ចម្រៀងលេខ៤៥
ការរំពឹងគិតក្នុងចិត្ត
-
១. ពេលដែលខ្ញុំរំពឹងគិតក្នុងចិត្ត
គំនិតខ្ញុំនឹកជញ្ជឹងរាល់ថ្ងៃ
សូមឲ្យនោះជាអ្វីលោកពេញចិត្ត
ហើយជួយខ្ញុំស្មោះត្រង់ឥតគេចកែ
កាលខ្ញុំមានកង្វល់ក្នុងចិន្ដា
រសាប់រសល់ក្នុងពេលរាត្រី
នោះខ្ញុំរំពឹងគិតអំពីលោក
និងគិតពីអ្វីដ៏ល្អប្រពៃ។
-
២. គំនិតដែលបរិសុទ្ធនិងពិត
ថ្លៃថ្នូរថែមទាំងមានកេរ្ដិ៍ឈ្មោះល្អ
សូមជួយពិចារណារឿងនេះ
ព្រោះគិតបែបនេះបានសុខបវរ
ឱគំនិតលោកមានតម្លៃក្រៃ!
ក៏ច្រើនរាប់ចំនួនពុំបានទេ
ខ្ញុំសូមសញ្ជឹងគិតបណ្ដាំលោក
ជក់ចិត្តគំនិតមិនចង់រិះរេ៕
(សូមពិនិត្យបន្ថែម ចសព. ៤៩:៣; ៦៣:៦; ១៣៩:១៧, ២៣; ភី. ៤:៧, ៨; ១ធី. ៤:១៥)