ជំពូកទី៨
ព្រះយេហូវ៉ា«ធ្វើទាំងអស់ឡើងជាថ្មី»ដោយតេជានុភាពបង្កើតសាជាថ្មី
១, ២. តើមនុស្សជាតិបានទ្រាំនឹងការបាត់បង់អ្វីខ្លះសព្វថ្ងៃនេះ? តើការបាត់បង់នេះមានអានុភាពដូចម្ដេចមកលើយើង?
ពេលក្មេងតូចម្នាក់ធ្វើបាត់ ឬធ្វើបាក់នូវប្រដាប់លេងណាមួយដែលវាចូលចិត្ដជាងគេ ក្មេងនោះតែងតែស្រែកយំយ៉ាងខ្លាំងគួរឲ្យអាណិតណាស់! ប៉ុន្ដែ តើអ្នកធ្លាប់ឃើញទេថា ក្មេងនោះតែងមានទឹកមុខស្រស់បស់ឡើងវិញ ពេលឪពុកឬម្ដាយជួសជុលឬក៏រកឃើញនូវប្រដាប់លេងដែលបាក់ឬបាត់នោះ? ឪពុកម្ដាយរបស់ក្មេងនោះប្រហែលជាចាត់ទុកការជួសជុលឬក៏ការដើររកប្រដាប់លេងនោះជាអ្វីដ៏ស្រួលជាទីបំផុត។ ប៉ុន្ដែ ចំណែកក្មេងនោះវិញ វារីករាយនិងនឹកអស្ចារ្យក្នុងចិត្ដណាស់។ ប្រដាប់លេងដែលវាបាននឹកស្មានថាបាត់រកពុំឃើញ ឬខូចជួសជុលពុំបាននោះ ឥឡូវបានរកឃើញ ឬល្អឡើងវិញហើយ!
២ ព្រះយេហូវ៉ាដែលជាវរបិតាដ៏ល្អបំផុត ទ្រង់មានតេជានុភាពប្រទានមកវិញនូវអ្វីៗដែលកូនរបស់ទ្រង់នៅលើផែនដីនេះអស់សង្ឃឹមថាមិនអាចបានមកវិញទេ។ យើងមិនសំដៅទៅលើប្រដាប់ក្មេងលេងនោះទេ។ ក្នុងកំឡុង«គ្រាលំបាក»នេះ យើងអាចបាត់បង់នូវអ្វីដែលមានតម្លៃជាងប្រដាប់ក្មេងលេងឆ្ងាយណាស់។ (ធីម៉ូថេទី២ ៣:១-៥) អ្វីភាគច្រើនដែលមនុស្សចាត់ទុកថាមានតម្លៃ អាចត្រូវបាត់បង់បាន ដូចជាផ្ទះសម្បែង ទ្រព្យសម្បត្ដិ ការងារធ្វើ និងរហូតដល់សុខភាពល្អទៀតផង។ យើងប្រហែលជាពិបាកចិត្ដដែរពេលយើងគិតអំពីការបង្ខូចបរិស្ថាន និងការផុតពូជសត្វនិងរុក្ខជាតិជាផលប៉ះពាល់នោះ។ ក៏ប៉ុន្ដែ ពេលបុគ្គលជាទីស្រឡាញ់របស់យើងស្លាប់ទៅ នេះធ្វើឲ្យយើងកើតទុក្ខខ្លាំងបំផុត។ ក្ដីទុក្ខសោកដែលកើតមានដោយសារការបាត់បង់អ្នកជាទីស្រឡាញ់នោះ និងការមានអារម្មណ៍ថាខ្លួនមិនមានសមត្ថភាពជួយពន្យារជីវិតអ្នកនោះ អាចជាអារម្មណ៍ដែលធ្វើទុក្ខយ៉ាងខ្លាំងហួសប្រមាណ។—សាំយូអែលទី២ ១៨:៣៣
៣. តើកិច្ចការ ៣:២១ ចែងអំពីសេចក្ដីសង្ឃឹមអ្វីដែលធ្វើឲ្យយើងសប្បាយចិត្ដ? តើព្រះយេហូវ៉ានឹងសម្រេចគោលបំណងនេះយ៉ាងដូចម្ដេច?
៣ ដូច្នេះ ការរៀនដឹងថាព្រះយេហូវ៉ាមានតេជានុភាពបង្កើតសាជាថ្មីឡើងវិញ ពិតជាសម្រាលទុក្ខយើងមែន! យើងនឹងរៀនដឹងថា មានអ្វីជាច្រើនយ៉ាងណាស់ដែលព្រះយេហូវ៉ាអាចបង្កើត ហើយនឹងបង្កើតសាជាថ្មី ប្រយោជន៍ឲ្យកូនរបស់ទ្រង់នៅលើផែនដីនេះ។ តាមពិតទៅ ព្រះគម្ពីរចែងថា ព្រះយេហូវ៉ាមានគោលបំណង«រៀបចំអ្វីៗទាំងអស់ឡើងវិញ»។ កិច្ចការ ៣:២១, ខ.ស., កំណែជាអក្សរទ្រេត) ដើម្បីសម្រេចគោលបំណងនេះ ព្រះយេហូវ៉ានឹងប្រើព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ី គ្រប់គ្រងដោយព្រះយេស៊ូដែលជារាជបុត្រារបស់ទ្រង់។ ភស្ដុតាងបញ្ជាក់ថា ព្រះរាជាណាចក្រនេះបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ * (ម៉ាថាយ ២៤:៣-១៤) តើអ្វីនឹងត្រូវរៀបចំឡើងវិញ? សូមពិចារណានូវការរៀបចំឡើងវិញដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ យើងអាចមើលឃើញនូវការរៀបចំឡើងវិញមួយនៅបច្ចុប្បន្ននេះ ហើយយើងក៏អាចរួមចំណែកបានដែរ។ នៅថ្ងៃខាងមុខ នឹងមានការរៀបចំឡើងវិញនូវអ្វីផ្សេងទៀតដល់កំរិតធំជាងសព្វថ្ងៃនេះទៅទៀត។
(ការរៀបចំនូវការថ្វាយបង្គំបរិសុទ្ធឡើងវិញ
៤, ៥. តើអ្វីបានកើតឡើងដល់រាស្ដ្ររបស់ព្រះនៅឆ្នាំ៦០៧មុនស.យ.? តើព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមអ្វី?
