ជំពូកទី២០
«ព្រះហឫទ័យប្រកបដោយប្រាជ្ញា»តែព្រះទ័យរាបទាប
១-៣. ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ាមានព្រះទ័យរាបទាប?
បិតាម្នាក់ចង់បង្រៀនកូនតូចរបស់ខ្លួននូវមេរៀនមួយដ៏សំខាន់ណាស់។ គាត់ចង់ជំរុញទឹកចិត្ដកូន។ តើបិតាគួរប្រព្រឹត្ដយ៉ាងណា? តើគាត់គួរឈរសម្លុតកូននិងនិយាយគំរោះគំរើយទេ? ឬក៏តើគាត់គួរបន្ទាបខ្លួនទៅជិតកូននិងនិយាយដោយស្លូតបូតគួរឲ្យចូលចិត្ដវិញ? បិតាម្នាក់ដែលមានប្រាជ្ញានិងចិត្ដរាបទាប ប្រាកដជានឹងសម្រេចចិត្ដប្រព្រឹត្ដដោយស្លូតបូតវិញ។
២ តើព្រះយេហូវ៉ាជាបិតាបែបណា? តើទ្រង់ជាព្រះអួតឬមានព្រះទ័យរាបទាប? កាចឬក៏ស្លូត? ព្រះយេហូវ៉ាមានគ្រប់ទាំងចំណេះ និងគ្រប់ទាំងប្រាជ្ញា។ ប៉ុន្ដែ តើអ្នកធ្លាប់កត់សម្គាល់ថាការមានចំណេះឬបញ្ញាមិនតែងតែធ្វើឲ្យមនុស្សមានចិត្ដរាបទាបទេ? គឺដូចព្រះគម្ពីរចែងថា៖«ចំណេះ នោះនាំឲ្យចិត្ដប៉ោងឡើង»។ (កូរិនថូសទី១ ៣:១៩; ៨:១) ក៏ប៉ុន្ដែ ព្រះយេហូវ៉ា«មានព្រះហឫទ័យប្រកបដោយប្រាជ្ញា» តែទ្រង់ក៏មានព្រះទ័យរាបទាបដែរ។ (យ៉ូប ៩:៤) នេះមិនបានន័យថាទ្រង់មានឋានៈទាប ឬក៏ទ្រង់មិនឧត្ដុង្គឧត្ដមនោះទេ ប៉ុន្ដែនេះបានន័យថាទ្រង់គ្មានអំនួតទាល់តែសោះ។ ហេតុអ្វី?
៣ ព្រះយេហូវ៉ាគឺបរិសុទ្ធ។ ហេតុនេះ ទ្រង់មិនចេះអួតទេ ដ្បិតអំនួតជាលក្ខណៈដែលធ្វើឲ្យស្មោកគ្រោកវិញ។ (ម៉ាកុស ៧:២០-២២) ម្យ៉ាងទៀត សូមកត់សម្គាល់អ្វីដែលព្យាការីយេរេមាបានទូលព្រះយេហូវ៉ា៖«ព្រលឹងទ្រង់នៅតែចាំបាននៅឡើយ ហើយក៏ឱនចុះមកជិតទូលបង្គំ»។ * (បរិទេវ ៣:២០, ព.ថ.) សូមគិតទៅមើល! ព្រះយេហូវ៉ាដែលជាព្រះអម្ចាស់មហាក្សត្រសកលលោក សុខចិត្ដ«ឱនចុះ»ឬបន្ទាបអង្គទ្រង់មកជិតយេរេមា ដើម្បីយកព្រះទ័យទុកដាក់នឹងបុរសឥតគ្រប់ល័ក្ខណ៍នេះ។ (ទំនុកដំកើង ១១៣:៧) ពិតណាស់ ព្រះយេហូវ៉ាគឺមានព្រះទ័យរាបទាប។ ប៉ុន្ដែ តើព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ារួមបញ្ចូល អ្វីខ្លះ? តើនោះទាក់ទងនឹងប្រាជ្ញារបស់ទ្រង់យ៉ាងដូចម្ដេច? ហើយហេតុអ្វីនោះមានសារៈសំខាន់ចំពោះយើង?
របៀបព្រះយេហូវ៉ាបង្ហាញព្រះទ័យរាបទាប
៤, ៥. (ក) តើភាពរាបទាបជាអ្វី? តើនោះសឲ្យឃើញយ៉ាងដូចម្ដេចខ្លះ? ហើយហេតុអ្វីយើងមិនគួរយល់ច្រឡំថាភាពរាបទាបគឺដូចគ្នានឹងភាពទន់ខ្សោយឬការខ្វះភាពក្លាហាននោះ? (ខ) ស្ដីអំពីការប្រព្រឹត្ដរបស់ព្រះយេហូវ៉ាទៅលើដាវីឌ តើព្រះយេហូវ៉ាបង្ហាញព្រះទ័យរាបទាបយ៉ាងដូចម្ដេច? តើព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ាគឺសំខាន់ប៉ុនណាចំពោះយើង?
