លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​១

«តេជានុភាព​ដ៏​ខ្លាំង​ក្លា»

«តេជានុភាព​ដ៏​ខ្លាំង​ក្លា»

ក្នុង​ផ្នែក​នេះ យើង​នឹង​ពិចារណា​នូវ​កំណត់​ហេតុ​ព្រះ​គម្ពីរ ដែល​លើក​បញ្ជាក់​ឲ្យ​ឃើញ​នូវ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត ការ​បំផ្លាញ ការ​ការពារ និង​ការ​បង្កើត​សា​ជា​ថ្មី​ឡើង​វិញ។ ព្រះ​យេហូវ៉ា​មាន«តេជានុភាព​ដ៏​ខ្លាំង​ក្លា»។ ការ​យល់​ដឹង​អំពី​របៀប​ទ្រង់​ប្រើ«ព្រះ​ចេស្តា​ដ៏​ធំ»របស់​ទ្រង់ នឹង​ធ្វើ​ឲ្យ​យើង​ស្ញប់​ស្ញែង​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។—អេសាយ ៤០:២៦

ក្នុងផ្នែកនេះ

ជំពូកទី៤

«ព្រះ​យេហូវ៉ា . . . មាន​ព្រះ​ចេស្តា​យ៉ាង​ធំ»

តើ​តេជានុភាព​របស់​ព្រះ​គួរ​ធ្វើ​ឲ្យ​យើង​ខ្លាច​ទ្រង់​ឬ​ទេ? ចម្លើយ​មែន​និង​មិន​មែន ជា​ចម្លើយ​ត្រឹម​ត្រូវ។

ជំពូកទី៥

‹ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី›​មាន​តេជានុភាព​ក្នុង​ការ​បង្កើត

ចាប់​ពី​ព្រះ​អាទិត្យ​ដ៏​ធំ​មហិមា​រហូត​ដល់​សត្វ​ស្លាប​តូច​បំផុត យើង​អាច​ទាញ​មេរៀន​ដ៏​សំខាន់​មួយ​អំពី​ព្រះ តាម​រយៈ​ការ​បង្កើត​របស់​ទ្រង់។

ជំពូកទី៦

«ព្រះ​យេហូវ៉ា​ជា​អ្នក​ចំ​បាំង​ដ៏​អង់​អាច»​មាន​តេជានុភាព​ដើម្បី​បំផ្លាញ

ហេតុ​អ្វី​«ព្រះ​នៃ​សេចក្ដី​សុខសាន្ដ»​ធ្វើ​សង្គ្រាម?

ជំពូកទី៧

‹ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ› ទ្រង់​មាន​តេជានុភាព​ដើម្បី​ការពារ

ព្រះ​ការពារ​អ្នក​បម្រើ​របស់​ទ្រង់​តាម​វិធី​ពីរ​យ៉ាង តែ​ក្នុង​វិធី​ពីរ​នោះ មាន​វិធី​មួយ​ដែល​សំខាន់​ជាង​ឆ្ងាយ​ណាស់។

ជំពូកទី៨

ព្រះ​យេហូវ៉ា​«ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី»​ដោយ​តេជានុភាព​បង្កើត​សា​ជា​ថ្មី

ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ពិត​ឡើង​វិញ។ នៅ​អនាគត តើ​ព្រះ​នឹង​រៀប​ចំ​អ្វី​ខ្លះ​ឡើង​វិញ?

ជំពូកទី៩

‹ព្រះ​គ្រីស្ទ​ជា​ព្រះ​ចេស្តា​របស់​ព្រះ›

តើ​អព្ហូតហេតុ​និង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

ជំពូកទី១០

«ចូរ​ត្រាប់​តាម​ព្រះ» ពេល​អ្នក​ប្រើ​អំណាច​របស់​ខ្លួន

អ្នក​ប្រហែល​ជា​មាន​អំណាច​ច្រើន​ជាង​អ្នក​គិត​ស្មាន តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​អំណាច​ដែល​ខ្លួន​មាន​យ៉ាង​ត្រឹម​ត្រូវ?