ចំណុចហាត់រៀនទី១០
ការឡើងចុះសំឡេង
សកម្មភាព ១៦:២៨
សេចក្ដីសង្ខេប: ជួយធ្វើឲ្យចំណុចច្បាស់លាស់និងជួយអ្នកស្ដាប់ឲ្យ ដាក់អារម្មណ៍តាមសាច់រឿង ដោយប្រែប្រួលទំហំសំឡេង កម្ពស់សូរស័ព្ទ និងល្បឿននៃការនិយាយ។
របៀបអនុវត្ត:
-
ប្រែប្រួលទំហំសំឡេង។ សូមបង្កើនទំហំសំឡេងដើម្បីបញ្ជាក់ចំណុចសំខាន់ៗ ហើយជំរុញចិត្តអ្នកស្ដាប់។ សូមធ្វើដូចគ្នាពេលអានបទគម្ពីរដែលមានការវិនិច្ឆ័យ។ បន្ទាបទំហំសំឡេងដើម្បីបង្ហាញការភ័យខ្លាចឬការព្រួយបារម្ភ ឬដើម្បីជួយឲ្យអ្នកស្ដាប់មានចិត្តរំភើបចង់ដឹង។
-
ប្រែប្រួលកម្ពស់សូរស័ព្ទ។ បើសមរម្យក្នុងភាសារបស់អ្នក សូមដំឡើងសូរស័ព្ទដើម្បីបង្ហាញអារម្មណ៍រំភើប ឬបញ្ជាក់ពីទំហំឬចម្ងាយ។ សូមបន្ទាបសូរស័ព្ទដើម្បីបង្ហាញពីទុក្ខព្រួយឬការថប់បារម្ភ។
-
ប្រែប្រួលល្បឿននៃការនិយាយ។ និយាយលឿនជាងដើម្បីបង្ហាញពីចិត្តរំភើប។ និយាយយឺតជាងពេលចង់បញ្ជាក់ចំណុចសំខាន់ៗ។