លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១១៩

យើងត្រូវតែមានជំនឿ

យើងត្រូវតែមានជំនឿ

(​ហេប្រឺ ១០:៣៨, ៣៩​)

  1. ១. ព្រះ​បាន​មាន​ប្រសាសន៍​មក​កាន់​មនុស្សា

    តាម​អ្នក​ថ្លែង​ទំនាយ​ពី​បុរាណ

    ឥឡូវ​លោក​ពោល​ថា៖ ‹ចូរ​ឲ្យ​ប្រែ​ចិន្ដា›

    ពី​បុត្រ​ព្រះ​យើង​ឮ​គ្រប់​ប្រាណ។

    (បន្ទរ)

    តើ​ជំនឿ​យើង​មាំ​និង​ពិត​ទេ?

    ត្រូវ​មាន​ជំនឿ​ទើប​រួច​ជីវ៉ា

    តើ​យើង​តែង​ប្រព្រឹត្ត​តាម​ជំនឿ?

    បើ​មាន​ជំនឿ​ព្រះ​នឹង​សង្គ្រោះ​រក្សា។

  2. ២. ដោយ​ស្មោះ​យើង​ធ្វើ​តាម​បង្គាប់​គ្រិស្ត​យេស៊ូ

    ប្រកាស​រាជ្យ​ព្រះ​នៅ​ទី​ជិត​ឆ្ងាយ

    យើង​ផ្សាយ​ដំណឹង​ពី​ព្រះ​ដោយ​ចិត្ត​ហាន​ក្លា

    ពាក្យ​ព្រះ​យើង​មិន​លាក់​ឡើយ​ណា៎។

    (បន្ទរ)

    តើ​ជំនឿ​យើង​មាំ​និង​ពិត​ទេ?

    ត្រូវ​មាន​ជំនឿ​ទើប​រួច​ជីវ៉ា

    តើ​យើង​តែង​ប្រព្រឹត្ត​តាម​ជំនឿ?

    បើ​មាន​ជំនឿ​ព្រះ​នឹង​សង្គ្រោះ​រក្សា។

  3. ៣. ជំនឿ​របស់​យើង​ជួយ​ឲ្យ​ចិត្ត​ក្លា​ហាន

    យើង​មិន​រួញ​រា​មិន​ភ័យ​ភិត​ឡើយ

    ទុក​ចិត្ត​ថា​ព្រះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​បាន

    យើង​ជិត​បាន​ក្ដី​សង្គ្រោះ​ហើយ។

    (​បន្ទរ​)

    តើ​ជំនឿ​យើង​មាំ​និង​ពិត​ទេ?

    ត្រូវ​មាន​ជំនឿ​ទើប​រួច​ជីវ៉ា

    តើ​យើង​តែង​ប្រព្រឹត្ត​តាម​ជំនឿ?

    បើ​មាន​ជំនឿ​ព្រះ​នឹង​សង្គ្រោះ​រក្សា៕