៤ អ្វីមួយដែលព្រះយេហូវ៉ាបានរៀបចំឡើងវិញ គឺការថ្វាយបង្គំបរិសុទ្ធ។ ដើម្បីយល់សព្វគ្រប់នូវសារៈសំខាន់នៃការរៀបចំនេះ យើងសូមពិចារណាយ៉ាងខ្លីនូវប្រវត្ដិសាស្ដ្រនៃព្រះរាជាណាចក្រយូដា។ ការពិចារណានេះនឹងធ្វើឲ្យយើងរីករាយដោយយល់ធ្លុះជ្រៅអំពីតេជានុភាពរបស់ព្រះយេហូវ៉ាខាងការរៀបចំឡើងវិញ។—រ៉ូម ១៥:៤
៥ សូមគិតក្នុងចិត្ដអំពីអារម្មណ៍របស់ជនស្មោះត្រង់ជាតិយូដា ពេលក្រុងយេរូសាឡិមត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧មុនស.យ.។ នៅពេលនោះទីក្រុងដែលជាទីគាប់ចិត្ដរបស់ពួកគេបានត្រូវបំផ្លាញខ្ទេចខ្ទី និងកំផែងបានត្រូវរំលំបាក់បែក។ អ្វីដែលគួរអោយសោកស្តាយជាងនេះទៅទៀតនោះ ព្រះវិហារដ៏រុងរឿងដែលសាឡូម៉ូនបានកសាង និងជាមណ្ឌលតែមួយគត់លើផែនដីសំរាប់ការថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងបរិសុទ្ធនោះ នៅសល់តែសំណល់បាក់បែកប៉ុណ្ណោះ។ (ទំនុកដំកើង ៧៩:១) អ្នករួចរស់ជីវិតបានត្រូវបង្ខំឲ្យធ្វើនិរទេសទៅទីក្រុងបាប៊ីឡូនចាកចេញពីស្រុកខ្លួនឲ្យនៅសោះកក្រោះ និងក្លាយជាទីលំនៅរបស់សត្វព្រៃប៉ុណ្ណោះ។ (យេរេមា ៩:១១) តាមទស្សនៈមនុស្ស សាសន៍យូដាគ្មានសេចក្ដីសង្ឃឹមអ្វីឡើយ។ (ទំនុកដំកើង ១៣៧:១) ប៉ុន្ដែ ព្រះយេហូវ៉ាបានទាយអំពីការបំផ្លាញនេះតាំងពីយូរមកហើយ ក៏បានផ្ដល់ឲ្យសេចក្ដីសង្ឃឹមថា ស្រុកនេះនឹងមានគ្រាដែលត្រូវស្ថាបនាឡើងវិញនៅថ្ងៃខាងមុខ។
៦-៨. (ក) តើសំនេររបស់បណ្ដាព្យាការីជនជាតិហេព្រើរចែងអំពីរឿងអ្វីដូចៗគ្នា? នៅដើមដំបូង តើទំនាយទាំងនេះបានសម្រេចដូចម្ដេច? (ខ) នៅសម័យនេះ តើរាស្ដ្ររបស់ព្រះបានឃើញការសម្រេចនៃទំនាយជាច្រើនអំពីការស្ថាបនាឡើងវិញយ៉ាងដូចម្ដេច?
* តាមរយៈពួកព្យាការីទាំងនេះ ព្រះយេហូវ៉ាបានសន្យាថា រាស្ដ្រទ្រង់នឹងបានស្រុកមកវិញ ហើយស្រុកនោះនឹងមានប្រជាជនរស់នៅ និងមានសំបូរទៅដោយជីជាតិ អាចបង្កើតផលជាបរិបូរ ព្រមទាំងជាស្រុកដែលទ្រង់នឹងការពារពីការបៀតបៀនដោយសត្វព្រៃនិងពួកសត្រូវ។ ព្រះយេហូវ៉ាបានមានបន្ទូលពណ៌នាថា ស្រុកដែលពួកគេនឹងបានមកវិញនោះ គឺជាសួនមនោរម្យមួយតែម្ដង! (អេសាយ ៦៥:២៥; អេសេគាល ៣៤:២៥; ៣៦:៣៥) សំខាន់លើសជាងនោះទៅទៀត ការថ្វាយបង្គំពិតនឹងត្រូវស្ថាបនាឡើងវិញ ហើយព្រះវិហារនឹងត្រូវកសាងឡើងវិញដែរ។ (មីកា ៤:១-៥) ទំនាយទាំងនេះបានធ្វើឲ្យនិរទេសជនជាតិយូដាមានសង្ឃឹម និងជួយពួកគេស៊ូទ្រាំអស់៧០ឆ្នាំជាឈ្លើយបំរើនៅទីក្រុងបាប៊ីឡូន។
៦ ការពិត ការស្ថាបនាឡើងវិញ គឺជាខ្លឹមសារដែលមានពោរពេញក្នុងសំនេររបស់បណ្ដាព្យាការីជនជាតិហេព្រើរ។៧ នៅពេលកំណត់ គ្រាស្ថាបនាឡើងវិញនោះនឹងមកដល់ជាប្រាកដ។ ជនជាតិយូដាបានត្រូវរំដោះចេញពីទីក្រុងបាប៊ីឡូន និងបានត្រឡប់ទៅទីក្រុងយេរូសាឡិម ព្រមទាំងបានសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ាឡើងវិញនៅទីនោះ។ (អែសរ៉ា ១:១, ២) ដរាបណាដែលពួកគេកាន់ខ្ជាប់តាមការថ្វាយបង្គំបរិសុទ្ធ នោះព្រះយេហូវ៉ានៅតែប្រទានពរទៅលើពួកគេ និងធ្វើឲ្យស្រុករបស់ពួកគេបង្កើតផលជាបរិបូរ។ ទ្រង់ក៏បានការពារសាសន៍យូដាពីសត្រូវ និងសត្វព្រៃ ដែលបានចូលទៅនៅពាសពេញស្រុករបស់ពួកគេជាច្រើនទសវត្សមកហើយ។ សាសន៍យូដាពិតជាបានរីករាយយ៉ាងខ្លាំងក្រៃលែងដោយសារតេជានុភាពរបស់ព្រះយេហូវ៉ាខាងការស្ថាបនាឡើងវិញ! ប៉ុន្ដែ ព្រឹត្ដិការណ៍ទាំងនេះគ្រាន់តែជាការសម្រេចតែមួយផ្នែកដំបូងនៃទំនាយទាំងប៉ុន្មានដែលសំដៅទៅលើការស្ថាបនាឡើងវិញ។ គឺត្រូវមានការសម្រេចដ៏ធំជាងនៅ«ជាន់ក្រោយបង្អស់»គឺនៅសម័យយើងនេះ ពេលទាយាទរបស់ស្ដេចដាវីឌស្នងរាជ្យ ដែលបានត្រូវទាយតាំងពីយូរយារមកហើយ។—អេសាយ ២:២-៤; ៩:៦, ៧
