ចំណុចហាត់រៀនទី១៨
ព័ត៌មានដែលនាំឲ្យអ្នកស្ដាប់យល់ដឹង
កូរិនថូសទី១ ៩:១៩-២៣
សេចក្ដីសង្ខេប: សូមធ្វើឲ្យអ្នកស្ដាប់គិតពិចារណា ដើម្បីពួកគាត់ឃើញថា ពួកគាត់បានរៀនអ្វីមួយដែលមានប្រយោជន៍។
របៀបអនុវត្ត:
-
គិតអំពីអ្វីដែលអ្នកស្ដាប់ដឹងរួចហើយ។ ជាជាងនិយាយសាឡើងវិញនូវអ្វីដែលអ្នកស្ដាប់ធ្លាប់ឮពីមុន សូមជួយពួកគាត់ឲ្យពិនិត្យមើលចំណុចថ្មីអំពីរឿងនោះ។
-
ស្រាវជ្រាវនិងរំពឹងគិត។ ពេលអាចធ្វើបាន សូមបញ្ចូលអ្វីដែលគេមិនសូវស្គាល់ ឬព្រឹត្ដិការណ៍បច្ចុប្បន្នដើម្បីបញ្ជាក់ចំណុចសំខាន់ៗ។ គិតយ៉ាងដិតដល់អំពីព័ត៌មាន និងរបៀបដែលព័ត៌មាននោះជាប់ទាក់ទងនឹងអ្វីដែលអ្នកចង់លើកឡើង។
-
បង្ហាញថាព័ត៌មានដែលអ្នកប្រាប់គឺមានប្រយោជន៍។ សូមពន្យល់នូវរបៀបដែលចំណុចផ្សេងៗពីគម្ពីរអាចជួយអ្នកស្ដាប់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ សូមលើកបញ្ជាក់អំពីស្ថានភាព ចិត្តគំនិត និងការប្រព្រឹត្តជាក់លាក់ដែលជាប់ទាក់ទងនឹងអ្នកស្ដាប់។