លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១២

ព្រះយេហូវ៉ាខ្លាំងក្លាមហិមា

ព្រះយេហូវ៉ាខ្លាំងក្លាមហិមា

(​ដំណើរ​ចាក​ចេញ ៣៤:៦, ៧​)

  1. ១. ឱ​ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​មហិមា

    សម​ទទួល​គ្រប់​ការ​សរសើរ

    មាគ៌ា​លោក​ល្អ​សុចរិត

    លោក​មាន​ក្ដី​ស្រឡាញ់​ប្រាជ្ញា​និង​ឫទ្ធា

    រៀង​រហូត​លោក​ជា​ព្រះ​ពិត។

  2. ២. យើង​ដឹង​ថា​បិតា​អាណិត​មេត្តា​យើង

    ទោះ​បី​យើង​ជា​ធូលី​ដី

    លោក​ស្ដាប់​ពេល​យើង​អធិដ្ឋាន

    លោក​តែង​តែ​ការ​ពារ​បង្រៀន​ណែ​នាំ​យើង!

    លោក​រមែង​ជួយ​យើង​ឥត​ខាន។

  3. ៣. ផ្ទៃ​មេឃ​និង​ផែន​ដី​បង្ហាញ​សិរី​ព្រះ

    យើង​សរសើរ​លោក​ដោយ​ត្រេក​អរ

    រៀង​រហូត​អស់​មួយ​ជីវ៉ា

    ឱ​ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​មហិមា

    យើង​តម្កើង​លោក​ពី​ចិន្ដា៕

(​សូម​ពិនិត្យ​បន្ថែម បច. ៣២:៤; សុភ. ១៦:១២; ម៉ាថ. ៦:១០; បប. ៤:១១​)