៤ ភាពរាបទាបគឺជាការគ្មានសេចក្ដីក្រអឺតក្រទមឬអំនួត។ ភាពរាបទាបជាគុណសម្បត្ដិមួយដែលមាននៅក្នុងចិត្ដ ហើយគឺសឲ្យឃើញដោយលក្ខណៈផ្សេងៗដូចជាភាពស្លូតបូត ចិត្ដអត់ធ្មត់ និងការចេះយោគយល់ជាដើម។ (កាឡាទី ៥:២២, ២៣) ក៏ប៉ុន្ដែ កុំឲ្យយល់ច្រឡំឡើយ គុណសម្បត្ដិទាំងនេះដែលពេញព្រះហឫទ័យព្រះមិនមែនជាសញ្ញាសម្គាល់ពីភាពទន់ខ្សោយឬក៏ការខ្វះភាពក្លាហាននោះទេ ដ្បិតលក្ខណៈទាំងពីរនេះមិនត្រូវគ្នានឹងសេចក្ដីក្រោធដ៏សុចរិតរបស់ព្រះយេហូវ៉ា ឬក៏ការប្រើតេជានុភាពរបស់ទ្រង់ដើម្បីបំផ្លាញឡើយ។ ផ្ទុយទៅវិញ ព្រះទ័យរាបទាបនិងភាពស្លូតបូតរបស់ព្រះយេហូវ៉ាបង្ហាញឲ្យឃើញនូវកម្លាំងដ៏មហិមារបស់ទ្រង់ក្នុងការទប់ព្រះទ័យយ៉ាងល្អឥតខ្ចោះ។ (អេសាយ ៤២:១៤) តើភាពរាបទាបជាប់ទាក់ទងនឹងប្រាជ្ញាយ៉ាងដូចម្ដេច? ឯកសារយោងព្រះគម្ពីរមួយកត់សម្គាល់ថា៖«នៅទីបំផុត ភាពរាបទាបត្រូវបញ្ជាក់ . . . ដោយការមិនគិតពីប្រយោជន៍ខ្លួន ហើយក៏ជាឫសគល់នៃប្រាជ្ញាគ្រប់យ៉ាង»។ ដូច្នេះ មិនអាចមានប្រាជ្ញាពិតបើគ្មានភាពរាបទាបនោះ។ តើព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ាផ្ដល់ផលប្រយោជន៍អ្វីដល់យើង?
បិតាម្នាក់ដែលមានប្រាជ្ញាប្រព្រឹត្ដដោយរាបទាបនិងស្លូតបូតទៅលើកូនខ្លួន
៥ ស្ដេចដាវីឌបានច្រៀងថ្វាយព្រះយេហូវ៉ាថា៖«ទ្រង់បានប្រទានខែល ជាសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ព្រះហស្ដស្ដាំទ្រង់បានទប់ទល់ទូលបង្គំ ហើយសេចក្ដីស្រទន់[ឬ«ព្រះទ័យរាបទាប», ព.ថ.]របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ»។ (ទំនុកដំកើង ១៨:៣៥) នេះប្រៀបដូចជាព្រះយេហូវ៉ាបន្ទាបអង្គទ្រង់មកជិតដើម្បីចាត់វិធានការផ្ដល់ប្រយោជន៍ឲ្យបុរសឥតគ្រប់ល័ក្ខណ៍នេះ ដោយការពារនិងទ្រទ្រង់គាត់ជារៀងរាល់ថ្ងៃ។ ដាវីឌទទួលស្គាល់ថា បើគាត់ទទួលសេចក្ដីសង្គ្រោះ និងក្រោយមកបានធ្វើធំមួយកំរិតដោយឡើងជាស្ដេច នោះគឺដោយសារតែព្រះយេហូវ៉ាសុខចិត្ដបន្ទាបអង្គទ្រង់មកជួយគាត់។ ការពិត បើព្រះយេហូវ៉ាមិនមានព្រះទ័យរាបទាប និងមិនសុខចិត្ដបន្ទាបអង្គទ្រង់ដើម្បីប្រព្រឹត្ដមកលើយើងដូចជាបិតាដែលស្លូតបូតនិងមានសេចក្ដីស្រឡាញ់នោះ តើយើងណាម្នាក់នឹងអាចសង្ឃឹមថាខ្លួននឹងទទួលបានសេចក្ដីសង្គ្រោះឬទេ?
៦, ៧. (ក) ហេតុអ្វីព្រះគម្ពីរមិនដែលចែងថាព្រះយេហូវ៉ាសុភាព? (ខ) តើភាពស្លូតបូតនិងប្រាជ្ញាជាប់ទាក់ទងគ្នាយ៉ាងណា? តើអ្នកណាជាគំរូល្អបំផុតចំពោះរឿងនេះ?
