លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី២

របៀប​និយាយ​ដូច​ជា​ការ​សន្ទនា

របៀប​និយាយ​ដូច​ជា​ការ​សន្ទនា

កូរិនថូស​ទី២ ២:១៧

សេចក្ដី​សង្ខេប: សូម​និយាយ​តាម​របៀប​ធម្មតា​និង​ដោយ​ចិត្ត​ស្មោះ ដើម្បី​បង្ហាញ​ថា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ស្ដាប់ និង​ចំពោះ​ប្រធានបទ​របស់​អ្នក។

របៀប​អនុវត្ត:

  • សូម​អធិដ្ឋាន ហើយ​រៀប​ចំ​យ៉ាង​ដិត​ដល់។ សូម​អធិដ្ឋាន​សុំ​ព្រះ​ជួយ​អ្នក​ប្រមូល​អារម្មណ៍​ទៅ​លើ​ព័ត៌មាន ជា​ជាង​ខ្លួន​អ្នក។ អ្នក​ត្រូវ​យល់​ច្បាស់​អំពី​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​ពន្យល់។ សូម​ថ្លែង​ដោយ​ប្រើ​ពាក្យ​របស់​ខ្លួន មិន​មែន​ថ្លែង​ដោយ​ប្រើ​ពាក្យ​ដែល​បាន​ទន្ទេញ​ពី​កំណត់​ឬ​សៀវភៅ​ឡើយ។

  • សូម​និយាយ​ចេញ​ពី​ចិត្ត។ សូម​គិត​អំពី​មូលហេតុ​ដែល​ព័ត៌មាន​នោះ​គឺ​សំខាន់​ចំពោះ​អ្នក​ស្ដាប់។ សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​ពួក​គាត់។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​បង្ហាញ​ភាព​កក់​ក្ដៅ ចិត្ត​ស្មោះ និង​ភាព​រាក់​ទាក់ ដោយ​ឥរិយាបថ កាយ​វិការ និង​ទឹក​មុខ​របស់​អ្នក។

  • មើល​អ្នក​ស្ដាប់។ ពេល​ថ្លែង សូម​មើល​អ្នក​ស្ដាប់ បើ​នោះ​ជា​រឿង​ធម្មតា​ក្នុង​វប្បធម៌​របស់​អ្នក។ ពេល​អ្នក​ថ្លែង​សុន្ទរកថា សូម​មើល​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ដាប់ រួច​មក មើល​ម្នាក់​ទៀត ជា​ជាង​ងាក​មើល​អ្នក​ស្ដាប់​ទាំង​ឡាយ​ចុះ​ឡើង​ពី​ខាង​នេះ​ទៅ​ខាង​នោះ។