លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៣៤

ចូររក្សាចិត្តស្មោះឥតងាករេជានិច្ច

ចូររក្សាចិត្តស្មោះឥតងាករេជានិច្ច

(​ចម្រៀង​សរសើរ​ព្រះ ២៦​)

  1. ១. សូម​លោក​ម្ចាស់​មើល​ឲ្យ​ឃើញ​ថា​ខ្ញុំ​ស្មោះ​ត្រង់

    មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ហើយ​ទុក​ចិត្ត​លើ​លោក​ផង

    ស្ទង់​មើល​ចិត្ត​ខ្ញុំ​ពិសោធ​ខ្ញុំ​ពេញ​កម្រិត

    សូម​សម្អាត​ចិត្ត​ថ្លើម​ខ្ញុំ​ឲ្យ​រូប​ខ្ញុំ​បាន​ពរ​ពិត។

    (​បន្ទរ​)

    រូប​ខ្ញុំ​ប្ដេជ្ញា​ស្ម័គ្រ​អស់​ពី​ដួង​ចិន្ដា

    ចិត្ត​ស្មោះ​ខ្ញុំ​នឹង​រក្សា​ជា​និច្ច​ឥត​ប្រែ​ឡើយ​ណា៎។

  2. ២. ខ្ញុំ​មិន​អង្គុយ​នឹង​ជន​ពាល​ចិត្ត​វៀច​វេរ

    មិន​ចូល​ចិត្ត​សេពគប់​នឹង​អ្នក​ដែល​ស្អប់​ក្ដី​ពិត​ទេ

    ព្រះ​យេហូវ៉ា​កុំ​ឲ្យ​ខ្ញុំ​បាត់​ជីវ៉ា

    ដូច​ជន​ស៊ី​សំណូក​និង​អ្នក​នាំ​ទាស់​ទែង​ប្រេះ​ឆា។

    (បន្ទរ)

    រូប​ខ្ញុំ​ប្ដេជ្ញា​ស្ម័គ្រ​អស់​ពី​ដួង​ចិន្ដា

    ចិត្ត​ស្មោះ​ខ្ញុំ​នឹង​រក្សា​ជា​និច្ច​ឥត​ប្រែ​ឡើយ​ណា៎។

  3. ៣. ក្នុង​ទី​គោរព​បូជា​លោក​ខ្ញុំ​ចង់​នៅ

    គ្រប់​វេលា​ប្រណិប័តន៍​ដោយ​បរិសុទ្ធ​ត្រឹម​ត្រូវ

    ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ជុំ​វិញ​ទី​បូជា

    ព្រម​ទាំង​ថ្លែង​អំណរ​គុណ​ឲ្យ​មនុស្ស​ឮ​គ្រប់​គ្នា។

    (​បន្ទរ​)

    រូប​ខ្ញុំ​ប្ដេជ្ញា​ស្ម័គ្រ​អស់​ពី​ដួង​ចិន្ដា

    ចិត្ត​ស្មោះ​ខ្ញុំ​នឹង​រក្សា​ជា​និច្ច​ឥត​ប្រែ​ឡើយ​ណា៎៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ២៥:២​)