លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រធានបទ​នៃ​គម្ពីរ​បរិសុទ្ធ សេចក្ដី​សង្ខេប

ប្រធានបទ​នៃ​គម្ពីរ​បរិសុទ្ធ សេចក្ដី​សង្ខេប
  1. ព្រះ​យេហូវ៉ា​បង្កើត​អាដាម​និង​អេវ៉ា​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ សាថាន​និយាយ​បង្កាច់​បង្ខូច​នាម​របស់​ព្រះ ហើយ​ចោទ​ប្រកាន់​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក។ អាដាម​និង​អេវ៉ា​ចូល​រួម​ជា​មួយ​នឹង​សាថាន ហើយ​បះបោរ​ប្រឆាំង​ព្រះ នាំ​ឲ្យ​ពួក​គេ​និង​កូន​ចៅ​មាន​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់

  2. ព្រះ​យេហូវ៉ា​កាត់​ទោស​ពួក​អ្នក​បះបោរ ហើយ​សន្យា​ថា​នឹង​មាន​អ្នក​សង្គ្រោះ​ម្នាក់ ឬ​ពូជ ដែល​នឹង​មក​កិន​ក្បាល​សាថាន ហើយ​បំបាត់​ចោល​ផល​វិបាក​ទាំង​អស់​ដែល​កើត​ចេញ​ពី​ការ​បះបោរ​និង​ភាព​ខុស​ឆ្គង

  3. ព្រះ​យេហូវ៉ា​សន្យា​នឹង​អាប្រាហាំ​និង​ដាវីឌ ថា​ពួក​គេ​នឹង​ទៅ​ជា​បុព្វ​បុរស​នៃ​ពូជ ឬ​មេស្ស៊ី ដែល​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​រៀង​រហូត

  4. ព្រះ​យេហូវ៉ា​ដឹក​នាំ​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទាយ​ថា​មេស្ស៊ី​នឹង​បំបាត់​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ដោយ​មាន​អ្នក​ឯ​ទៀត​គ្រប់​គ្រង​ជា​មួយ​នឹង​លោក នោះ​លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ ដែល​នឹង​ធ្វើ​ឲ្យ​លែង​មាន​សង្គ្រាម ជំងឺ សូម្បី​តែ​សេចក្ដី​ស្លាប់​ក៏​នឹង​លែង​មាន​ដែរ

  5. ព្រះ​យេហូវ៉ា​ចាត់​បុត្រ​លោក​មក​ផែន​ដី ហើយ​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។ លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ឲ្យ​ជីវិត​លោក​ទុក​ជា​គ្រឿង​បូជា។ រួច​មក ព្រះ​យេហូវ៉ា​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ

  6. ព្រះ​យេហូវ៉ា​តាំង​បុត្រ​លោក​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ ហើយ​នោះ​បញ្ជាក់​ថា​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ​ បាន​ចាប់​ផ្ដើម​ហើយ។ លោក​យេស៊ូ​ដឹក​នាំ ​ពួក​អ្នក​កាន់​តាម​លោក កាល​ដែល​ពួក​គេ ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ ​របស់​ព្រះ​នៅ​ទូ​ទាំង ផែន​ដី

  7. ព្រះ​យេហូវ៉ា​បង្គាប់​បុត្រ​លោក​ឲ្យ​ចាប់​ផ្ដើម​គ្រប់​គ្រង​ផែន​ដី​តាម​រយៈ​រាជាណាចក្រ។ រាជាណាចក្រ​នេះ​នឹង​កម្ទេច​ចោល​រដ្ឋាភិបាល​ទាំង​អស់ ហើយ​រៀប​ចំ​សួន​ឧទ្យាន ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ត្រឹម​ត្រូវ ហើយ​នាម​របស់​លោក​បាន​ត្រូវ​ធ្វើ​ឲ្យ​បរិសុទ្ធ​ជា​រៀង​រហូត