ស្វែងរក
ថតចម្លង:
១. មានពាក្យថាបើ‹រកនោះនឹងឃើញ›
រកឃើញក្ដីពិតកាត់ថ្លៃពុំបាន
យើងមានសំណួរច្រើនណាស់ ហើយចង់សួរទៅព្រះ
សុញសាញក្នុងចិន្ដាឥតស្រាន្ត។
(បន្ទរទី១)
តែយើងនៅបន្តរកដោយមិនរសាយ
ព្រោះនឹងមានចម្លើយគាប់យើងខំស្វែងរកដូចជាទ្រព្យ
(បន្ទរ)
ស្វែងរក ស្វែងរក នូវចម្លើយ
ចំពោះសំណួរទាំងឡាយ
ចម្លើយដែលយើងចង់ឮវាចា:
តើមនុស្សមកពីណាហេតុអ្វីរាជាណាចក្រព្រះត្រូវមកយ៉ាងរូតរះ
ខំស្វែងយល់ខ្លាំងណាស់។
២. យើងមិនបានដឹងសោះថាព្រះមានឈ្មោះ
យេហូវ៉ាតែមួយដែលត្រូវហៅរក
ពេលគេបង្ហាញយើងបានរកឃើញ
ចម្លើយមួយយើងបានស្វែងរក។
(បន្ទរទី១)
តែយើងនៅបន្តរកដោយមិនរសាយ
ស្វែងរកការពិតថាយើងមកពីណាហើយនឹងទៅឯណា។
(បន្ទរ)
ស្វែងរកស្វែងរកនូវចម្លើយ
ចំពោះសំណួរទាំងឡាយ
ចម្លើយដែលយើងចង់ឮវាចា:
តើមនុស្សមកពីណានិងឧទ្យានដែលបានសន្យាក្រោមរាជ្យព្រះដែលជិតមកដល់។
ស្វែងរកអ្នកនឹងឃើញ។
(បន្ថែម)
តែឥឡូវយើងមិនលាក់ទេយើងចង់តែប្រាប់ពួកគេ
ពីក្ដីពិតកាត់ថ្លៃពុំបាន
គេខំស្វែងយល់តែមិនមានអ្នកណាឆ្លើយ។
យើងជួយគេឲ្យយល់សេចក្ដី
ដោយប្រាប់អ្វីដែលយើងបានរកឃើញ។
(បន្ទរ)
ស្វែងរកស្វែងរកនូវចម្លើយ
ចំពោះសំណួរទាំងឡាយ
ចម្លើយដែលគេចង់ឮវាចា:
តើមនុស្សមកពីណាជីវិតរៀងរហូតក្រោមរាជ្យព្រះដែលជិតមកដល់
ស្វែងរកអ្នកនឹងឃើញ។