លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៣៣

ចូរផ្ទេរបន្ទុកទៅលើព្រះយេហូវ៉ា

ចូរផ្ទេរបន្ទុកទៅលើព្រះយេហូវ៉ា

(​ចម្រៀង​សរសើរ​ព្រះ ៥៥​)

  1. ១. ឱ​ព្រះ​សូម​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

    សូម​ឲ្យ​ខ្ញុំ​រក​លោក​ឃើញ​ផង

    ខ្ញុំ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​ចិន្ដា

    សូម​ជួយ​ខ្ញុំ​ឥត​ព្រួយ​សៅ​ហ្មង។

    (​បន្ទរ​)

    ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា

    លោក​នឹង​គាំ​ទ្រ​សង្គ្រោះ​អ្នក​មិន​ខាន

    លោក​តែង​ការ​ពារ​យើង​គ្រប់​កាយា

    យើង​អាច​ទុក​ចិត្ត​លើ​លោក​បាន។

  2. ២. ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាប

    ខ្ញុំ​នឹង​ហោះ​ហើរ​ឲ្យ​ផុត​គ្រោះ

    រួច​ពី​អ្នក​ប៉ុន​ប៉ង​ធ្វើ​បាប​ខ្ញុំ

    កុំ​ឲ្យ​ខ្ញុំ​ឮ​ពាក្យ​គំរោះ។

    (​បន្ទរ​)

    ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា

    លោក​នឹង​គាំ​ទ្រ​សង្គ្រោះ​អ្នក​មិន​ខាន

    លោក​តែង​ការ​ពារ​យើង​គ្រប់​កាយា

    យើង​អាច​ទុក​ចិត្ត​លើ​លោក​បាន។

  3. ៣. ការ​សម្រាល​ទុក្ខ​ពី​យេហូវ៉ា

    ជួយ​យើង​មាន​ចិត្ត​សុខ​សាន្ត​ក្រៃ

    ព្រះ​នឹង​ជួយ​យើង​រែក​បន្ទុក​យើង

    លោក​មាន​ក្ដី​ស្រឡាញ់​ថ្លា​ថ្លៃ។

    (​បន្ទរ​)

    ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា

    លោក​នឹង​គាំ​ទ្រ​សង្គ្រោះ​អ្នក​មិន​ខាន

    លោក​តែង​ការ​ពារ​យើង​គ្រប់​កាយា

    យើង​អាច​ទុក​ចិត្ត​លើ​លោក​បាន៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ២២:៥; ៣១:១​-​២៤​)