ចម្រៀងលេខ១០១
ចូរបម្រើដោយសាមគ្គីភាព
(អេភេសូរ ៤:៣)
-
១. ពិភពលោកបែកបាក់សព្វទិសា
តែយើងរួមគំនិតរួមចិន្ដា
ព្រោះព្រះជួយឲ្យមានក្ដីសុខសាន្ត
ឲ្យរីករាយពន់ប្រមាណ
យើងមានសាមគ្គីភាព
ដ៏ល្អគាប់ចិន្ដា
កិច្ចការនៃព្រះគឺនៅមានច្រើន
បុត្រព្រះនាំមុខយើងនឹងចម្រើន
ចូរបម្រើហើយស្ដាប់បង្គាប់ផង
ដោយរួបរួមគ្នាទាំងស្រុង។
-
២. អធិដ្ឋានឲ្យរួមចិត្តគំនិត
សម្ដែងក្ដីសប្បុរសពីចិត្ត
ក្ដីស្រឡាញ់ក្ដីសរសើរនឹងកើន
ឲ្យយើងបានសុខចម្រើន
ក្ដីសុខសាន្តគឺល្អក្រៃ
ធ្វើឲ្យមានអំណរ
ពេលដែលយើងស្រឡាញ់រាប់អានគ្នា
យើងបានសុខជាពរពីសួគ៌ា
បានព្រះជួយយើងរួមចិត្តគំនិត
បម្រើលោកមួយជីវិត៕
(សូមពិនិត្យបន្ថែម មីកា ២:១២; សេផ. ៣:៩; ១កូ. ១:១០)