ចម្រៀងលេខ៧២
ចូរផ្សាយក្ដីពិតអំពីរាជ្យព្រះ
-
១. នាគ្រាពីមុនយើងមិនដឹងថា
អ្នកកាន់តាមគ្រិស្តត្រូវធ្វើយ៉ាងណា
រួចព្រះយេហូវ៉ាបំភ្លឺ
អំពីរាជ្យលោកឲ្យយើងបានឮ
រួចយើងអាចយល់បំណងបិតា
ដើម្បីបម្រើរាជ្យលោកថ្លៃថ្លា
ហើយផ្សាយពីព្រះយេហូវ៉ា
ដើម្បីជួយសរសើរតម្កើងនាមបិតា
យើងផ្សព្វផ្សាយដល់មនុស្សទូទៅ
តាមផ្ទះនានាហើយនិងតាមផ្លូវ
យើងឆ្លៀតបង្រៀនពួកគេក្ដីពិត
ជួយរំដោះគេឲ្យមានជីវិត
ហើយកាលយើងផ្សាយនៅគ្រប់ទិសា
ឲ្យគេសរសើរព្រះពេញលោកា
យើងរួបរួមគ្នាធ្វើកិច្ចការ
រហូតដល់លោកថាបានសម្រេចហើយណា៎៕
(សូមពិនិត្យបន្ថែម យ៉ូស. ៩:៩; អេ. ២៤:១៥; យ៉ូន. ៨:១២, ៣២)