លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំបុត្រ​ពី​គណៈ​អភិបាល

សំបុត្រ​ពី​គណៈ​អភិបាល

​«​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​អ្នក​បង្រៀន​គេ​»។ (​ហេ. ៥:១២​) សូម​ស្រមៃ​គិត​ទៅ​មើល! ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្រៀន​ដ៏​ល្អ​បំផុត​ក្នុង​សកល​លោក អញ្ជើញ​យើង​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​លោក! ភារកិច្ច​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា គឺ​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់ ហើយ​ក៏​ជា​ភារកិច្ច​ធ្ងន់​ធ្ងរ​ដែរ ទោះ​ជា​យើង​បង្រៀន​ក្នុង​ក្រុម​គ្រួសារ ក្រុម​ជំនុំ ឬ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក៏​ដោយ។ តើ​យើង​អាច​សម្រេច​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

ចម្លើយ​គឺ​មាន​ក្នុង​ពាក្យ​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ ដែល​ថា​៖ ​«​ចូរ​បន្ត​ព្យាយាម​ក្នុង​ការ​អាន​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ ការ​បំផុស​ទឹក​ចិត្ត និង​ការ​បង្រៀន​»។ ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ព្រោះ​ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»។ (​១ធី. ៤:១៣, ១៦​) ដំណឹង​ដែល​បង​ប្អូន​ផ្សាយ​អាច​សង្គ្រោះ​ជីវិត។ ដូច្នេះ​គឺ​សំខាន់​ចាំ​បាច់​ដែល​បង​ប្អូន​ព្យាយាម​អាន​និង​បង្រៀន​ឲ្យ​បាន​ប្រសើរ​ជាង។ សៀវភៅ​ស្តើង​នេះ​បាន​ត្រូវ​រៀប​ចំ​ដើម្បី​ជួយ​បង​ប្អូន​ឲ្យ​ធ្វើ​ដូច្នោះ។ សូម​ពិចារណា​លក្ខណៈ​ខ្លះ​ក្នុង​សៀវភៅ​ស្តើង​នេះ។

នៅ​ក្នុង​ទំព័រ​នីមួយ​ៗ មាន​បទ​គម្ពីរ​មួយ​ដែល​មាន​គោល​ការណ៍​ទាក់​ទង​នឹង​ចំណុច​ហាត់​រៀន ឬ​មាន​គំរូ​អំពី​អ្នក​ដែល​បាន​អនុវត្ត​ចំណុច​នេះ

ព្រះ​យេហូវ៉ា​គឺ​ជា​គ្រូ​បង្រៀន​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន។ (​យ៉ូប ៣៦:២២​) សៀវភៅ​ស្តើង​នេះ​នឹង​ជួយ​បង​ប្អូន​ឲ្យ​កាន់​តែ​ប៉ិន​ប្រសប់​ក្នុង​ការ​អាន​និង​ការ​បង្រៀន។ ប៉ុន្តែ​សូម​ចាំ​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​ព័ត៌មាន​ដែល​យើង​ផ្សាយ ហើយ​ថា​លោក​ជា​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ឲ្យ​មក​ឯ​លោក។ (​យ៉ូន. ៦:៤៤​) ដូច្នេះ សូម​អធិដ្ឋាន​ជា​រឿយ​ៗ​សុំ​សកម្មពល​បរិសុទ្ធ​ពី​ព្រះ ហើយ​ប្រើ​បណ្ដាំ​របស់​លោក​ជា​ញឹក​ញាប់។ សូម​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា មិន​មែន​មក​លើ​បង​ប្អូន​ឡើយ។ សូម​ព្យាយាម​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ស្ដាប់​ស្រឡាញ់​លោក​យ៉ាង​ជ្រាល​ជ្រៅ។

បង​ប្អូន​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បង្រៀន​អ្វី​ដ៏​សំខាន់​បំផុត​ដែល​ព្រះ​ចង់​ឲ្យ​មនុស្ស​រៀន។ យើង​មាន​ទំនុក​ចិត្ត​ថា​កាល​ដែល​បង​ប្អូន​ពឹង​ផ្អែក​«​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ​»​ នោះ​បង​ប្អូន​នឹង​សម្រេច​ការ​នេះ​យ៉ាង​ល្អ​ប្រសើរ។—១ពេ. ៤:១១

ពី​អ្នក​បង្រៀន​ដែល​រួម​ការ​ងារ​ជា​មួយ​នឹង​បង​ប្អូន

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)