៦ ចិត្ដសុភាពគឺជាគុណសម្បត្ដិប្រសើរថ្លៃថ្លាមួយដែលមនុស្សស្មោះភក្ដីគួរបណ្ដុះឲ្យមាន។ ចិត្ដសុភាពក៏ដូចជាភាពរាបទាបក្នុងន័យថា នោះជាប់ទាក់ទងនឹងប្រាជ្ញាដែរ។ ជាឧទាហរណ៍ សុភាសិត ១១:២ ចែងថា៖«ប្រាជ្ញាតែងនៅនឹងមនុស្សសុភាព»។ ក៏ប៉ុន្ដែ ព្រះគម្ពីរមិនដែលចែងថាព្រះយេហូវ៉ាសុភាពឡើយ។ ហេតុអ្វី? នេះមិនបានន័យថាទ្រង់មិនសុភាពនោះទេ។ ប៉ុន្ដែ នៅពេលដែលបទគម្ពីរប្រើពាក្យសុភាពសំដៅលើមនុស្ស នេះរួមបញ្ចូលការទទួលស្គាល់កំរិតនៃសមត្ថភាពខ្លួន។ សមត្ថភាពរបស់ព្រះដែលមានគ្រប់ព្រះចេស្តាគ្មានកំរិតឡើយ លើកលែងតែកំរិតដែលទ្រង់ដាក់ទៅលើអង្គទ្រង់ផ្ទាល់ដោយសារខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់។ (ម៉ាកុស ១០:២៧; ទីតុស ១:២) ម្យ៉ាងទៀត ព្រះយេហូវ៉ាមិនស្ថិតក្រោមបង្គាប់នរណាទេ ដ្បិតទ្រង់ជាព្រះដ៏ខ្ពស់បំផុត។ ដូច្នេះ អត្ថន័យនៃពាក្យសុភាពនេះមិនអាចសំដៅលើព្រះយេហូវ៉ាទេ។
៧ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះទ័យរាបទាបនិងស្លូតបូត។ ទ្រង់បង្រៀនអ្នកបំរើទ្រង់ថា ភាពស្លូតបូតគឺជាលក្ខណៈចាំបាច់នៃប្រាជ្ញាពិត។ បន្ទូលទ្រង់ចែងអំពី«ភាពស្លូតបូតដែលជារបស់ផងប្រាជ្ញា»។ * (យ៉ាកុប ៣:១៣, ព.ថ.) សូមពិចារណាគំរូរបស់ព្រះយេហូវ៉ាអំពីរឿងនេះ។
ព្រះយេហូវ៉ាបង្ហាញព្រះទ័យរាបទាបដោយប្រគល់កិច្ចការនិងដោយស្តាប់
៨-១០. (ក) ការដែលព្រះយេហូវ៉ាសុខចិត្ដប្រគល់កិច្ចការនិងស្តាប់អ្នកឯទៀត ហេតុអ្វីនោះអស្ចារ្យ? (ខ) តើព្រះដែលមានគ្រប់ព្រះចេស្តាបានប្រព្រឹត្ដយ៉ាងរាបទាបទៅលើបណ្ដាទេវតារបស់ទ្រង់យ៉ាងដូចម្ដេច?
៨ ព្រះយេហូវ៉ាសុខចិត្ដស្តាប់អ្នកដទៃនិងប្រគល់កិច្ចការដល់អ្នកឯទៀត។ នេះជាភស្ដុតាងដែលបញ្ជាក់ព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ានិងបណ្ដាលឲ្យយើងមានអារម្មណ៍កក់ក្ដៅក្នុងចិត្ដ។ គឺអស្ចារ្យណាស់ដែលព្រះយេហូវ៉ាសុខចិត្ដស្តាប់និងប្រគល់កិច្ចការដល់អ្នកដទៃ ដ្បិតទ្រង់មិនត្រូវការជំនួយឬក៏យោបល់ពីអ្នកឯទៀតទេ។ (អេសាយ ៤០:១៣, ១៤; រ៉ូម ១១:៣៤, ៣៥) យ៉ាងណាក៏ដោយ ព្រះគម្ពីរចែងម្ដងហើយម្ដងទៀតថា ព្រះយេហូវ៉ាបន្ទាបអង្គទ្រង់ដោយធ្វើដូច្នេះ។
៩ ជាឧទាហរណ៍ សូមពិចារណានូវព្រឹត្ដិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយដែលកើតឡើងក្នុងជីវិតរបស់អ័ប្រាហាំ។ អ័ប្រាហាំមានភ្ញៀវបីនាក់ ដែលមានភ្ញៀវម្នាក់អ័ប្រាហាំហៅថា«ព្រះយេហូវ៉ា»។ ការពិត ភ្ញៀវទាំងបីនេះគឺជាទេវតា តែទេវតាមួយក្នុងចំណោមបីរូបនេះបានតាងនាមព្រះយេហូវ៉ានិងប្រព្រឹត្ដក្នុងនាមព្រះយេហូវ៉ា។ នៅពេលទេវតានេះបាននិយាយឬក៏ធ្វើអ្វីមួយ គឺដូចជាព្រះយេហូវ៉ាមានបន្ទូលឬក៏ធ្វើដែរ។ តាមរយៈទេវតានេះ ព្រះយេហូវ៉ាមានបន្ទូលប្រាប់អ័ប្រាហាំថាទ្រង់បានឮនូវ«សំរែក[«ការចោទប្រកាន់», ព.ថ.]នៃក្រុងសូដុំមនឹងក្រុងកូម៉ូរ៉ា»ដែលបានលាន់ឮដល់ទ្រង់។ ព្រះយេហូវ៉ាមានបន្ទូលថា៖«យើងត្រូវតែចុះទៅមើលដើម្បីអោយដឹងថា អំពើដែលគេប្រព្រឹត្ដនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើង ឬយ៉ាងណា។ បើពិតឬមិនពិត យើងមុខជាដឹងមិនខាន»។ (លោកុប្បត្ដិ ១៨:៣, ២០, កំណើតពិភពលោក ១៨:២១, ខ.ស.) ពិតណាស់ បន្ទូលព្រះយេហូវ៉ាមិនបានន័យថាទ្រង់នឹង«ចុះទៅមើល»ដោយផ្ទាល់អង្គទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់ចាត់ទេវតាម្ដងទៀតឲ្យចុះទៅជាតំណាងទ្រង់។ (លោកុប្បត្ដិ ១៩:១) ហេតុអ្វី? តើព្រះយេហូវ៉ាដែលអាចទតឃើញអ្វីទាំងអស់គ្មានសមត្ថភាព«ដឹង»ដោយអង្គទ្រង់ផ្ទាល់ពីស្ថានការណ៍ពិតនៅតំបន់នោះទេឬ? ប្រាកដជាមានសមត្ថភាពដឹងមែន!។ ប៉ុន្ដែ ដោយបង្ហាញព្រះទ័យរាបទាបព្រះយេហូវ៉ាប្រគល់កិច្ចការនេះដល់ពួកទេវតា ឲ្យចុះទៅសង្កេតមើលស្ថានការណ៍និងជួបលោកឡុតហើយក្រុមគ្រួសារគាត់នៅទីក្រុងសូដុំម។
១០ ម្យ៉ាងទៀត ព្រះយេហូវ៉ាសុខចិត្ដស្តាប់ផងដែរ។ មានគ្រាមួយដែលទ្រង់សូមយោបល់បណ្ដាទេវតារបស់ទ្រង់ស្ដីពីវិធីផ្សេងៗដែលអាចរំលំស្ដេចទុច្ចរិតមួយអង្គឈ្មោះអ័ហាប។ ព្រះយេហូវ៉ាមិនត្រូវការជំនួយនេះទេ។ តែទ្រង់នៅតែព្រមតាមយោបល់របស់ពង្សាវតារក្សត្រទី១ ២២:១៩-២២) នេះបង្ហាញព្រះទ័យរាបទាបរបស់ទ្រង់ មែនទេ?
