ចម្រៀងលេខ១២៧
ខ្ញុំគួរជាមនុស្សដែលព្រះពេញចិត្ត
-
១. តើខ្ញុំអាចយកអ្វីទៅសងព្រះយេហូវ៉ា?
ដើម្បីអរគុណលោកដែលឲ្យរូបខ្ញុំមានជីវ៉ា
ខ្ញុំប្រើបណ្ដាំលោកជាកញ្ចក់យកមកឆ្លុះចិត្ត
ជួយពិចារណាឲ្យដិតដល់ឲ្យស្គាល់ធាតុពិត។
(បន្ថែម)
ខ្ញុំបានសន្យាថានឹងបម្រើលោកពីចិត្ត
តែខ្ញុំមិនមែនបម្រើឲ្យតែបានបង្គ្រប់កិច្ច
ខ្ញុំបម្រើលោកអស់ពីកម្លាំងចិត្តនិងកាយ
ខ្ញុំចង់ធ្វើឲ្យលោកមានចិត្តអរសប្បាយ
សូមជួយខ្ញុំឲ្យយល់ច្បាស់សូមជួយខ្ញុំរិះគិត
ដើម្បីឲ្យខ្ញុំធ្វើជាមនុស្សដែលលោកពេញចិត្ត
អ្នកភក្ដីនឹងព្រះលោកស្រឡាញ់ពួកគេពេកក្រៃ
ខ្ញុំសូមរួមនឹងអ្នកដែលធ្វើឲ្យលោកអររាល់ថ្ងៃ៕
(សូមពិនិត្យបន្ថែម ចសព. ១៨:២៥; ១១៦:១២; សុភ. ១១:២០)