ចម្រៀងលេខ៨៥
ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក
(រ៉ូម ១៥:៧)
-
១. យើងសូមទទួលស្វាគមន៍បងប្អូននានា
ដែលមករៀនបណ្ដាំព្រះជាមួយគ្នា
លោកឲ្យក្ដីពិតដល់យើងដោយចិត្តសទ្ធា
ហើយយើងមានចិត្តត្រេកអរធ្វើអ្វីដែលលោកបញ្ជា។
-
២. យើងអរគុណព្រះមានបងប្អូនថែរក្សា
ពួកគាត់ស្វាគមន៍យើងខ្ញុំគ្រប់កាយា
យើងគោរពរាប់អានពួកគាត់ដោយចិត្តស្មោះ
ហើយឥឡូវយើងទទួលស្វាគមន៍បងប្អូនទាំងអស់។
-
៣. ព្រះលោកអញ្ជើញមនុស្សពីគ្រប់ជាតិសាសន៍
ឲ្យជនស្មោះត្រង់រកឃើញក្ដីពិតច្បាស់
ដោយព្រះទាញនាំយើងមកឯបុត្របិតា
ដូច្នេះយើងស្វាគមន៍គ្នាដោយស្មោះអស់ពីចិន្ដា៕
(សូមពិនិត្យបន្ថែម យ៉ូន. ៦:៤៤; ភី. ២:២៩; បប. ២២:១៧)