ទេវតាមួយរូបនិងបានប្រគល់សិទ្ធិអំណាចឲ្យទេវតានេះធ្វើតាមយោបល់នោះដែរ។ (១១, ១២. តើអ័ប្រាហាំមានឱកាសឃើញព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ាដោយដូចម្ដេច?
១១ ព្រះយេហូវ៉ាក៏សុខចិត្ដស្តាប់មនុស្សឥតគ្រប់ល័ក្ខណ៍ដែរ នៅពេលដែលពួកគេចង់ទូលទ្រង់អំពីកង្វល់របស់ខ្លួន។ ជាឧទាហរណ៍ នៅពេលដែលព្រះយេហូវ៉ាមានបន្ទូលប្រាប់អ័ប្រាហាំជាលើកដំបូងថា ទ្រង់មានបំណងបំផ្លាញចោលទីក្រុងសូដុំមនិងកូម៉ូរ៉ា នោះអ័ប្រាហាំដែលជាបុរសស្មោះភក្ដីនោះបានឆ្ងល់ណាស់។ អ័ប្រាហាំបាននិយាយថា៖«មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្ដដូច្នោះ។ . . . ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្ដដោយយុត្ដិធម៌ទេឬអី?»។ អ័ប្រាហាំបានទូលសួរព្រះយេហូវ៉ាថាតើទ្រង់នឹងប្រណីដល់ទីក្រុងទាំងពីរនោះឬក៏អត់ បើមានមនុស្សសុចរិត៥០នាក់នៅទីនោះ។ ព្រះយេហូវ៉ាបានធានាថាទ្រង់នឹងប្រណីមែន។ ប៉ុន្ដែ អ័ប្រាហាំបានសួរម្ដងទៀតដោយបញ្ចុះចំនួនបន្ដិចម្ដងៗថា ចុះបើមាន៤៥នាក់ ៤០នាក់ និងចំនួននេះចេះតែចុះបន្ដបន្ទាប់។ ទោះជាព្រះយេហូវ៉ាធានាអ័ប្រាហាំម្ដងហើយម្ដងទៀតក៏ពិតមែន ក៏អ័ប្រាហាំបន្ដព្យាយាមសួររហូតដល់នៅសល់តែមនុស្សសុចរិត១០នាក់។ ប្រហែលជាអ័ប្រាហាំមិនយល់យ៉ាងសព្វគ្រប់អំពីទំហំសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាក៏មិនដឹង។ យ៉ាងណាក៏ដោយ ដោយបង្ហាញព្រះទ័យរាបទាបនិងការអត់ធ្មត់ ព្រះយេហូវ៉ាអនុញ្ញាតឲ្យអ័ប្រាហាំដែលជាមិត្ដសំឡាញ់និងជាអ្នកបំរើរបស់ទ្រង់ បញ្ជាក់នូវកង្វល់របស់ខ្លួនតាមរបៀបនេះ។—លោកុប្បត្ដិ ១៨:២៣-៣៣
១២ ក្នុងចំណោមអ្នកប្រាជ្ញមានវិជ្ជាជ្រៅជ្រះ តើមានប៉ុន្មាននាក់នឹងស្តាប់មនុស្សម្នាក់យ៉ាងអត់ធ្មត់ដូច្នេះ បើអ្នកនោះមានចំណេះតិចជាងគាត់ឆ្ងាយណាស់? * តែព្រះរបស់យើងមានព្រះទ័យរាបទាបដូច្នេះ។ ក្នុងកំឡុងពេលពិភាក្សារវាងអ័ប្រាហាំនិងព្រះយេហូវ៉ា អ័ប្រាហាំក៏ចាប់ផ្ដើមយល់ថាព្រះយេហូវ៉ាគឺ«យឺតនឹងខ្ញាល់»ដែរ។ (និក្ខមនំ ៣៤:៦) អ័ប្រាហាំប្រហែលជាទទួលស្គាល់ថា គាត់គ្មានសិទ្ធិសួររកហេតុផលពីព្រះយេហូវ៉ាអំពីអ្វីដែលទ្រង់ធ្វើទេ ទើបគាត់អង្វរព្រះពីរដងថា៖«សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់»។ (លោកុប្បត្ដិ ១៨:៣០, ៣២) ប្រាកដហើយ ព្រះយេហូវ៉ាមិនខ្ញាល់ទេ។ ទ្រង់ពិតជាមាន«ភាពស្លូតបូតដែលជារបស់ផងប្រាជ្ញា»។
ព្រះយេហូវ៉ាចេះយោគយល់
១៣. ហេតុអ្វីពាក្យថា«ចេះយោគយល់»ពណ៌នាពីលក្ខណៈរបស់ព្រះយេហូវ៉ាយ៉ាងសមត្រឹមត្រូវ?
