ចម្រៀងលេខ១៣៧
ស្ត្រីគ្រិស្តសាសនិកស្មោះត្រង់
(រ៉ូម ១៦:២)
-
១. ហាណានិងអេសធើរ រូថ ម៉ារៀនិងសារ៉ា
ស្រីដ៏ប្រសើរនិងជាភរិយាស្មោះត្រង់
ពួកគាត់គោរពប្រណិប័តន៍ព្រះយ៉ាងហ្មត់ហ្មង
មានកេរ្ដិ៍ឈ្មោះប្រពៃមិនចេះសាបសូន្យនោះទេ
ស្រីឯទៀតក៏ផ្គាប់ចិត្តព្រះយេហូវ៉ា
ឈ្មោះមិនបានចារទុកតែបានបម្រើយ៉ាងភក្ដី។
-
២. ចិត្តល្អនិងក្លាហាន សប្បុរសនិងសទ្ធា
ជាគុណសម្បត្តិថ្លៃថ្លាសម្រាប់មនុស្សា
គុណសម្បត្តិនេះនាងទាំងឡាយមានគ្រប់កាយា
គំរូនាងជាកេរដំណែលវិសេសពន់ពេក
បងប្អូនស្រីសម័យយើងកំពុងធ្វើតាម
ហើយទុកគំរូឲ្យយើងអំពីចិត្តស្មោះភក្ដី។
-
៣. កូនស្រី ប្រពន្ធ បងស្រី អ្នកម្ដាយ ស្រីមេម៉ាយ
ស្ម័គ្រចិត្តនឿយហត់កាយារីករាយធ្វើកិច្ចការ
រក្សាចិត្តរាបទាបហើយចុះចូលពីចិន្ដា
ព្រះពេញចិត្តក្រៃលែងកុំព្រួយបារម្ភភិតភ័យ
សូមព្រះថែរក្សាបងប្អូនស្រីទាំងឡាយ
សូមអ្នកជឿប្រាកដថារង្វាន់អ្នកនៅមិនឆ្ងាយ៕
(សូមពិនិត្យបន្ថែម ភី. ៤:៣; ១ធី. ២:៩, ១០; ១ពេ. ៣:៤, ៥)