លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​១៤

បញ្ជាក់​ចំណុច​សំខាន់ៗយ៉ាង​ច្បាស់​លាស់

បញ្ជាក់​ចំណុច​សំខាន់ៗយ៉ាង​ច្បាស់​លាស់

ហេប្រឺ ៨:១

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សុន្ទរកថា​របស់​អ្នក ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​របៀប​ដែល​ចំណុច​សំខាន់​នីមួយ​ៗ​ជាប់​ទាក់​ទង​នឹង​គោល​ដៅ និង​ប្រធានបទ​នៃ​សុន្ទរកថា។

របៀប​អនុវត្ត:

  • គិត​អំពី​គោល​ដៅ។ សូម​គិត​អំពី​គោល​ដៅ​នៃ​សុន្ទរកថា​របស់​អ្នក។ តើ​គោល​ដៅ​នោះ​គឺ​ដើម្បី​ប្រាប់​ព័ត៌មាន ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជឿ​ជាក់ ឬ​ក៏​ជំរុញ​ចិត្ត​អ្នក​ស្ដាប់? ក្រោយ​មក សូម​រៀប​ចំ​សុន្ទរកថា​ស្រប​តាម​គោល​ដៅ​នេះ។ សូម​ប្រាកដ​ថា​ចំណុច​សំខាន់​ទាំង​អស់​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​គោល​ដៅ​នៃ​សុន្ទរកថា​របស់​អ្នក។

  • បញ្ជាក់​ប្រធានបទ​នៃ​សុន្ទរកថា​របស់​អ្នក។ ក្នុង​អំឡុង​សុន្ទរកថា អ្នក​អាច​បញ្ជាក់​ប្រធានបទ​ដោយ​និយាយ​ឡើង​វិញ​នូវ​ពាក្យ​សំខាន់​ៗ​នៃ​ប្រធានបទ ឬ​ដោយ​ប្រើ​ពាក្យ​សទិសន័យ។

  • ធ្វើ​ឲ្យ​ចំណុច​សំខាន់​ៗ​ច្បាស់​លាស់​និង​ស្រួល​យល់។ សូម​ជ្រើស​រើស​តែ​ចំណុច​សំខាន់​ដែល​ទាក់​ទង​នឹង​ប្រធានបទ​របស់​អ្នក​ប៉ុណ្ណោះ និង​ដែល​អ្នក​អាច​បង្រៀន​ដោយ​ប្រសិទ្ធភាព​ក្នុង​ពេល​វេលា​ដែល​បាន​ត្រូវ​កំណត់។ កុំ​លើក​ចំណុច​សំខាន់​ច្រើន​ពេក។ សូម​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ចំណុច​សំខាន់​នីមួយ​ៗ ផ្អាក​រវាង​ចំណុច​សំខាន់​ៗ ហើយ​បន្ត​និយាយ​ពី​ចំណុច​សំខាន់​មួយ​ទៅ​ចំណុច​សំខាន់​មួយ​ទៀត​ដោយ​ឥត​រអាក់​រអួល។