លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៤២

ចូររក្សាសេចក្ដីសង្ឃឹមជានិច្ច

ចូររក្សាសេចក្ដីសង្ឃឹមជានិច្ច

(​ហេប្រឺ ៦:១៨, ១៩​)

  1. ១. អស់​កាល​យូរ​លុង​មនុស្ស​ស្ថិត​ក្នុង​ភាព​ងងឹត​សូន្យ

    ដូច​ដេញ​ចាប់​ខ្យល់​ជីវិត​គេ​ឥត​ន័យ​ខ្លឹម​សារ

    ហើយ​ដោយ​សារ​មនុស្ស​គ្រប់​ប្រាណ​មាន​ភាព​ខុស​ឆ្គង

    ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​អ្នក​ណា។

    (​បន្ទរ​)

    ចូរ​ច្រៀង​ដោយ​អរ​ព្រះ​នឹង​គ្រប់​គ្រង​ផែន​ដី

    អំណាច​នៃ​បុត្រ​ព្រះ​នាំ​ឲ្យ​យើង​បាន​សេរី

    លោក​នឹង​បំបាត់​ការ​អាក្រក់​ឲ្យ​សូន្យ​សាប

    ក្ដី​សង្ឃឹម​នេះ​ជួយ​យើង​ស៊ូ​ទ្រាំ​ជា​ដរាប។

  2. ២. ចូរ​យើង​ផ្សាយ​ប្រាប់​ថា៖ «​ថ្ងៃ​របស់​ព្រះ​ជិត​ដល់​ហើយ!​»​

    នឹង​លែង​មាន​អ្នក​ដែល​សួរ​ព្រះ​ថា៖​​«​តើ​ពេល​ណា?​»​

    លោក​នឹង​រំដោះ​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ​ឈឺ​ចាប់

    ចូរ​ព្រម​គ្នា​ច្រៀង​សរសើរ​ព្រះ​ខ្លាំង​ក្លា។

    (​បន្ទរ​)

    ចូរ​ច្រៀង​ដោយ​អរ​ព្រះ​នឹង​គ្រប់​គ្រង​ផែន​ដី

    អំណាច​នៃ​បុត្រ​ព្រះ​នាំ​ឲ្យ​យើង​បាន​សេរី

    លោក​នឹង​បំបាត់​ការ​អាក្រក់​ឲ្យ​សូន្យ​សាប

    ក្ដី​សង្ឃឹម​នេះ​ជួយ​យើង​ស៊ូ​ទ្រាំ​ជា​ដរាប៕