លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀង​លេខ​១៤៦

អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ

អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ

ថត​ចម្លង:

(​ម៉ាថាយ ២៥:៣៤​-​៤០​)

  1. ១​. អ្នក ព្រះ រើស តាំង ឲ្យ នៅ ជា មួយ គ្រិស្ត នា សួគ៌ា

    និង អ្នក ជា ចៀម ឯ ទៀត បម្រើ ជា មួយ គ្នា

    ជំនួយ ណា ដែល អ្នក ឲ្យ

    តែង ជួយ ពួក គាត់ ជា និច្ច

    លោក យេស៊ូ នឹង សង គុណ អ្នក ហើយ ចាំ មិន ភ្លេច។

    (​បន្ទរ​)

    ​«​បើ អ្នក សម្រាល ទុក្ខ គាត់ ដូច សម្រាល ទុក្ខ ខ្ញុំ

    បើ អ្នក បាន ជួយ ពួក គាត់ ដូច អ្នក បាន ជួយ ខ្ញុំ

    ពេល អ្នក បម្រើ ពួក គាត់ ដូច អ្នក បម្រើ ខ្ញុំ

    ពេល អ្នក ជួយ ពួក គាត់ ដូច អ្នក បាន ជួយ ខ្ញុំ

    បើ អ្នក បាន ធ្វើ ដល់ គាត់ អ្នក បាន ធ្វើ ដល់ ខ្ញុំ​»។

  2. ២​. ​«​កាល ខ្ញុំ ស្រេក កាល ខ្ញុំ ឃ្លាន អ្នក ផ្ដល់ ទឹក និង អាហារ

    ថែម ទាំង អ្វី ​ៗ ទាំង អស់ ខ្ញុំ ពិត ជា ត្រូវ ការ​»​

    តែ ចៀម ឯ ទៀត សួរ តប ថា​៖

    ​«​យើង បាន ធ្វើ ពេល ណា?​»​

    ស្តេច នឹង ពន្យល់ ប្រាប់ ពួក គេ ដូច ត ទៅ ថា​៖

    (​បន្ទរ​)

    ​«​បើ អ្នក សម្រាល ទុក្ខ គាត់ ដូច សម្រាល ទុក្ខ ខ្ញុំ

    បើ អ្នក បាន ជួយ ពួក គាត់ ដូច អ្នក បាន ជួយ ខ្ញុំ

    ពេល អ្នក បម្រើ ពួក គាត់ ដូច អ្នក បម្រើ ខ្ញុំ

    ពេល អ្នក ជួយ ពួក គាត់ ដូច អ្នក បាន ជួយ ខ្ញុំ

    បើ អ្នក បាន ធ្វើ ដល់ គាត់ អ្នក បាន ធ្វើ ដល់ ខ្ញុំ​»។

  3. ៣​. ​«​អ្នក ស្មោះ ត្រង់ ចំពោះ ខ្ញុំ ហើយ បាន ធ្វើ កិច្ច ការ ល្អ

    ដោយ រួម ផ្សព្វ ផ្សាយ ជា មួយ បង ប្អូន ខ្ញុំ ស្មោះ សរ​»​

    ហើយ ស្តេច នឹង មាន ប្រសាសន៍

    ទៅ ចៀម នៅ ខាង ស្ដាំ ថា​៖

    ​«​ចូរ ទទួល រង្វាន់ ជា ផែន ដី និង ជីវ៉ា​»​។

    (​បន្ទរ​)

    ​«​បើ អ្នក សម្រាល ទុក្ខ គាត់ ដូច សម្រាល ទុក្ខ ខ្ញុំ

    បើ អ្នក បាន ជួយ ពួក គាត់ ដូច អ្នក បាន ជួយ ខ្ញុំ

    ពេល អ្នក បម្រើ ពួក គាត់ ដូច អ្នក បម្រើ ខ្ញុំ

    ពេល អ្នក ជួយ ពួក គាត់ ដូច អ្នក បាន ជួយ ខ្ញុំ

    បើ អ្នក បាន ធ្វើ ដល់ គាត់ អ្នក បាន ធ្វើ ដល់ ខ្ញុំ​»៕

(​សូម​ពិនិត្យ​បន្ថែម សុភ. ១៩:១៧; ម៉ាថ. ១០:៤០​-​៤២; ២ធី. ១:១៦, ១៧​)