៨ មិនយូរក្រោយព្រះយេស៊ូបានទទួលរាជ្យនៅស្ថានសួគ៌នាឆ្នាំ១៩១៤ ទ្រង់ចាប់ផ្ដើមយកព្រះទ័យទុកដាក់នឹងសេចក្ដីត្រូវការខាងវិញ្ញាណនៃរាស្ដ្រស្មោះត្រង់របស់ព្រះនៅលើផែនដី។ ដូចដែលលោកស៊ីរូស ជនជាតិពើស៊ីមួយរូបជាអ្នកឈ្នះសង្គ្រាម បានរំដោះសាសន៍យូដាមួយចំនួនចេញពីបាប៊ីឡូននៅឆ្នាំ៥៣៧មុនស.យ. នោះព្រះយេស៊ូក៏បានរំដោះសាសន៍យូដាខាងវិញ្ញាណមួយចំនួនដែលជាអ្នកកាន់តាមទ្រង់ ឲ្យរួចពីអានុភាពនៃបាប៊ីឡូនបច្ចុប្បន្ន ពោលគឺចក្រភពសាសនាមិនពិតទូទៅ។ (រ៉ូម ២:២៩; វិវរណៈ ១៨:១-៥) ចាប់តាំងពីឆ្នាំ១៩១៩មក ការថ្វាយ បង្គំបរិសុទ្ធបានត្រូវស្ថាបនាឡើងវិញឲ្យមានអាទិភាពត្រឹមត្រូវក្នុងជីវិតរបស់បណ្ដាគ្រីស្ទានពិត។ (ម៉ាឡាគី ៣:១-៥) តាំងពីពេលនោះមក រាស្ដ្ររបស់ព្រះយេហូវ៉ាបានថ្វាយបង្គំទ្រង់ក្នុងព្រះវិហារខាងវិញ្ញាណរបស់ទ្រង់ដែលបានត្រូវសម្រិតសម្រាំងឡើងវិញ គឺការរៀបចំសំរាប់ការថ្វាយបង្គំបរិសុទ្ធ។ ហេតុអ្វីនេះមានសារៈសំខាន់ចំពោះយើងសព្វថ្ងៃនេះ?
មូលហេតុដែលការស្ថាបនាឡើងវិញខាងវិញ្ញាណគឺសំខាន់
៩. ក្រោយពួកសាវ័កស្លាប់អស់ហើយ តើគ្រីស្ទសាសនាបានធ្វើអ្វីដល់ការថ្វាយបង្គំព្រះ? ប៉ុន្ដែ តើព្រះយេហូវ៉ាបានធ្វើអ្វីនៅសម័យយើងនេះ?
៩ សូមគិតអំពីប្រវត្ដិសាស្ដ្រ។ ពួកគ្រីស្ទាននៅសតវត្សទីមួយបានទទួលពរជាច្រើនខាងវិញ្ញាណ។ ប៉ុន្ដែ ព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បានទាយថា ការថ្វាយបង្គំបរិសុទ្ធនឹងត្រូវបង្ខូចហើយនឹងលែងមានមួយរយៈ។ (ម៉ាថាយ ១៣:២៤-៣០; កិច្ចការ ២០:២៩, ៣០) ក្រោយពេលពួកសាវ័កស្លាប់អស់ទៅ ពិភពគ្រីស្ទសាសនាបានលេចឡើង។ បព្វជិតនៃពិភពគ្រីស្ទសាសនាបានចាប់ធ្វើតាមសេចក្ដីបង្រៀននិងទម្លាប់របស់សាសនាដែលជឿព្រះមិនពិត ព្រមទាំងបានធ្វើឲ្យការចូលទៅជិតព្រះជាអ្វីពិបាកធ្វើណាស់ ដោយពណ៌នាថាទ្រង់ជាបីអង្គរួមតែមួយដែលរកយល់ពុំបាន និងដោយបព្ចោះមនុស្សឲ្យមកសារភាពបាបរបស់ខ្លួនប្រាប់ពួកបព្វជិត ហើយអធិស្ឋានទូលនាងម៉ារានិងបុគ្គលឯទៀតដែលពួកគេចាត់ទុកជាទេព ជាជាងអធិស្ឋានទូលព្រះយេហូវ៉ា។ នៅសម័យយើងនេះ ក្រោយមានការបង្ខូចការថ្វាយបង្គំបរិសុទ្ធជាច្រើនសតវត្សនោះ តើព្រះយេហូវ៉ាបានធ្វើយ៉ាងណា? ក្នុងលោកីយ៍នេះដែលពោរពេញទៅដោយសេចក្ដីមិនពិតខាងសាសនា និងមានពាសពេញទៅដោយការប្រព្រឹត្ដដ៏ខុសច្បាប់ព្រះ នោះព្រះយេហូវ៉ាបានធ្វើអន្ដរាគមន៍ដោយស្ថាបនាការថ្វាយបង្គំបរិសុទ្ធឡើងវិញ! ការស្ថាបនាឡើងវិញនេះ ជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុតនៅសម័យទំនើបនេះយ៉ាងពិត។
១០, ១១. (ក) តើសួនមនោរម្យខាងវិញ្ញាណរួមបញ្ចូលផ្នែកពីរយ៉ាងអ្វី? តើនេះមានអានុភាពអ្វីមកលើអ្នក? (ខ) តើព្រះយេហូវ៉ាបានបង្រួបបង្រួមមនុស្សប្រភេទណាឲ្យចូលមកក្នុងសួនមនោរម្យខាងវិញ្ញាណ? តើបុគ្គលទាំងនេះនឹងមានឯកសិទ្ធិមើលឃើញអ្វី?
