លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​១៦

ការ​លើក​ទឹក​ចិត្ត​និង​ការ​និយាយ​អំពី​ចំណុច​ល្អ

ការ​លើក​ទឹក​ចិត្ត​និង​ការ​និយាយ​អំពី​ចំណុច​ល្អ

យ៉ូប ១៦:៥

សេចក្ដី​សង្ខេប: សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​ដំណោះ​ស្រាយ ជា​ជាង​ទៅ​លើ​បញ្ហា ហើយ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​នឹង​ជំរុញ​ចិត្ត​អ្នក​ស្ដាប់។

របៀប​អនុវត្ត:

  • បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ល្អ​ចំពោះ​អ្នក​ស្ដាប់។ សូម​ទុក​ចិត្ត​ថា​បង​ប្អូន​រួម​ជំនឿ​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ទោះ​ជា​អ្នក​ត្រូវ​ផ្ដល់​ឱវាទ​ក៏​ដោយ មុន​បង្អស់ សូម​សរសើរ​យ៉ាង​ស្មោះ​ពេល​ដែល​អាច​ធ្វើ​បាន។

  • កុំ​និយាយ​រឿង​មិន​ល្អ​ច្រើន​ពេក។ អ្នក​អាច​លើក​ចំណុច​មិន​ល្អ​ខ្លះ​បាន លុះ​ត្រា​តែ​នោះ​មាន​ប្រយោជន៍។ ជា​ទូ​ទៅ​សុន្ទរកថា​របស់​អ្នក​គួរ​តែ​បាន​ត្រូវ​ថ្លែង​តាម​របៀប​ដែល​លើក​ទឹក​ចិត្ត។

  • ប្រើ​បណ្ដាំ​របស់​ព្រះ​ដោយ​មាន​ប្រសិទ្ធភាព។ ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​និង​កំពុង​ធ្វើ ហើយ​នឹង​ធ្វើ​នៅ​អនាគត​សម្រាប់​មនុស្សជាតិ។ សូម​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ស្ដាប់។