១៣ ព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ាក៏សឲ្យឃើញតាមរយៈគុណសម្បត្ដិមួយទៀតដ៏ប្រសើរថ្លៃថ្លា។ គុណសម្បត្ដិនោះគឺការចេះយោគយល់។ គួរឲ្យសោកស្តាយណាស់ ដែលគុណសម្បត្ដិនេះមិនសូវមានក្នុងចំណោមមនុស្សជាតិឥតគ្រប់ល័ក្ខណ៍ទេ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនគ្រាន់តែសុខចិត្ដស្តាប់ទេវតានិងមនុស្សដែលទ្រង់បង្កើតទេតែទ្រង់ក៏សុខចិត្ដព្រមតាមនៅពេលដែលនោះមិនខុសពីគោលការណ៍សុចរិតរបស់ទ្រង់។ គុណសម្បត្ដិនេះក៏ជាសញ្ញាសម្គាល់ប្រាជ្ញារបស់ព្រះដែរ។ យ៉ាកុប ៣:១៧ ចែងថា៖‹ប្រាជ្ញាដែលមកពីស្ថានលើនោះមានសេចក្ដីសំឡូត[ឬ«ចេះយោគយល់», ព.ថ.]›។ តើព្រះយេហូវ៉ាដែលមានគ្រប់ទាំងប្រាជ្ញាចេះយោគយល់យ៉ាងដូចម្ដេច? របៀបមួយគឺ ទ្រង់ចេះប្រែប្រួលទៅតាមកាលៈទេសៈ។ សូមចាំថា ព្រះនាមរបស់ព្រះយេហូវ៉ាបង្រៀនយើងថា ទ្រង់បណ្ដាលឲ្យអង្គទ្រង់ក្លាយទៅជាអ្វីក៏ដោយដែលចាំបាច់ដើម្បីសម្រេចគោលបំណងរបស់ទ្រង់។ (និក្ខមនំ ៣:១៤) នេះបង្ហាញថាទ្រង់ចេះយោគយល់និងមានគំនិតប្រែប្រួលទៅតាមកាលៈទេសៈ មែនទេ?
១៤, ១៥. ចក្ខុនិមិត្ដដែលអេសេគាលឃើញអំពីរទេះព្រះយេហូវ៉ានៅលើមេឃ តើនោះបង្រៀនយើងអ្វីខ្លះអំពីអង្គការរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌? តើអង្គការនេះខុសគ្នាពីអង្គការរបស់លោកីយ៍យ៉ាងណា?
១៤ កំណត់ហេតុបទគម្ពីរដ៏គួរឲ្យកត់សម្គាល់មួយជួយយើងចាប់ផ្ដើមយល់នូវសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការប្រែប្រួលទៅតាមកាលៈទេសៈ។ ព្យាការីអេសេគាលឃើញចក្ខុនិមិត្ដមួយអំពីអង្គការរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌ដែលសុទ្ធតែជាបុគ្គលវិញ្ញាណ។ អេសេគាលឃើញរទេះមួយដែលមានទំហំធំគួរឲ្យស្ញប់ស្ញែងណាស់ ជាយានជំនិះរបស់ព្រះយេហូវ៉ាផ្ទាល់ដែលដំណើររបស់រទេះនេះទ្រង់ជាអ្នកកំណត់ជានិច្ច។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺរបៀបរទេះនេះបំលាស់ទី។ កង់ធំសម្បើមរបស់រទេះនោះមានមុខបួន និងពេញដោយភ្នែកដើម្បីអាចឃើញអ្វីនៅគ្រប់ទីកន្លែងនិងផ្លាស់ប្ដូរទិសដៅក្នុងតែមួយរំពេចដោយមិនចាំបាច់ឈប់ឬបត់ទេ។ ហើយរទេះដ៏ធំសម្បើមនេះមិនចាំបាច់ធ្វើដំណើរយឺតៗដូចយានជំនិះធ្ងន់ៗធំសំពីងសំពោងដែលមនុស្សបង្កើតទេ។ រទេះនេះអាចបំលាស់ទីយ៉ាងលឿនដូចផ្លេកបន្ទោរ និងក៏អាចបត់បានដូចមុំកែងទៀត! (អេសេគាល ១:១, ១៤-២៨) ពិតណាស់ អង្គការរបស់ព្រះយេហូវ៉ាក៏ដូចជាទ្រង់ដែរដែលជាព្រះមហាក្សត្រមានគ្រប់ព្រះចេស្តាដែលកាន់កាប់ទៅលើអង្គការនេះ ដ្បិតអង្គការនេះមានសមត្ថភាព ប្រែប្រួលទៅតាមកាលៈទេសៈយ៉ាងប្រសើរបំផុត ដោយឆ្លើយតបនឹងស្ថានការណ៍ហើយសេចក្ដីត្រូវការដែលតែងតែប្រែប្រួលជានិច្ច។