១០ សព្វថ្ងៃនេះ គ្រីស្ទានពិតស្ថិតនៅក្នុងសួនមនោរម្យខាងវិញ្ញាណ។ តើសួនមនោរម្យខាងវិញ្ញាណនេះរួមបញ្ចូលអ្វី? នេះរួមបញ្ចូលផ្នែកសំខាន់ពីរយ៉ាង។ ផ្នែកទីមួយ គឺការថ្វាយបង្គំបរិសុទ្ធចំពោះព្រះយេហូវ៉ាដែលជាព្រះដ៏ពិត។ ទ្រង់បានប្រទានពរឲ្យយើងមានរបៀបថ្វាយបង្គំដែលប្រាសចាកលទ្ធិមិនពិតឬការបំភ្លៃសេចក្ដីពិត។ ទ្រង់បានប្រទានម្ហូបអាហារខាងវិញ្ញាណដល់យើង។ នេះផ្ដល់សមត្ថភាពឲ្យយើងរៀនបានច្រើនជាងអំពីព្រះវរបិតារបស់យើងនៅស្ថានសួគ៌ របៀបដែលយើងអាចផ្គាប់ព្រះហឫទ័យរបស់ទ្រង់ និងចូលទៅជិតទ្រង់។ (យ៉ូហាន ៤:២៤) ផ្នែកទីពីរនៃសួនមនោរម្យខាងវិញ្ញាណទាក់ទងនឹងមនុស្ស។ ដូចដែលលោកអេសាយបានទាយនោះ នៅ«ជាន់ក្រោយបង្អស់»ព្រះយេហូវ៉ាបានបង្រៀនអ្នកថ្វាយបង្គំទ្រង់ អំពីរបៀបរួបរួមគ្នាដោយសេចក្ដីសុខសាន្ដ។ ទ្រង់បានបំបាត់សង្គ្រាមចេញពីចំណោមពួកយើង។ ទោះជាយើងមានភាពឥតគ្រប់ល័ក្ខណ៍ក៏ពិតមែន ក៏ទ្រង់ជួយឲ្យយើងមាន«ចរិយាសម្បត្ដិថ្មី»ដែរ។ ទ្រង់ប្រទានពរទៅលើការព្យាយាមរបស់យើងតាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលបង្កើតផលផ្លែដ៏វិសេសវិសាលក្នុងចិត្ដយើង។ (អេភេសូរ ៤:២២-២៤, ព.ថ.; កាឡាទី ៥:២២, ២៣) ពេលយើងប្រព្រឹត្ដសមស្របតាមវិញ្ញាណបរិសុទ្ធរបស់ព្រះ យើងពិតជារួមចំណែកក្នុងសួនមនោរម្យខាងវិញ្ញាណមែន។
១១ ព្រះយេហូវ៉ាបានបង្រួបបង្រួមប្រភេទមនុស្សដែលទ្រង់ស្រឡាញ់ឲ្យចូលក្នុងសួនមនោរម្យខាងវិញ្ញាណនេះ។ បុគ្គលទាំងនោះគឺជាអ្នកដែលស្រឡាញ់ទ្រង់ ស្រឡាញ់សន្ដិភាព និងដែល«ទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ»។ (ម៉ាថាយ ៥:៣, ព.ថ.) គឺបុគ្គលទាំងនេះដែលនឹងមានឯកសិទ្ធិមើលឃើញនូវការស្ថាបនាឡើងវិញដ៏អស្ចារ្យជាងនោះទៅទៀត គឺជាការធ្វើឲ្យផែនដីទាំងមូលដូចដើមវិញនិងការប្រោសមនុស្សជាតិឲ្យជាឡើងវិញ។
‹មើល! យើងធ្វើទាំងអស់ឡើងជាថ្មី›
១២, ១៣. (ក) ហេតុដូចម្ដេចបានជាទំនាយស្ដីអំពីការធ្វើទាំងអស់ជាថ្មី ត្រូវសម្រេចតាមន័យត្រង់ដែរ? (ខ) ដូចព្រះយេហូវ៉ាបានមានបន្ទូលនៅសួនច្បារអេដែន តើអ្វីជាគោលបំណងរបស់ទ្រង់សំរាប់ផែនដី? ហេតុអ្វីបន្ទូលរបស់ព្រះយេហូវ៉ានេះធ្វើឲ្យយើងមានសេចក្ដីសង្ឃឹមចំពោះអនាគត?
១២ ទំនាយជាច្រើនដែលសំដៅទៅលើការធ្វើទាំងអស់ឡើងជាថ្មី រួមបញ្ចូលនូវអ្វីៗច្រើនទៀតក្រៅពីខាងវិញ្ញាណ។ ជាឧទាហរណ៍ អេសាយបានសរសេរសំដៅទៅគ្រាមួយដែលមនុស្សឈឺ ពិការ ខ្វាក់ ថ្លង់ នឹងត្រូវប្រោសឲ្យជា ហើយសេចក្ដីស្លាប់ក៏នឹងត្រូវបំបាត់លែងមានតទៅទៀតដែរ។ (អេសាយ ២៥:៨; ៣៥:១-៧) សេចក្ដីសន្យាទាំងនេះមិនបានសម្រេចយ៉ាងចំៗនៅស្រុកអ៊ីស្រាអែលពីបុរាណនោះទេ។ ហើយទោះជាយើងបានឃើញសេចក្ដីសន្យាទាំងនេះសម្រេចខាងវិញ្ញាណនៅសម័យយើងក៏ពិតមែន តែមានហេតុជាច្រើនដែលយើងត្រូវជឿថា នៅអនាគតនឹងមានការសម្រេចជាអត្ថានុរូបឬន័យត្រង់យ៉ាងសព្វគ្រប់ផងដែរ។ ហេតុដូចម្ដេចយើងអាចដឹង?
