លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នក​អាច​ពឹង​ខ្ញុំ​បាន

អ្នក​អាច​ពឹង​ខ្ញុំ​បាន

ថត​ចម្លង:

  1. ១. ជីវិត​យើង​មិន​ទៀង

    ហើយ​មិន​តែង​តែ​ដូច​ចិត្ត​យើង​ប៉ង

    បើ​រឿង​អាក្រក់ មិន​ដែល​កើត​ឡើង​ក្នុង​លោក

    មិន​ដឹង​ជីវិត​ប្រសើរ​យ៉ាង​ណា

    តែ​ព្រះ​អាច​ដឹង​អាច​យល់

    លោក​ស្គាល់​ធាតុ​ពិត​យើង​ជាង​អ្នក​ណា

    លោក​ដឹង​ថា​យើង​អាច​ធ្វើ​ថែម​ទៀត​បាន​ប្រសើរ

    គឺ​ស្រេច​លើ​ផ្លូវ​ដែល​យើង​នឹង​ដើរ។

    (​បន្ទរ​ទី១​)

    លោក​ស្រឡាញ់​យើង​រាល់​គ្នា

    ទោះ​ជា​ចេះ​ប៉ិន​ប្រសប់ មាន​គុណ​សម្បត្ដិ​ណា

    លោក​ចង់​ឲ្យ​យើង​រាល់​គ្នា

    ចេះ​ជួយ​គេ​ផ្សេង​ដូច​ជា​លោក​ដែរ

    (​បន្ទរ​)

    អ្នក​ជា​មិត្ត​ខ្ញុំ ព្រោះ​អ្នក​តែង​នៅ​ក្បែរ

    ទាំង​ពេល​សើច​ពេល​យំ ទាំង​ពេល​ជួប​ទុក្ខ​ធំ

    អ្នក​មាន​ខ្ញុំ

    ពេល​អ្នក​ត្រូវ​ការ​មិត្ត ពេល​អ្នក​ពិបាក​ស៊ូ​ទ្រាំ

    ខ្ញុំ​នឹង​ជួយ​យក​អាសា

    អ្នក​អាច​ពឹង​ខ្ញុំ​បាន

  2. ២. យើង​យំ​នឹង​អ្នក​ដែល​យំ

    សម្រាល​ទុក្ខ​គ្នា ទៅ​វិញ​ទៅ​មក

    តែ​ជួន​កាល​យើង​បាន​ត្រឹម​តែ​សម្រក់​ទឹក​ភ្នែក

    ដែល​ហូរមក​ជំនួស​ពាក្យ​សម្ដី

    (​បន្ទរ​ទី១​)

    យើង​ខ្សោយ ដោយ​សារ​មាន​ទុក្ខ

    យេហូវ៉ា​អាច​ជួយ ឲ្យ​យើង​រឹង​មាំ​រៀង​ទៅ

    យើង​ក៏​ធ្វើ​ដូច​លោក​ដែរ

    យើង​តែង​តែ​ជួយ​គ្នា​ដូច​ជា​មិត្ត

    (​បន្ទរ​)

    អ្នក​ជា​មិត្ត​ខ្ញុំ ព្រោះ​អ្នក​តែង​នៅ​ក្បែរ

    ទាំង​ពេល​សើច​ពេល​យំ ទាំង​ពេល​ជួប​ទុក្ខ​ធំ

    អ្នក​មាន​ខ្ញុំ

    ពេល​អ្នក​ត្រូវ​ការ​មិត្ត ពេល​អ្នក​ពិបាក​ស៊ូ​ទ្រាំ

    ខ្ញុំ​នឹង​ជួយ​យក​អាសា

    អ្នក​អាច​ពឹង​ខ្ញុំ​បាន

    (​បន្ទរ​)

    អ្នក​ជា​មិត្ត​ខ្ញុំ ព្រោះ​អ្នក​តែង​នៅ​ក្បែរ

    ទាំង​ពេល​សើច​ពេល​យំ ទាំង​ពេល​ជួប​ទុក្ខ​ធំ

    អ្នក​មាន​ខ្ញុំ

    ពេល​អ្នក​ត្រូវ​ការ​មិត្ត ពេល​អ្នក​ពិបាក​ស៊ូ​ទ្រាំ

    ខ្ញុំ​នឹង​ជួយ​យក​អាសា

    អ្នក​អាច​ពឹង​ខ្ញុំ​បាន។