លោតទៅអត្ថបទ

តើអ្វីនឹងធ្វើឲ្យពិភពលោកល្អជាង?

តើអ្វីនឹងធ្វើឲ្យពិភពលោកល្អជាង?

តើ​លោក​អ្នក​គិត​ថា . . .

  • លុយ?

  • ការ​អប់រំ​ខ្ពស់?

  • រដ្ឋាភិបាល​ល្អ?

គម្ពីរ​រៀប​រាប់​ថា​៖

​«​ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង​ដែល​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—ដានីយ៉ែល ២:៤៤, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

​«​កូន​ប្រុស​មួយ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​យើង​ហើយ​អំណាច​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​គាត់​»។—អេសាយ ៩:៦

នោះ​អាច​ជួយ​លោក​អ្នក​ដូច​ជា

  • មាន​រដ្ឋាភិបាល​ដ៏​សុចរិត​មួយ​ដែល​អាច​ផ្ដល់​ប្រយោជន៍​ដល់​លោក​អ្នក។—អេសាយ ៤៨:១៧, ១៨

  • មាន​សុភមង្គល​និង​សុខភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ពិភព​លោក​ថ្មី​ខាង​មុខ​នេះ។—ការ​បើក​បង្ហាញ ២១:៣, ៤

តើ​យើង​អាច​ជឿ​អ្វី​ដែល​គម្ពីរ​រៀប​រាប់​ទេ?

យើង​អាច​ជឿ​បាន យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​ពីរ​យ៉ាង​៖

  • លោក​យេស៊ូ​បាន​បង្ហាញ​អំពី​អ្វី​ដែល​រដ្ឋាភិបាល​របស់​ព្រះ​នឹង​សម្រេច។ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​សុំ​ឲ្យ​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់ ហើយ​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែនដី។ (​ម៉ាថាយ ៦:៩, ១០​) លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​របៀប​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​តាម​សំណូម​ពរ​នោះ។

    ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ផ្ដល់​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា​សះ​ស្បើយ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ! (​ម៉ាថាយ ១៥:២៩​-​៣៨; យ៉ូហាន ១១:៣៨​-​៤៤​) ក្នុង​នាម​ជា​អនាគត​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ លោក​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ដ៏​អស្ចារ្យ​ដែល​រាស្ត្រ​របស់​ព្រះ​នឹង​ទទួល​ពី​រាជាណាចក្រ​នោះ។—ការ​បើក​បង្ហាញ ១១:១៥

  • ស្ថានភាព​ពិភព​លោក​នេះ​បង្ហាញ​ថា​រាជាណាចក្រ​ព្រះ​ជិត​មក​ដល់​ហើយ។ លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា មុន​ពេល​រាជាណាចក្រ​របស់​ព្រះ​នាំ​មក​នូវ​សន្តិភាព​ពេញ​ផែនដី ពិភព​លោក​នេះ​នឹង​មាន​ទុក្ខ​វេទនា​ជា​ច្រើន​ដូច​ជា សង្គ្រាម ការ​អត់​ឃ្លាន និង​ការ​រញ្ជួយ​ដី​ជា​ដើម។—ម៉ាថាយ ២៤:៣,

    នៅ​សព្វ​ថ្ងៃ យើង​ឃើញ​ស្ថានភាព​ទាំង​នោះ​មែន។ ដូច្នេះ យើង​អាច​ជឿ​ជាក់​ថា​ឆាប់​ៗ​ខាង​មុខ​នេះ រាជាណាចក្រ​របស់​ព្រះ​នឹង​បញ្ចប់​បញ្ហា​សព្វ​បែប​យ៉ាង។

សូម​គិត​អំពី​សំណួរ​នេះ

ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ តើ​ជីវិត​នឹង​មាន​ស្ថានភាព​យ៉ាង​ណា?

គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​នោះ​នៅ ចម្រៀង​សរសើរ​ព្រះ ៣៧:២៩ និង​អេសាយ ៦៥:២១​-​២៣