១៣ នៅសួនច្បារអេដែន ព្រះយេហូវ៉ាបានបញ្ជាក់ឲ្យដឹងថា គោលបំណងរបស់ទ្រង់គឺដើម្បីធ្វើឲ្យផែនដីពេញទៅដោយមនុស្សជាតិដែលមានសុភមង្គល មានសុខភាពល្អ និងមានសាមគ្គីភាពជាមហាគ្រួសារតែមួយ។ បុរសនិងស្ដ្រីទាំងឡាយនឹងថែរក្សាផែនដីហើយសត្វផ្សេងៗ ព្រមទាំងធ្វើឲ្យផែនដីទាំងមូលក្លាយជាសួនមនោរម្យដ៏ធំមួយ។ (លោកុប្បត្ដិ ១:២៨) សួនមនោរម្យគឺខុសគ្នាឆ្ងាយណាស់ពីស្ថានភាពសព្វថ្ងៃនេះ។ ប៉ុន្ដែ អ្នកអាចជឿជាក់ថា គ្មានអ្វីនឹងអាចធ្វើឲ្យគោលបំណងរបស់ព្រះយេហូវ៉ាមិនសម្រេចនោះទេ។ (អេសាយ ៥៥:១០, ១១) ព្រះយេស៊ូដែលកាន់តំណែងជាព្រះមេស្ស៊ីនិងជាស្ដេច ដែលព្រះយេហូវ៉ាបានតែងតាំងនោះ ទ្រង់នឹងធ្វើឲ្យមានសួនមនោរម្យពេញផែនដី។—លូកា ២៣:៤៣
១៤, ១៥. (ក) តើព្រះយេហូវ៉ានឹង«ធ្វើទាំងអស់ឡើងជាថ្មី»យ៉ាងដូចម្ដេច? (ខ) ក្នុងសួនមនោរម្យ តើការរស់នៅគឺដូចម្ដេច? តើអ្នកចូលចិត្ដលក្ខណៈអ្វីខ្លះនៃជីវិតរស់នៅក្នុងសួនមនោរម្យ?
វិវរណៈ ២១:៥) សូមគិតឲ្យបានជ្រាលជ្រៅបន្ដិចអំពីអត្ថន័យនៃបន្ទូលនេះ។ ពេលព្រះយេហូវ៉ាប្រើតេជានុភាពរបស់ទ្រង់ បំផ្លិចបំផ្លាញរបបលោកីយ៍ចាស់ដ៏អាក្រក់ជួជាតិនេះរួចរាល់អស់ហើយ នោះនឹងមាន«ផ្ទៃមេឃថ្មី និងផែនដីថ្មី»មកជំនួសវិញ។ នេះបានន័យថា រដ្ឋាភិបាលថ្មីមួយនឹងគ្រប់គ្រងពីស្ថានសួគ៌មកលើសង្គមមនុស្សថ្មីនៅលើផែនដីនេះ ដែលមានសមាសភាពសុទ្ធតែអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា និងធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ (ពេត្រុសទី២ ៣:១៣) សាតាំងនិងពួកបិសាចរបស់វានឹងត្រូវឃុំឃាំងមិនឲ្យធ្វើអ្វីឡើយ។ (វិវរណៈ ២០:៣) នេះគឺជាលើកទីមួយតាំងពីរាប់ពាន់ឆ្នាំមក ដែលមនុស្សជាតិនឹងរួចពីអានុភាពដ៏ខូចអាក្រក់ និងកាចសាហាវរបស់ពួកវា។ នៅពេលនោះមនុស្សប្រាកដជានឹងមានអារម្មណ៍ធូរណាស់។
១៤ សូមគិតក្នុងចិត្ដថា អ្នកកំពុងតែឃើញផែនដីទាំងមូលក្លាយជាសួនមនោរម្យ! ព្រះយេហូវ៉ាមានបន្ទូលអំពីគ្រានោះថា៖ ‹មើល! យើងធ្វើទាំងអស់ឡើងជាថ្មី›។ (១៥ នៅពេលនោះឯង យើងនឹងអាចថែរក្សាភពដ៏សែនស្អាតនេះឲ្យបានត្រឹមត្រូវ ដូចដែលព្រះមានគោលបំណងឲ្យយើងធ្វើនៅដើមដំបូងនោះ។ ផែនដីមានសមត្ថភាពស្តារធម្មជាតិដោយឯកឯងបាន។ បឹងនិងទន្លេដែលបានត្រូវបំពុលអាចស្តារទឹកឲ្យស្អាតឡើងវិញបាន បើគ្មានធាតុពុលដាក់បន្ថែមទេនោះ។ ទេសភាពដែលបានត្រូវបំផ្លិចបំផ្លាញហិនហោចដោយសង្គ្រាម អាចស្តារដោយឯកឯងឲ្យស្អាតឡើងវិញបាន បើលែងមានសង្គ្រាមតទៅទៀត។ យើងពិតជានឹងរីករាយណាស់ ពេលយើងនិងធម្មជាតិរួមគ្នាដើម្បីធ្វើឲ្យផែនដីនេះក្លាយជាសួនច្បារដ៏ធំធេងមួយ ដូចជាសួនអេដែនដែលមានពេញពាសលើផែនដី ដែលសំបូរទៅដោយសត្វនិងរុក្ខជាតិច្រើនយ៉ាងរាប់ពុំអស់! ជាជាងសម្លាប់ពូជសត្វនិងរុក្ខជាតិឲ្យសាបសូន្យទៅ មនុស្សនឹងរស់នៅដោយសុខសាន្ដជាមួយធម្មជាតិទាំងឡាយនៅលើផែនដី។ សូម្បីតែកូនក្មេងនឹងមិនចាំបាច់ខ្លាចសត្វព្រៃតទៅទៀតឡើយ។—អេសាយ ៩:៦, ៧; ១១:១-៩
១៦. ក្នុងសួនមនោរម្យ តើមនុស្សស្មោះត្រង់នឹងទទួលប្រយោជន៍ពីការប្រោសឲ្យជាឡើងវិញយ៉ាងណា?
