លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៤៦

«អ្វីៗទាំងអស់ថ្មី»

«អ្វីៗទាំងអស់ថ្មី»

(​ការ​បើក​បង្ហាញ ២១:១​-​៥​)

  1. ១. «​សញ្ញា​សម្គាល់​»​​នេះ​បង្ហាញ​ថា​ព្រះ​គ្រប់​គ្រង

    បុត្រ​ព្រះ​យេហូវ៉ា​បាន​គ្រង​រាជ្យ​រឿង​រុង

    សាថាន​ត្រូវ​បង្អាប់​តែ​ស្ថាន​សួគ៌​បំព្រង

    ផែន​ដី​នឹង​បាន​ពរ​ដូច​ព្រះ​ប៉ង​ទាំង​ស្រុង។

    (​បន្ទរ​)

    អរ​ឡើង! ព្រះ​គ្រប់​គ្រង​មនុស្សា

    ត្រសាល​លោក​នៅ​ជា​មួយ​យើង​ណា៎

    លែង​មាន​ទុក្ខ​ព្រួយ​ហើយ​លែង​មាន​ការ​ឈឺ​ចាប់

    លែង​យំ​សោកា​និង​លែង​មាន​សេចក្ដី​ស្លាប់

    ព្រោះ​ព្រះ​បាន​ថា៖​‹ខ្ញុំ​ធ្វើ​ទាំង​អស់​ជា​ថ្មី›

    ពាក្យ​នេះ​ពិត​ត្រង់​មិន​ខាន​ទេ។

  2. ២. ចូរ​គ្រប់​មនុស្សា​មើល​យេរូសាឡិម​ថ្មី

    ភរិយា​នៃ​កូន​ចៀម​ដ៏​ស្រស់​ប្រិម​ប្រិយ

    លម្អ​ខ្លួន​ដោយ​ត្បូង​មាន​ពន្លឺ​ភ្លឺ​ក្រៃ

    គឺ​ពី​ព្រះ​យេហូវ៉ា​នាង​មាន​រស្មី។

    (​បន្ទរ​)

    អរ​ឡើង! ព្រះ​គ្រប់​គ្រង​មនុស្សា

    ត្រសាល​លោក​នៅ​ជា​មួយ​យើង​ណា៎

    លែង​មាន​ទុក្ខ​ព្រួយ​ហើយ​លែង​មាន​ការ​ឈឺ​ចាប់

    លែង​យំ​សោកា​និង​លែង​មាន​សេចក្ដី​ស្លាប់

    ព្រោះ​ព្រះ​បាន​ថា៖​‹ខ្ញុំ​ធ្វើ​ទាំង​អស់​ជា​ថ្មី›

    ពាក្យ​នេះ​ពិត​ត្រង់​មិន​ខាន​ទេ។

  3. ៣. ក្រុង​ដ៏​អស្ចារ្យ​នេះ​នឹង​ទៅ​ជា​ទី​សប្បាយ

    ទ្វារ​នៃ​ក្រុង​នេះ​បើក​ចំហ​ទាំង​យប់​ថ្ងៃ

    គ្រប់​សាសន៍​តាម​ពន្លឺ​នាង​ដ៏​ភ្លឺ​ពេក​ក្រៃ

    អ្នក​បម្រើ​ព្រះ​ជះ​ពន្លឺ​នេះ​ទៅ​ឆ្ងាយ។

    (​បន្ទរ​)

    អរ​ឡើង! ព្រះ​គ្រប់​គ្រង​មនុស្សា

    ត្រសាល​លោក​នៅ​ជា​មួយ​យើង​ណា៎

    លែង​មាន​ទុក្ខ​ព្រួយ​ហើយ​លែង​មាន​ការ​ឈឺ​ចាប់

    លែង​យំ​សោកា​និង​លែង​មាន​សេចក្ដី​ស្លាប់

    ព្រោះ​ព្រះ​បាន​ថា៖ ‹ខ្ញុំ​ធ្វើ​ទាំង​អស់​ជា​ថ្មី›

    ពាក្យ​នេះ​ពិត​ត្រង់​មិន​ខាន​ទេ៕

(​សូម​ពិនិត្យ​បន្ថែម ម៉ាថ. ១៦:៣; បប. ១២:៧​-​៩; ២១:២៣​-​២៥​)