ៉ា អរគុណ ជួយ​ឲ្យ​ខ្ញុំ​លែង​ចំ​បែង

    ជួយ​ឲ្យ​ខ្ញុំ​លែង​ចំ​បែង

    (​បន្ទរ​)

    ខ្ញុំ​ខំ​រក្សា​ចិត្ត ខំ​រក្សា​គំនិត

    ខ្ញុំ​គិត​រឿង​ល្អ នៅ​ក្នុង​ជីវិត

    មិន​ចង់​គិត​រឿង នាំ​ឲ្យ​អស់​សង្ឃឹម

    ខ្ញុំ​នឹង​រក្សា​ចិត្ត ហើយ​ខ្ញុំ​នឹង​ញញឹម៕