១៦ យើងក៏នឹងទទួលនូវការប្រោសឲ្យជាឡើងវិញដោយផ្ទាល់ដែរ។ ក្រោយសង្គ្រាមអើម៉ាគេដូន អ្នកដែលបានរួចរស់ជីវិតទូទាំងពិភពលោកនឹងទទួលនូវការប្រោសឲ្យជាឡើងវិញ។ ព្រះយេស៊ូនឹងប្រើតេជានុភាពដែលទ្រង់បានទទួលពីព្រះដើម្បីប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ មនុស្សថ្លង់ឲ្យស្តាប់ឮ មនុស្សពិការនិងឈឺឲ្យមានរូបកាយគ្រប់លក្ខណៈវិញ ដូចដែលទ្រង់ធ្លាប់បានធ្វើពេលទ្រង់គង់នៅលើផែនដីនេះ។ (ម៉ាថាយ ១៥:៣០) ពួកមនុស្សចាស់នឹងរីករាយដោយមានថាមពលយុវវ័យ និងមានសុខភាពមាំទាំឡើងវិញ។ (យ៉ូប ៣៣:២៥) ស្នាមជ្រីវជ្រួញនឹងបាត់អស់ទៅ អវយវៈរបស់ពួកគេនឹងលាត្រង់ល្អឡើងវិញ ហើយសាច់ដុំក៏នឹងមានកម្លាំង ឡើងវិញដែរ។ មនុស្សស្មោះត្រង់ទាំងពួងនឹងឃើញថា ផលដែលកើតចេញពីបាបនិងភាពឥតគ្រប់ល័ក្ខណ៍កំពុងតែបាត់ទៅបន្ដិចម្ដងៗ។ ពេលនោះ យើងពិតជានឹងអរព្រះគុណព្រះយេហូវ៉ាខ្លាំងណាស់ ចំពោះតេជានុភាពរបស់ទ្រង់ខាងការធ្វើទាំងអស់ជាថ្មីឡើងវិញ! ឥឡូវ យើងសូមពិចារណានូវអ្វីមួយដែលនឹងធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅយ៉ាងពិសេស ក្នុងគ្រាដ៏គួរឲ្យរំភើបចិត្ដនេះ ពេលព្រះធ្វើទាំងអស់ជាថ្មីឡើងវិញ។
ការប្រោសមនុស្សស្លាប់ឲ្យមានជីវិតឡើងវិញ
១៧, ១៨. (ក) តើព្រះយេស៊ូបានស្ដីបន្ទោសពួកសាឌូស៊ីដោយព្រោះអ្វី? (ខ) តើអ្វីបានកើតឡើង បានជាលោកអេលីយ៉ាទូលសុំព្រះយេហូវ៉ាប្រោសឲ្យក្មេងនោះរស់ឡើងវិញ?
១៧ នៅសតវត្សទីមួយស.យ. អ្នកដឹកនាំសាសនាខ្លះមានឈ្មោះថាសាឌូស៊ី ពួកគេជាអ្នកមិនជឿទៅលើការប្រោសឲ្យរស់ឡើងវិញទេ។ ព្រះយេស៊ូបានស្ដីបន្ទោសពួកគេដោយមានបន្ទូលថា៖ «អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ»។ (ម៉ាថាយ ២២:២៩) បទគម្ពីរចែងឲ្យយើងដឹងថា ព្រះយេហូវ៉ាពិតជាមានតេជានុភាពអាចប្រោសឲ្យរស់ឡើងវិញមែន។ តើបទគម្ពីរចែងយ៉ាងណាខ្លះ?
១៨ សូមគិតក្នុងចិត្ដអំពីអ្វីដែលបានកើតឡើងនៅសម័យលោកអេលីយ៉ា។ ស្ដ្រីមេម៉ាយមួយរូបកំពុងតែបីសាកសពទន់រងៀកនៃកូនទោលរបស់ខ្លួន។ ព្យាការីអេលីយ៉ាជាភ្ញៀវស្នាក់នៅផ្ទះស្ដ្រីនោះអស់មួយរយៈមកហើយ។ នៅពេលនោះ គាត់ពិតជាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មុនពេលដែលលោកបានជួយសង្គ្រោះជីវិតក្មេងនោះពីការស្លាប់ដោយអត់អាហារនោះ លោកអេលីយ៉ាទំនងជាបានស្រឡាញ់ក្មេងប្រុសតូចនោះណាស់ ហើយម្ដាយក្មេងនោះពិតជាកើតទុក្ខយ៉ាងខ្លាំង ដ្បិតក្មេងប្រុសនេះជាអនុស្សាវរីយ៍តែមួយគត់ដែលបានបន្សល់ទុកបន្ទាប់ពីស្វាមីរបស់គាត់បានស្លាប់ទៅហើយនោះ។ ម្ដាយប្រហែលជាសង្ឃឹមថាកូននឹងជួយចិញ្ចឹមពេលគាត់ចាស់ទៅ។ ដោយមានក្ដីទុក្ខព្រួយយ៉ាងខ្លាំង ម្ដាយបាននឹកស្មានថាព្រះកំពុងតែដាក់ទោសគាត់ដោយសារបាបដែលគាត់ធ្លាប់ប្រព្រឹត្ដនៅអតីតកាល។ លោកអេលីយ៉ាមិនអាចទ្រាំមើលនូវសោកនាដកម្មដែលកំពុងតែឈានទៅរកភាពខ្លោចផ្សានេះទៀតបានឡើយ។ លោកអេលីយ៉ាបានលើកបីសាកសពក្មេងប្រុសនោះពីម្ដាយ រួចឡើងទៅបន្ទប់របស់ខ្លួន បន្ទាប់មកលោកទូលសុំព្រះយេហូវ៉ាឲ្យប្រទានព្រលឹងឬជីវិតរបស់ក្មេងនេះមកវិញ។—ពង្សាវតារក្សត្រទី១ ១៧:៨-២១
១៩, ២០. (ក) តើអ័ប្រាហាំបានសម្ដែងយ៉ាងដូចម្ដេចថា គាត់ជឿទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ា ខាងការប្រោសឲ្យរស់ឡើងវិញ? តើអ្វីជាទីសំអាងនៃជំនឿរបស់គាត់? (ខ) តើព្រះយេហូវ៉ាបានប្រទានរង្វាន់អ្វីដល់អេលីយ៉ាដោយសារគាត់សម្ដែងថាជាអ្នកមានជំនឿនោះ?