១៥ មនុស្សជាតិមិនអាចប្រែប្រួលយ៉ាងល្អឥតខ្ចោះដូច្នេះឡើយ។ ប៉ុន្ដែ មនុស្សនិងបណ្ដាអង្គការរបស់ពួកគេច្រើនតែតឹងតែងទៅវិញ ជាជាងប្រែប្រួលទៅតាមកាលៈទេសៈ ហើយច្រើនតែតឹងរ៉ឹងហួសហេតុជាជាងចេះយោគយល់។ ជាឧទាហរណ៍: នាវាធំសំរាប់ដឹកប្រេងនិងអយស្ម័យយានដឹកជញ្ជូនប្រហែលជាមានទំហំធំនិងកម្លាំងខ្លាំងគួរឲ្យកោតស្ងើចមែន។ ប៉ុន្ដែ តើវាអាចប្ដូរល្បឿននិងទិសដៅទៅតាមកាលៈទេសៈបើមានការប្រែប្រួលភ្លាមៗនោះបានទេ? បើមានអ្វីមួយធ្លាក់លើផ្លូវនៅមុខអយស្ម័យយាននោះ វាបត់មិនកើតទេ ហើយឈប់ង៉ក់ក៏មិនបានដែរ។ ជួនកាលក្រោយចាប់ហ្វ្រាំងហើយ អយស្ម័យយានធ្ងន់ៗនៅតែធ្វើដំណើរទៅមុខជាងមួយគីឡូម៉ែត្រទើបអាចឈប់បាន! ស្រដៀងគ្នាដែរ នាវាធំៗអាចធ្វើដំណើរទៅមុខអស់៨គីឡូម៉ែត្រក្រោយពន្លត់ម៉ាស៊ីនហើយ។ ទោះបើដាក់លេខម៉ាស៊ីនឲ្យនាវាថយទៅក្រោយក៏ដោយ ក៏វាអាចនៅតែលយទៅមុខអស់៣គីឡូម៉ែត្របាន! អង្គការមនុស្សជាតិដែលច្រើនតែតឹងរ៉ឹងនិងមិនចេះយោគយល់ក៏ដូច្នេះដែរ។ ជាញឹកញាប់ដោយព្រោះអំនួតរបស់មនុស្ស ពួកគេមិនព្រមប្រែប្រួលទៅតាមសេចក្ដីត្រូវការនិងកាលៈទេសៈទេ។ ភាពតឹងរ៉ឹងបែបនេះបានធ្វើឲ្យសាជីវកម្មនិងរដ្ឋាភិបាលផ្សេងៗរលំ។ (សុភាសិត ១៦:១៨) យើងពិតជារីករាយណាស់ដែលព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់គឺមិនដូច្នេះសោះឡើយ!
របៀបព្រះយេហូវ៉ាបង្ហាញការយោគយល់
១៦. មុនដែលក្រុងសូដុំមនិងកូម៉ូរ៉ាត្រូវបំផ្លាញចោលនោះ តើព្រះយេហូវ៉ាបង្ហាញថាទ្រង់ចេះយោគយល់នឹងឡុតយ៉ាងដូចម្ដេច?
១៦ សូមពិចារណាម្ដងទៀតនូវការបំផ្លាញទីក្រុងសូដុំមនិងកូម៉ូរ៉ា។ ឡុតនិងក្រុមគ្រួសាររបស់គាត់បានទទួលការណែនាំយ៉ាងច្បាស់លាស់ពីទេវតារបស់ព្រះយេហូវ៉ាថា៖«ចូររត់ទៅឯភ្នំ»។ ក៏ប៉ុន្ដែ ឡុតមិនពេញចិត្ដទេ។ គាត់បានអង្វរថា៖«ទេ! លោកម្ចាស់អើយ!»។ ដោយសារឡុតជឿជាក់ថាគាត់នឹងស្លាប់បើត្រូវរត់ទៅឯភ្នំ នោះគាត់អង្វរសូមការអនុញ្ញាតឲ្យរូបគាត់និងក្រុមគ្រួសាររត់ទៅទីក្រុងជិតនោះឈ្មោះសូអារវិញ។ សូមនឹកចាំថា ព្រះយេហូវ៉ាមានបំណងបំផ្លាញទីក្រុងសូអារចោលដែរ។ ម្យ៉ាងទៀត ការភ័យខ្លាចរបស់ឡុតគ្មានទីសំអាងពិតប្រាកដនោះទេ។ ព្រះយេហូវ៉ាប្រាកដជាអាចការពារជីវិតឡុតក្នុងតំបន់ភ្នំបាន! យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានព្រមតាមការអង្វររបស់ឡុតនិងបានលោកុប្បត្ដិ ១៩:១៧-២២) ព្រះយេហូវ៉ាពិតជាចេះយោគយល់ មែនទេ?
ប្រណីចំពោះទីក្រុងសូអារ។ ទេវតានោះប្រាប់ឡុតថា៖‹មើល! យើងព្រមតាមអ្នកក្នុងការនេះដែរ›។ (១៧, ១៨. ចំពោះប្រជាជននីនីវេ តើព្រះយេហូវ៉ាបង្ហាញថាទ្រង់ចេះយោគយល់យ៉ាងដូចម្ដេច?
