លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៩៤

ចូរថ្លែងអំណរគុណដល់ព្រះដែលបានឲ្យបណ្ដាំលោក

ចូរថ្លែងអំណរគុណដល់ព្រះដែលបានឲ្យបណ្ដាំលោក

(​ភីលីព ២:១៦​)

  1. ១. ឱ​ព្រះ​យេហូវ៉ា​អើយ​យើង​ថ្លែង​អំណរ​គុណ

    ព្រោះ​លោក​ឲ្យ​បណ្ដាំ​ដែល​យើង​ស្រឡាញ់​ពេក​ពន់!

    បទ​គម្ពីរ​គឺ​ជា​ក្ដី​ពិត

    ជួយ​យើង​ឲ្យ​បាន​សេរី

    បាន​ចំណេះ​ហើយ​បាន​ឃើញ​ក្ដី​ពិត​ដូច​រស្មី។

  2. ២. បណ្ដាំ​លោក​មាន​ឫទ្ធា​ដែល​អាច​ជំរុញ​ចិត្ត

    អាច​បង្ហាញ​ឲ្យ​ឃើញ​បំណង​ចិត្ត​និង​គំនិត

    បញ្ញត្ដិ​លោក​គឺ​ល្អ​ឥត​ខ្ចោះ

    លោក​វិនិច្ឆ័យ​ពិត​ត្រង់

    ឯ​គោល​ការណ៍​របស់​លោក​ណែ​នាំ​ផ្លូវ​យើង​ផង។

  3. ៣. បណ្ដាំ​ព្រះ​យេហូវ៉ា​អាច​ទាក់​ទាញ​អារម្មណ៍

    អ្នក​ប្រកាស​ទំនាយ​លោក​មាន​ចិត្ត​ដូច​យើង​ខ្ញុំ

    សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ

    បញ្ញត្ដិ​លោក​យើង​ធ្វើ​តាម

    យើង​សូម​អរ​គុណ​បិតា​ដែល​បាន​ឲ្យ​បណ្ដាំ៕