លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​២០

សេចក្ដី​បញ្ចប់​ដែល​មាន​ប្រសិទ្ធភាព

សេចក្ដី​បញ្ចប់​ដែល​មាន​ប្រសិទ្ធភាព

សាស្ដា ១២:១៣, ១៤

សេចក្ដី​សង្ខេប: ក្នុង​សេចក្ដី​បញ្ចប់​របស់​អ្នក សូម​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ទទួល​យក​និង​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​បាន​រៀន។

របៀប​អនុវត្ត:

  • ភ្ជាប់​សេចក្ដី​បញ្ចប់​ទៅ​នឹង​ប្រធានបទ​សុន្ទរកថា។ សូម​ប្រាប់​ចំណុច​សំខាន់​ៗ​និង​ប្រធានបទ​ម្ដង​ទៀត ឬ​ប្រាប់​ដោយ​ប្រើ​ពាក្យ​ផ្សេង។

  • ជំរុញ​ចិត្ត​អ្នក​ស្ដាប់។ សូម​បង្ហាញ​អ្នក​ស្ដាប់​នូវ​អ្វី​ដែល​ពួក​គាត់​អាច​ធ្វើ ហើយ​ផ្ដល់​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​ដូច្នោះ។ សូម​និយាយ​តាម​របៀប​ដែល​បង្ហាញ​ថា​អ្នក​ជឿ​ជាក់​ទៅ​លើ​អ្វី​ដែល​អ្នក​និយាយ ហើយ​ថា​អ្វី​ទាំង​នោះ​គឺ​សំខាន់។

  • ធ្វើ​ឲ្យ​សេចក្ដី​បញ្ចប់​ស្រួល​យល់​និង​ខ្លី។ កុំ​បញ្ចូល​ចំណុច​សំខាន់​ថ្មី។ ជា​លើក​ចុង​ក្រោយ សូម​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ចាត់​វិធានការ។ សូម​ធ្វើ​ដូច្នេះ​ដោយ​និយាយ​យ៉ាង​ខ្លី​និង​ចំ​ៗ។