លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៧៧

ពន្លឺក្នុងភពងងឹត

ពន្លឺក្នុងភពងងឹត

(​កូរិនថូស​ទី​២ ៤:៦​)

  1. ១. នា​គ្រា​នេះ​សែន​ងងឹត​ពេក​ក្រៃ

    មាន​ពន្លឺ​ភ្លឺ​ត្រចះ

    ដូច​ពន្លឺ​រះ​ជា​ថ្មី​នៃ​ថ្ងៃ

    ប្រញាប់​នឹង​ភ្លឺ​ឡើង​ច្បាស់។

    (បន្ទរ)

    ដំណឹង​យើង​ដូច​ពន្លឺ

    ចាំង​ភ្លឺ​ផ្លេក​ក្នុង​ទី​ងងឹត

    ផ្ដល់​រស្មី​សង្ឃឹម​ពិត

    ចាំង​ចែង​ដូច​វង់​អាទិត្យ

    ផ្ដល់​អនាគត​ជា​ជីវិត

    ចាក​ភព​ងងឹត។

  2. ២. អ្នក​ភ្លេច​ខ្លួន​ត្រូវ​តែ​ភ្ញាក់​គំនិត

    វេលា​សល់​មិន​យូរ​ទេ

    យើង​ត្រូវ​ជួយ​ឲ្យ​មាន​កម្លាំង​ចិត្ត

    និង​សុំ​ព្រះ​ជួយ​ពួក​គេ។

    (​បន្ទរ​)

    ដំណឹង​យើង​ដូច​ពន្លឺ

    ចាំង​ភ្លឺ​ផ្លេក​ក្នុង​ទី​ងងឹត

    ផ្ដល់​រស្មី​សង្ឃឹម​ពិត

    ចាំង​ចែង​ដូច​វង់​អាទិត្យ

    ផ្ដល់​អនាគត​ជា​ជីវិត

    ចាក​ភព​ងងឹត៕

(​សូម​ពិនិត្យ​បន្ថែម យ៉ូន. ៣:១៩; ៨:១២; រ៉ូម ១៣:១១, ១២; ១ពេ. ២:៩​)