ចម្រៀងលេខ៨៤
ចូរខំព្យាយាម
(ម៉ាថាយ ៩:៣៧, ៣៨)
-
១. ព្រះយេហូវ៉ាតែងជួយរាស្ត្រលោក
ឲ្យមានអំណរឲ្យមានជ័យជោគ
លោកផ្ដល់វិធីច្រើនរាប់មិនអស់
ឲ្យយើងបម្រើលោកដោយចិត្តស្មោះ។
(បន្ទរ)
ខំព្យាយាមពីចិន្ដា
បម្រើព្រះសួគ៌ា
យើងស្ម័គ្រចិត្តទៅទីណាដែលត្រូវការ
ព្យាយាមមិនរួញរា។
-
២. មានកិច្ចការច្រើននៅសព្វទីឋាន
ពេលដែលត្រូវការយើងជួយមិនខាន
ដោយព្រោះស្រឡាញ់ប្រឹងធ្វើបន្ត
ចូរយើងខំជួយហើយខំធ្វើល្អ។
(បន្ទរ)
ខំព្យាយាមពីចិន្ដា
បម្រើព្រះសួគ៌ា
យើងស្ម័គ្រចិត្តទៅទីណាដែលត្រូវការ
ព្យាយាមមិនរួញរា។
-
៣. នៅជិតនៅឆ្ងាយនៅពេញផែនដី
ព្យាយាមសាងសង់រៀនជំនាញថ្មី
យើងខំប្រឹងរៀនភាសាមួយទៀត
ផ្សាយដំណឹងល្អដល់គ្រប់ជនជាតិ។
(បន្ទរ)
ខំព្យាយាមពីចិន្ដា
បម្រើព្រះសួគ៌ា
យើងស្ម័គ្រចិត្តទៅទីណាដែលត្រូវការ
ព្យាយាមមិនរួញរា៕
(សូមពិនិត្យបន្ថែម យ៉ូន. ៤:៣៥; សកម្ម. ២:៨; រ៉ូម ១០:១៤)