ចម្រៀងលេខ១០៥
«ព្រះគឺជាសេចក្ដីស្រឡាញ់»
-
១. ព្រះជាក្ដីស្រឡាញ់ហើយប្រាប់យើង
‹សូមមានចិត្តស្រឡាញ់ដូចខ្ញុំ›
ពេលស្រឡាញ់ព្រះនិងអ្នកជិតខាង
តែងមានកិរិយាសែនសម
នេះហើយជាមាគ៌ានៃជីវិត
ជាជីវិតដ៏គាប់ចិន្ដា
ក្ដីស្រឡាញ់ដូចគ្រិស្តមិនសាបសូន្យ
យើងបង្ហាញដោយកាយវាចា។
-
២. ការស្រឡាញ់ព្រះនិងសេចក្ដីពិត
ជំរុញចិត្តយើងឲ្យស្រឡាញ់
ពេលយើងមានកំហុសលោកជួយយើង
លោកជួយយើងឲ្យមិនចុះចាញ់
ក្ដីស្រឡាញ់មិនច្រណែនឈ្នានីស
តែស៊ូទ្រាំក៏សប្បុរស
ចូរឲ្យយើងស្រឡាញ់បងប្អូនយើង
ភ្លក់រសជាតិក្ដីស្រឡាញ់ស្មោះ។
-
៣. មិនត្រូវមានកំហឹងនៅក្នុងចិត្ត
មិនត្រូវគុំប្រកាន់ឡើយណា
ទុកចិត្តព្រះឲ្យលោកជួយដឹកនាំ
បង្រៀនឲ្យយល់ខ្នាតតម្រា
ត្រូវស្រឡាញ់ព្រះនិងអ្នកជិតខាង
ជាក្ដីស្រឡាញ់ល្អកន្លង
ចូរតាមព្រះបង្ហាញក្ដីស្រឡាញ់
អស់ពីដួងចិត្តយ៉ាងស្មោះត្រង់៕
(សូមពិនិត្យបន្ថែម ម៉ាក. ១២:៣០, ៣១; ១កូ. ១២:៣១–១៣:៨; ១យ៉ូន. ៣:២៣)