ព័ត៌មានជូនចំពោះអ្នកស្ដាប់
ឆ្មាំ ពួកឆ្មាំបានត្រូវរៀបចំឡើងដើម្បីជួយអ្នក។ សូមសហការយ៉ាងពេញលេញជាមួយពួកគាត់ស្ដីអំពីការចតយានជំនិះ ការចេញចូលសាល ការទុកកន្លែងអង្គុយ និងរឿងផ្សេងៗទៀត។
ការជ្រមុជទឹក កៅអីដែលបានកំណត់ទុកសម្រាប់អ្នកទទួលការជ្រមុជទឹកនឹងត្រូវរៀបចំនៅខាងមុខវេទិកា។ បើមានការរៀបចំផ្សេងពីនោះ នឹងមានការជូនដំណឹងជាមុន។ អ្នកដែលនឹងទទួលការជ្រមុជទឹក គួរតែមកអង្គុយនៅទីនោះ មុននឹងសុន្ទរកថាការជ្រមុជទឹកចាប់ផ្ដើម នៅពេលព្រឹកថ្ងៃសៅរ៍។ បុគ្គលម្នាក់ៗគួរយកកន្សែង និងខោអាវសមរម្យសម្រាប់ជ្រមុជទឹក។
វិភាគទាន មានការចំណាយជាច្រើនទៅលើការរៀបចំឲ្យមានកៅអី ប្រព័ន្ធសំឡេង ឧបករណ៍បញ្ចាំងវីដេអូ និងសេវាផ្សេងទៀតដើម្បីឲ្យការចូលរួមមហាសន្និបាតជាឱកាសដ៏សប្បាយរីករាយ និងជួយយើងឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាងជាមួយនឹងព្រះយេហូវ៉ា។ វិភាគទានដែលបងប្អូនជូនស្ម័គ្រពីចិត្ត ជួយបង្គ្រប់ចំណាយទាំងនេះ ថែមទាំងជួយគាំទ្រកិច្ចការទូទាំងពិភពលោកផងដែរ។ មានប្រអប់វិភាគទានដែលងាយសម្គាល់នៅកន្លែងផ្សេងៗក្នុងអគារនេះដែលនៅជិតបងប្អូន។ អ្នកក៏អាចផ្ដល់វិភាគទានតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលគេហទំព័រdonate.pr418.com។ យើងពិតជាមានចិត្តដឹងគុណចំពោះវិភាគទានរបស់បងប្អូន។ គណៈអភិបាលក៏អរគុណបងប្អូនដែលបានបង្ហាញចិត្តទូលាយក្នុងការជួយគាំទ្រកិច្ចការដែលជាប់ទាក់ទងនឹងរាជាណាចក្រ។
ការសង្គ្រោះបន្ទាន់ សូមចាំថា នេះគឺសម្រាប់តែគ្រាអាសន្នប៉ុណ្ណោះ។
របស់រើសបាន និងកន្លែងទុកអីវ៉ាន់ របស់ទាំងអស់ដែលរើសបានគួរយកទៅផ្នែករបស់រើសបាន និងកន្លែងទុកអីវ៉ាន់។ បើអ្នកបានបាត់របស់អ្វីមួយ សូមទៅផ្នែកនេះដើម្បីរកអីវ៉ាន់របស់ខ្លួន។ កូនក្មេងដែលបានវង្វេងចេញពីឪពុកម្ដាយ សូមនាំក្មេងនោះទៅផ្នែកនេះ។ ប៉ុន្តែ ដើម្បីជៀសវាងពីស្ថានភាពដ៏ពិបាកនេះ សូមមើលថែកូនៗរបស់អ្នក ហើយកូនៗត្រូវនៅជាមួយនឹងអ្នកជានិច្ច។
កន្លែងអង្គុយ សូមចេះគិតដល់អ្នកដទៃ។ សូមចាំថា អ្នកអាចទុកកៅអីសម្រាប់តែសមាជិកក្រុមគ្រួសារឬសាច់ញាតិជិតស្និទ្ធរបស់អ្នក ឬអ្នកដែលជិះយានជំនិះជាមួយនឹងអ្នក អ្នកដែលរស់នៅផ្ទះជាមួយនឹងអ្នក ឬសិស្សគម្ពីររបស់អ្នក។ សូមកុំដាក់អីវ៉ាន់លើកៅអីដែលសល់នៅជុំវិញអ្នក បើគ្មានអ្នកណាអង្គុយទេ។
កិច្ចបម្រើស្ម័គ្រចិត្ត បើអ្នកស្ម័គ្រចិត្តជួយធ្វើកិច្ចការដែលទាក់ទងនឹងការរៀបចំមហាសន្និបាត សូមទៅកាន់ផ្នែកព័ត៌មាននិងកិច្ចបម្រើស្ម័គ្រចិត្ត។
រៀបចំដោយគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា
© 2023 Watch Tower Bible and Tract Society of Pennsylvania