១៩ លោកអេលីយ៉ាមិនមែនជាបុគ្គលទីមួយដែលបានជឿទៅលើដំណើររស់ឡើងវិញទេ។ រាប់សតវត្សមុននោះ លោកអ័ប្រាហាំមានទីសំអាងដ៏គួរឲ្យជឿថា ព្រះយេហូវ៉ាមានតេជានុភាពដើម្បីប្រោសឲ្យមានជីវិតឡើងវិញ។ ពេលអ័ប្រាហាំមានអាយុ១០០ឆ្នាំ និងសារ៉ាមានអាយុ៩០លោកុប្បត្ដិ ១៧:១៧; ២១:២, ៣) ក្រោយក្មេងប្រុសនោះបានធំឡើងហើយ ព្រះយេហូវ៉ាបានបង្គាប់អ័ប្រាហាំឲ្យបូជាកូនរបស់គាត់។ អ័ប្រាហាំបានសម្ដែងថាគាត់ពិតជាអ្នកដែលមានជំនឿ ដោយជឿថាព្រះយេហូវ៉ាអាចប្រោសអ៊ីសាកកូនជាទីស្រឡាញ់របស់គាត់ ឲ្យមានជីវិតរស់ឡើងវិញ។ (ហេព្រើរ ១១:១៧-១៩) ជំនឿរឹងមាំបែបនេះបង្ហើបឲ្យដឹងនូវមូលហេតុដែលមុនអ័ប្រាហាំឡើងភ្នំដើម្បីបូជាកូន គាត់បានធានាចំពោះអ្នកបំរើរបស់គាត់ថា ខ្លួនគាត់និងអ៊ីសាកនឹងត្រឡប់មកវិញជាមួយគ្នា។—លោកុប្បត្ដិ ២២:៥
ឆ្នាំ ព្រះយេហូវ៉ាបានប្រោសសមត្ថភាពបន្ដពូជរបស់ពួកគាត់ទាំងពីរដែលប្រៀបដូចជាស្លាប់ហើយ។ នេះបានផ្ដល់សមត្ថភាពដល់សារ៉ាឲ្យបង្កើតកូនប្រុសមួយ។ (២០ ព្រះយេហូវ៉ាមិនបានឲ្យអ៊ីសាកស្លាប់ពេលនោះទេ ដូច្នេះ គ្មានហេតុប្រោសឲ្យគាត់រស់ឡើងវិញឡើយ។ ប៉ុន្ដែ ក្នុងករណីរបស់អេលីយ៉ា កូនរបស់ស្ដ្រីមេម៉ាយនោះបានស្លាប់រួចហើយ។ ក៏ប៉ុន្ដែ មិនបានស្លាប់យូរទេ។ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់អេលីយ៉ាដោយសារគាត់បានបង្ហាញថាខ្លួនមានជំនឿ។ រង្វាន់នោះគឺទ្រង់បានប្រោសក្មេងប្រុសនោះឲ្យរស់ឡើងវិញ! ក្រោយនោះ អេលីយ៉ាបានប្រគល់កូនទៅម្ដាយវិញ ដោយពោលពាក្យដែលយើងភ្លេចពុំបានឡើយថា៖ «មើល! កូនអ្នកមានជីវិតរស់!»។—ពង្សាវតារក្សត្រទី១ ១៧:២២-២៤
២១, ២២. (ក) តើការប្រោសឲ្យរស់ឡើងវិញដែលកត់ទុកក្នុងព្រះគម្ពីរបានត្រូវធ្វើឡើងដោយគោលបំណងអ្វី? (ខ) ក្នុងសួនមនោរម្យ តើការប្រោសឲ្យរស់ឡើងវិញនិងកើតឡើងដល់កំរិតណាទៅ? តើអ្នកណានឹងធ្វើការប្រោសនេះ?
២១ នេះជាលើកទីមួយក្នុងកំណត់ហេតុព្រះគម្ពីរដែលយើងឃើញថា ព្រះយេហូវ៉ាប្រើតេជានុភាពរបស់ទ្រង់ដើម្បីប្រោសជីវិតមនុស្សឲ្យរស់ឡើងវិញ។ ក្រោយមក ព្រះយេហូវ៉ាក៏បានប្រទានតេជានុភាពដល់អេលីសេ ព្រះយេស៊ូ ប៉ុល និងពេត្រុសឲ្យប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដែរ។ ទោះជាអ្នកដែលត្រូវប្រោសឲ្យរស់នោះបានស្លាប់ម្ដងទៀតក៏ពិតមែន តែកំណត់ហេតុព្រះគម្ពីរទាំងនេះសម្ដែងយ៉ាងអស្ចារ្យឲ្យយើងឃើញទុកជាមុននូវអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។
២២ ក្នុងសួនមនោរម្យ ព្រះយេស៊ូនឹងបំពេញមុខនាទីជា‹សេចក្ដីរស់ឡើងវិញនិងជាជីវិត›។ (យ៉ូហាន ១១:២៥) ទ្រង់នឹងប្រោសមនុស្សរាប់សិបលាននាក់ឲ្យរស់ឡើងវិញ ព្រមទាំងផ្ដល់ឱកាសឲ្យពួកគេបានជីវិតជារៀងរហូតក្នុងសួនមនោរម្យនៅលើផែនដី។ (យ៉ូហាន ៥:២៨, ២៩) សូមគិតក្នុងចិត្ដអំពីពេលដែលមិត្ដសំឡាញ់និងញាតិមិត្ដជាទីស្រឡាញ់ឱបគ្នាម្ដងទៀតដោយក្ដីរីករាយក្រៃលែង ក្រោយពីបានបែកគ្នាដោយសារសេចក្ដីស្លាប់! មនុស្សជាតិនឹងសរសើរព្រះយេហូវ៉ាដោយព្រោះតេជានុភាពប្រោសឲ្យរស់ឡើងវិញរបស់ទ្រង់។
២៣. តើអ្វីជារបៀបអស្ចារ្យបំផុតដែលព្រះយេហូវ៉ាបានសម្ដែងតេជានុភាពរបស់ទ្រង់? តើនេះបញ្ជាក់យ៉ាងដូចម្ដេចឲ្យយើងដឹងថា សេចក្ដីសង្ឃឹមរបស់យើងនឹងក្លាយជាការពិតជាក់ជាពុំខាននោះ?
