លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៧១

យើងជាទ័ពព្រះយេហូវ៉ា!

យើងជាទ័ពព្រះយេហូវ៉ា!

(​អេភេសូរ ៦:១១​-​១៤​)

  1. ១. យើង​ជា​ទ័ព​ព្រះ​យេហូវ៉ា

    គ្រិស្ត​ជា​បញ្ជា​ការ

    ទោះ​សាថាន​ប្រឆាំង​យើង​ក្ដី

    យើង​ខ្ញុំ​នឹង​មិន​រា​ថយ

    យើង​ខំ​បម្រើ​ដោយ​ស្ម័គ្រ​ស្មោះ

    ផ្សាយ​នៅ​ទី​ឆ្ងាយ​ជិត

    យើង​ខ្ញុំ​មាន​ចិត្ត​អង់​អាច

    ដោយ​មិន​ខ្លាច​ភ័យ​ភិត។

    (​បន្ទរ​)

    យើង​ជា​ទ័ព​ព្រះ​យេហូវ៉ា

    តាម​គ្រិស្ត​ឥត​ឈប់​ឡើយ

    ប្រកាស​ទាំង​ត្រេក​អរ​ថា

    «រាជ្យ​ព្រះ​គ្រប់​គ្រង​ហើយ»។

  2. ២. យើង​បម្រើ​ព្រះ​យេហូវ៉ា

    ចៀម​ព្រះ​យើង​ស្វះ​ស្វែង

    ចៀម​ដែល​វង្វេង​ហើយ​ខ្ចាត់​ខ្ចាយ

    និង​មាន​ចិត្ត​ព្រួយ​ចំបែង

    ចៀម​ទាំង​នេះ​យើង​ខំ​ស្វែង​រក

    ដោយ​ទៅ​ជួប​ញយ​ដង

    ក៏​ថែម​ទាំង​អញ្ជើញ​គេ

    ឲ្យ​មក​ប្រជុំ​ផង។

    (​បន្ទរ​)

    យើង​ជា​ទ័ព​ព្រះ​យេហូវ៉ា

    តាម​គ្រិស្ត​ឥត​ឈប់​ឡើយ

    ប្រកាស​ទាំង​ត្រេក​អរ​ថា

    «រាជ្យ​ព្រះ​គ្រប់​គ្រង​ហើយ»។

  3. ៣. យើង​ជា​ទ័ព​ព្រះ​យេហូវ៉ា

    មាន​គ្រិស្ត​លោក​បញ្ជា

    យើង​ខ្ញុំ​បាន​ត្រៀម​ខ្លួន​គ្រប់​សព្វ

    ដោយ​មិន​ភ័យ​ភិត​រួញ​រា

    ថ្វី​បើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន

    យើង​ទៀង​ត្រង់​ជា​និច្ច

    ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់

    ក្ដី​ពិត​យើង​ឥត​គេច។

    (​បន្ទរ​)

    យើង​ជា​ទ័ព​ព្រះ​យេហូវ៉ា

    តាម​គ្រិស្ត​ឥត​ឈប់​ឡើយ

    ប្រកាស​ទាំង​ត្រេក​អរ​ថា

    «រាជ្យ​ព្រះ​គ្រប់​គ្រង​ហើយ»៕

(​សូម​ពិនិត្យ​បន្ថែម ភី. ១:៧; ភីលេ. ២​)