ចំណុចហាត់រៀនទី១១
ការនិយាយយ៉ាងរំភើបចិត្ត
រ៉ូម ១២:១១
សេចក្ដីសង្ខេប: សូមលើកទឹកចិត្តនិងជំរុញចិត្តអ្នកស្ដាប់ដោយនិយាយយ៉ាងរំភើបចិត្ត។
របៀបអនុវត្ត:
-
ឲ្យព័ត៌មានមានឥទ្ធិពលទៅលើចិត្តអ្នក។ កាលដែលអ្នករៀបចំ សូមគិតយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃព័ត៌មានដែលអ្នកចង់ថ្លែង។ សូមស្គាល់ព័ត៌មាននោះឲ្យបានច្បាស់ដើម្បីអ្នកអាចថ្លែងអស់ពីចិត្ត។
-
គិតអំពីអ្នកស្ដាប់។ រំពឹងគិតអំពីរបៀបដែលព័ត៌មានដែលអ្នកនឹងអានឬបង្រៀនអាចនាំឲ្យអ្នកឯទៀតទទួលប្រយោជន៍។ ពិចារណាអំពីវិធីផ្សេងៗដែលអ្នកអាចអានឬបកស្រាយព័ត៌មាននោះដើម្បីជួយអ្នកស្ដាប់ឲ្យឃើញច្បាស់នូវប្រយោជន៍នៃព័ត៌មាននោះ។
-
ថ្លែងយ៉ាងរស់រវើក។ និយាយយ៉ាងរំភើបចិត្ត។ សូមបង្ហាញអារម្មណ៍ពិត តាមរយៈទឹកមុខ និងកាយវិការធម្មតា។