កូរិនថូសទី១ ១៥:៥, ៦) សូម្បីតែអ្នកដែលមិនជឿ ក៏ពួកគេគួរទទួលស្គាល់ថាភស្ដុតាងនេះគឺគ្រប់គ្រាន់ហើយ ពួកគេសារភាពថាព្រះយេហូវ៉ាមានតេជានុភាពអាចប្រោសឲ្យរស់ឡើងវិញបាន។
២៣ ព្រះយេហូវ៉ាបានប្រទានភស្ដុតាងដ៏ច្បាស់ឲ្យយើងដឹងថា សេចក្ដីសង្ឃឹមនេះគឺពិតប្រាកដ នៅពេលទ្រង់សម្ដែងតេជានុភាពរបស់ទ្រង់តាមរបៀបអស្ចារ្យបំផុតដោយប្រោសព្រះយេស៊ូគ្រីស្ទ រាជបុត្រារបស់ទ្រង់ឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណដែលមានឋានៈទីពីរបន្ទាប់ពីទ្រង់។ ក្រោយព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ទ្រង់បានលេចមុខឲ្យមនុស្សរាប់រយអ្នកឃើញ។ (២៤. ហេតុអ្វីយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ? តើយើងរាល់គ្នាអាចរីករាយនឹងសេចក្ដីសង្ឃឹមអ្វី?
២៤ ព្រះយេហូវ៉ាមិនគ្រាន់តែមានតេជានុភាពប្រោសឲ្យរស់ឡើងវិញប៉ុណ្ណោះទេ តែទ្រង់មានរាជបំណងធ្វើដូច្នេះ។ លោកយ៉ូប បុរសដ៏ស្មោះត្រង់មួយរូបបានត្រូវបណ្ដាលដោយព្រះវិញ្ញាណឲ្យមានប្រសាសន៍ថាព្រះយេហូវ៉ាមានបំណងព្រះហឫទ័យប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៥) យើងពិតជាចង់ចូលទៅជិតព្រះមួយអង្គដែលប្រុងប្រៀបប្រើតេជានុភាពតាមរបៀបប្រកបទៅដោយសេចក្ដីស្រឡាញ់ដូច្នេះ មែនទេ? ប៉ុន្ដែ សូមចាំថា ការប្រោសឲ្យរស់ឡើងវិញគ្រាន់តែជាផ្នែកមួយនៃការធ្វើអ្វីៗជាថ្មីឡើងវិញនៅថ្ងៃមុខដែលព្រះយេហូវ៉ានឹងធ្វើ។ ពេលអ្នកចូលទៅកាន់តែជិតព្រះយេហូវ៉ា ចូររីករាយជានិច្ចនឹងសេចក្ដីសង្ឃឹមដ៏វិសេសរបស់អ្នកថា អ្នកអាចរួចរស់ជីវិតដើម្បីមើលឃើញព្រះយេហូវ៉ា«ធ្វើទាំងអស់ជាថ្មីវិញ»។—វិវរណៈ ២១:៥
^ វគ្គ 3 ‹គ្រារៀបចំអ្វីៗទាំងអស់ឡើងវិញ› បានចាប់ផ្ដើមពេលព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ីបានស្ថាបនាឡើង ដោយមានទាយាទពីពង្សាវតារស្ដេចដាវីឌដ៏ស្មោះត្រង់នោះស្នងរាជ្យ។ ព្រះយេហូវ៉ាបានមានបន្ទូលសន្យាដល់ដាវីឌថា រាជនត្ដាមួយអង្គរបស់ដាវីឌនឹងគ្រប់គ្រងជារៀងរហូត។ (ទំនុកដំកើង ៨៩:៣៥-៣៧) ប៉ុន្ដែ ក្រោយពេលសាសន៍បាប៊ីឡូនបានបំផ្លាញចោលទីក្រុងយេរូសាឡិមនៅឆ្នាំ៦០៧មុនស.យ. គ្មានមនុស្សជាតិណាម្នាក់ដែលជារាជនត្ដាដាវីឌគ្រប់គ្រងដោយតាងនាមព្រះយេហូវ៉ាឡើយ។ ព្រះយេស៊ូ ដែលបានប្រសូតមកលើផែនដីជាទាយាទរបស់ដាវីឌ បានស្នងរាជ្យនៅស្ថានសួគ៌ ហើយក្លាយជាស្ដេចដែលត្រូវបានសន្យាតាំងពីយូរមកហើយថាទ្រង់នឹងយាងមក។
^ វគ្គ 6 ជាឧទាហរណ៍ ម៉ូសេ អេសាយ យេរេមា អេសេគាល ហូសេ យ៉ូអែល អេម៉ុស អូបាឌា មីកា និងសេផានា ទាំងអស់បាននិយាយអំពីការស្ថាបនាឡើងវិញ។