១៧ ព្រះយេហូវ៉ាក៏ឆ្លើយតបចំពោះការប្រែចិត្ដដែលស្មោះអស់ពីចិត្ដ ដោយបង្ហាញសេចក្ដីមេត្ដាករុណានិងធ្វើអ្វីដែលត្រឹមត្រូវជានិច្ច។ សូមពិចារណាអ្វីដែលកើតឡើងនៅពេលព្យាការីយ៉ូណាសត្រូវបញ្ជូនទៅទីក្រុងនីនីវេដែលពោរពេញដោយមនុស្សទុច្ចរិតនិងឃោរឃៅនោះ។ នៅពេលដែលយ៉ូណាសដើរទូទាំងទីក្រុងនោះ សារដែលព្រះបណ្ដាលឲ្យគាត់ប្រកាសគឺស្រួលយល់ដែលថា: នៅតែ៤០ថ្ងៃទៀត ទីក្រុងខ្លាំងពូកែនេះនឹងត្រូវបំផ្លាញចោល។ ប៉ុន្ដែ កាលៈទេសៈមានការប្រែប្រួលយ៉ាងធំ។ ប្រជាជននីនីវេបានប្រែចិត្ដ!—យ៉ូណាស ជំពូកទី៣
១៨ យើងអាចទាញយកមេរៀនមួយពីការប្រៀបធៀបរបៀបព្រះយេហូវ៉ាឆ្លើយតបនិងរបៀបយ៉ូណាសឆ្លើយតបនឹងការប្រែប្រួលនេះ។ ក្នុងករណីនេះ ព្រះយេហូវ៉ាប្រែប្រួលទៅតាមកាលៈទេសៈ ដោយបណ្ដាលឲ្យអង្គទ្រង់ក្លាយទៅជាអ្នកដែលអត់ឱនទោសអំពើបាប ជាជាង«អ្នកចំបាំង»។ * (និក្ខមនំ ១៥:៣) ផ្ទុយទៅវិញ យ៉ូណាសរឹងណាស់មិនព្រមប្រែប្រួលនិងមិនសូវមានសេចក្ដីមេត្ដាទេ។ ជាជាងយកតម្រាប់តាមព្រះយេហូវ៉ានិងយោគយល់ យ៉ូណាសបានប្រព្រឹត្ដតបដូចជាអយស្ម័យយានដឹកជញ្ជូនឬក៏នាវាធំ ដែលបានរៀបរាប់មុននេះ។ គាត់បានប្រកាសថាពួកគេនឹងស្លាប់ ដូច្នេះត្រូវតែស្លាប់មិនខាន! ប៉ុន្ដែ ដោយព្រះទ័យអត់ធ្មត់ ព្រះយេហូវ៉ាបង្រៀនបុរសដែលមិនចេះអត់ធ្មត់នេះនូវមេរៀនមួយដែលគាត់ភ្លេចពុំបានស្ដីអំពីការយោគយល់និងសេចក្ដីមេត្ដាករុណា។—យ៉ូណាស ជំពូកទី៤
១៩. (ក) ហេតុអ្វីយើងអាចដឹងថាព្រះយេហូវ៉ាចេះយោគយល់ចំពោះយើងដោយគិតពីអ្វីដែលទ្រង់តម្រូវពីយើង? (ខ) តើសុភាសិត ១៩:១៧ បង្ហាញថាព្រះយេហូវ៉ាជាចៅហ្វាយដែល‹ចេះយោគយល់និងល្អ› ហើយក៏មានព្រះទ័យរាបទាបជាទីបំផុតយ៉ាងដូចម្ដេច?
១៩ ជាចុងបញ្ចប់ ព្រះយេហូវ៉ាចេះយោគយល់ចំពោះយើងដោយគិតពីអ្វីដែលទ្រង់តម្រូវពីយើង។ ស្ដេចដាវីឌមានបន្ទូលថា៖«ទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុកដំកើង ១០៣:១៤) ព្រះយេហូវ៉ាយល់នូវកំរិតសមត្ថភាពនិងភាពឥតគ្រប់ល័ក្ខណ៍របស់យើងយ៉ាងច្បាស់ជាងយើងទៅទៀត។ ទ្រង់មិនដែលតម្រូវឲ្យយើងធ្វើអ្វីហួសពីសមត្ថភាពរបស់យើងនោះទេ។ ព្រះគម្ពីរបញ្ជាក់ភាពផ្ទុយ គ្នារវាងមនុស្សជាតិដែលជាចៅហ្វាយ«ស្លូតបូត[ឬ«ចេះយោគយល់», ព.ថ.]ល្អ» និងចៅហ្វាយដែល«កាច[ឬ«ពិបាកគាប់ចិត្ដ», ព.ថ.]»។ (ពេត្រុសទី១ ២:១៨) តើព្រះយេហូវ៉ាជាចៅហ្វាយបែបណា? សូមកត់សម្គាល់អ្វីដែលសុភាសិត ១៩:១៧ ចែងថា៖«អ្នកណាដែលមានចិត្ដអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី»។ ពិតណាស់ មានតែចៅហ្វាយល្អហើយចេះយោគយល់ទេដែលកត់សម្គាល់រាល់ការសប្បុរសដែលយើងធ្វើដើម្បីអ្នកខ្សត់ខ្សោយ។ បន្ថែមទៅទៀត បទគម្ពីរនេះនាំឲ្យយើងសន្និដ្ឋានថាអ្នកបង្កើតសកលលោកចាត់ទុកថា ទ្រង់ជំពាក់អស់អ្នកដែលបង្ហាញសេចក្ដីមេត្ដាករុណាដូចនេះ ដែលពួកគេគ្រាន់តែជាមនុស្សជាតិប៉ុណ្ណោះ! ទ្រង់ពិតជាមានព្រះទ័យរាបទាបជាទីបំផុត។
២០. តើអ្វីធ្វើឲ្យយើងជឿជាក់ថាព្រះយេហូវ៉ាស្តាប់និងឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើង?
