ចំណុចហាត់រៀនទី១៩
ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
សុភាសិត ៣:១
សេចក្ដីសង្ខេប: សូមជួយអ្នកស្ដាប់ឲ្យយល់អំពីតម្លៃនៃអ្វីដែលពួកគាត់បានរៀន ហើយធ្វើតាមអ្វីទាំងនោះ។
របៀបអនុវត្ត:
-
ជួយអ្នកស្ដាប់ឲ្យពិចារណាអំពីខ្លួន។ សួរសំណួរត្រិះរិះដើម្បីជួយអ្នកស្ដាប់ពិចារណាអំពីអារម្មណ៍របស់ខ្លួន។
-
ទុកចិត្តថាអ្នកស្ដាប់ចង់ធ្វើអ្វីដែលត្រឹមត្រូវ។ សូមដាស់តឿនអ្នកស្ដាប់ឲ្យពិចារណាអំពីមូលហេតុដែលពួកគាត់ប្រព្រឹត្តអំពើល្អ។ សូមជួយឲ្យពួកគាត់ចង់ប្រព្រឹត្តល្អដោយសារពួកគាត់ស្រឡាញ់ព្រះយេហូវ៉ា មនុស្សឯទៀត និងសេចក្ដីបង្រៀនក្នុងគម្ពីរ។ យ៉ាងនោះ ពួកគាត់នឹងមានបំណងចិត្តប្រសើរបំផុត។ ម្យ៉ាងទៀត សូមវែកញែកជាមួយអ្នកស្ដាប់ តែកុំប្រដៅពួកគាត់។ ក្រោយសុន្ទរកថារបស់អ្នកចប់ ជាជាងមានអារម្មណ៍អៀនខ្មាស អ្នកស្ដាប់ត្រូវមានអារម្មណ៍ថាពួកគាត់បានទទួលការលើកទឹកចិត្ត ហើយបានត្រូវជំរុញឲ្យខំធ្វើអស់ពីសមត្ថភាព។
-
ប្រមូលអារម្មណ៍ទៅលើព្រះយេហូវ៉ា។ សូមដៅបញ្ជាក់នូវរបៀបដែលសេចក្ដីបង្រៀន គោលការណ៍ និងបញ្ញត្ដិក្នុងគម្ពីរបង្ហាញគុណសម្បត្ដិរបស់ព្រះនិងសេចក្ដីស្រឡាញ់ដែលលោកមានចំពោះយើង។ សូមជួយអ្នកស្ដាប់បណ្ដុះឲ្យមានចិត្តចង់គិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ា ហើយចង់ធ្វើឲ្យលោកពេញចិត្ត។