ចម្រៀងលេខ១៤៨
ព្រះយេហូវ៉ាជាអ្នកសង្គ្រោះ
-
១. ព្រះយេហូវ៉ាមានតែលោកជាព្រះមានជីវ៉ា
ស្នាដៃសុទ្ធសឹងអស្ចារ្យ
ពេញពាសទូទាំងលោកា
គ្មានព្រះណាដែលស្មើនឹងលោកនៅមេឃឬដី
គ្មានណាទេ
ខ្មាំងនៃយើងនឹងវិនាស។
(បន្ទរ)
យេហូវ៉ាលោកតែងសង្គ្រោះអស់អ្នកស្មោះត្រង់
ពួកគេនឹងឃើញថាលោកខ្លាំងក្លាដូចជាថ្មដា
ដោយចិត្តក្លាហាននិងជំនឿលើព្រះ
យើងខ្ញុំផ្សាយពី
ព្រះយេហូវ៉ាអ្នកសង្គ្រោះយើងឲ្យ
ឮគ្រប់ទិសទី។
-
២. ពេលខ្សែសេចក្ដីស្លាប់រួតរឹតខ្ញុំនឹងហៅបិតា
«សូមលោកឲ្យកម្លាំងចិត្ត
សូមជួយឲ្យបានហានក្លា»
ពីស្ថានសួគ៌លោកឮពាក្យខ្ញុំអង្វរថា៖ «សូម
ការពារខ្ញុំ»
«សូមជួយសង្គ្រោះខ្ញុំផង»។
(បន្ទរ)
យេហូវ៉ាលោកតែងសង្គ្រោះអស់អ្នកស្មោះត្រង់
ពួកគេនឹងឃើញថាលោកខ្លាំងក្លាដូចជាថ្មដា
ដោយចិត្តក្លាហាននិងជំនឿលើព្រះ
យើងខ្ញុំផ្សាយពី
ព្រះយេហូវ៉ាអ្នកសង្គ្រោះយើងឲ្យ
ឮគ្រប់ទិសទី។
-
៣. លោកនឹងបន្លឺសំឡេងដូច
ផ្គរឮពីសួគ៌ា
រាស្ត្រលោកនឹងអរសប្បាយ
សត្រូវភ័យញ័រគ្រប់គ្នា
លោកនឹងក្លាយទៅជាអ្វីណាដែលលោកត្រូវការ
ឲ្យឃើញថា
លោកជាព្រះចេះសង្គ្រោះ។
(បន្ទរ)
យេហូវ៉ាលោកតែងសង្គ្រោះអស់អ្នកស្មោះត្រង់
ពួកគេនឹងឃើញថាលោកខ្លាំងក្លាដូចជាថ្មដា
ដោយចិត្តក្លាហាននិងជំនឿលើព្រះ
យើងខ្ញុំផ្សាយពី
ព្រះយេហូវ៉ាអ្នកសង្គ្រោះយើងឲ្យ
ឮគ្រប់ទិសទី៕
(សូមពិនិត្យបន្ថែម ចសព. ១៨:១, ២; ១៤៤:១, ២)