២០ ព្រះយេហូវ៉ាប្រព្រឹត្ដយ៉ាងស្លូតបូតនិងចេះយោគយល់ដូចគ្នាចំពោះអ្នកបំរើរបស់ទ្រង់សព្វថ្ងៃនេះ។ នៅពេលដែលយើងអធិស្ឋានដោយមានជំនឿ ទ្រង់ស្តាប់។ ទោះជាទ្រង់មិនចាត់ទេវតាឲ្យមកនិយាយជាមួយយើងក៏ដោយ តែយើងមិនគួរសន្និដ្ឋានថាទ្រង់មិនឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើងនោះទេ។ សូមនឹកចាំថា នៅពេលដែលសាវ័កប៉ុលសូមអ្នកជឿគ្នីគ្នា«ជួយអធិស្ឋាន»ឲ្យគេដោះលែងគាត់ចេញពីគុក គាត់ក៏បាននិយាយថា៖«ឲ្យខ្ញុំបានត្រឡប់មកឯអ្នករាល់គ្នាវិញជាឆាប់ៗ»។ (ហេព្រើរ ១៣:១៨, ១៩) ដូច្នេះ សេចក្ដីអធិស្ឋានរបស់យើងអាចជំរុញព្រះទ័យព្រះយេហូវ៉ាឲ្យធ្វើអ្វីមួយដែលទ្រង់ប្រហែលជាគ្មានបំណងធ្វើពីមុនទេ!—យ៉ាកុប ៥:១៦
២១. តើយើងមិនគួរសន្និដ្ឋានយ៉ាងណាអំពីព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ា? តែផ្ទុយទៅវិញ តើយើងគួរស្គាល់អ្វីអំពីទ្រង់?
ធីម៉ូថេទី២ ៤:៣) មនុស្សជាតិមានភាពទន់ទោរទៅរកការបន្ទន់តាមអ្វីដែលផ្ដល់ផលប្រយោជន៍ភ្លាមៗ តែទង្វើនេះមិនទាក់ទងនឹងការចេះយោគយល់របស់ព្រះទាល់តែសោះ។ ព្រះយេហូវ៉ាគឺបរិសុទ្ធ។ ទ្រង់នឹងមិនដែលបង្ខូចខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់ឡើយ។ (លេវីវិន័យ ១១:៤៤) ដូច្នេះ ចូរយើងស្រឡាញ់ការចេះយោគយល់របស់ព្រះយេហូវ៉ា ពីព្រោះនោះពិតជាភស្ដុតាងដែលបញ្ជាក់ពីព្រះទ័យរាបទាបរបស់ទ្រង់។ អ្នកច្បាស់ជារីករាយណាស់ដោយដឹងថា ព្រះយេហូវ៉ាដែលមានប្រាជ្ញាជាងគេបំផុតក្នុងសកលលោក ក៏មានព្រះទ័យរាបទាបដ៏ប្រសើរបំផុត មែនទេ? គួរឲ្យសប្បាយណាស់! យើងអាចចូលទៅជិតព្រះមួយអង្គដែលគួរឲ្យកោតស្ញប់ស្ញែង តែក៏ស្លូតបូត អត់ធ្មត់ និងចេះយោគយល់ដែរ!
២១ ភាពស្លូតបូត ការសុខចិត្ដស្តាប់ ព្រះទ័យអត់ធ្មត់ និងការចេះយោគយល់ដែលទាំងអស់នេះជាលក្ខណៈនៃព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ា នេះច្បាស់ជាមិនបានន័យថាព្រះយេហូវ៉ាបន្ធូរគោលការណ៍សុចរិតរបស់ទ្រង់ឡើយ។ បព្វជិតពិភពគ្រីស្ទសាសនាប្រហែលជាគិតថា ពួកគេកំពុងតែយោគយល់នៅពេលដែលបង្រៀនឲ្យត្រូវចិត្ដសមាជិករបស់ពួកគេ ដោយធ្វើឲ្យគោលការណ៍សីលធម៌របស់ព្រះយេហូវ៉ាធូររលុងទៅវិញ។ (^ វគ្គ 3 ពួកស្ក្រែប(ស្មៀន)ឬសូភេរីមបានកែប្រែខនេះដើម្បីឲ្យគេយល់ថាយេរេមាឱនចុះ មិនមែនព្រះយេហូវ៉ាឱនចុះទេ។ តាមមើលទៅ ពួកគេគិតថាគឺមិនសមទេបើសរសេរថា ព្រះបន្ទាបអង្គទ្រង់នោះ។ ជាលទ្ធផល សេចក្ដីបកប្រែជាច្រើនខកខានបញ្ជាក់នូវចំណុចសំខាន់ក្នុងខគម្ពីរដ៏ពីរោះស្តាប់នេះ។ ក៏ប៉ុន្ដែ ព្រះគម្ពីរអង់គ្លេសកំណែថ្មីដាក់ពាក្យសំដីយេរេមាឲ្យបានត្រឹមត្រូវវិញពេលគាត់ទូលព្រះថា៖«សូមចាំ! ឱព្រះអើយ! សូមចាំនិងឱនចុះមកជិតទូលបង្គំ»។
^ វគ្គ 7 ព្រះគម្ពីរកំណែផ្សេងទៀតចែងថា«ភាពរាបទាបដែលកើតមកពីប្រាជ្ញា»និង«ភាពស្លូតបូតដែលជាសញ្ញាសំគាល់ប្រាជ្ញា»។
^ វគ្គ 12 គួរឲ្យចាប់អារម្មណ៍ដែលព្រះគម្ពីរបញ្ជាក់ថា ចិត្ដអត់ធ្មត់គឺផ្ទុយពីចិត្ដអំនួត។ (សាស្តា ៧:៨) ការអត់ធ្មត់របស់ព្រះយេហូវ៉ាផ្ដល់ភស្ដុតាងថែមទៀតថាទ្រង់មានព្រះទ័យរាបទាប។—ពេត្រុសទី២ ៣:៩
^ វគ្គ 18 ទំនុកដំកើង ៨៦:៥ ចែងថាព្រះយេហូវ៉ា«ល្អ ទ្រង់បំរុងតែនឹងអត់ទោស»។ នៅពេលដែលទំនុកនេះត្រូវបកប្រែជាភាសាក្រិច ពាក្យថា«បំរុងតែនឹងអត់ទោស»ត្រូវបានបកប្រែជាពាក្យអេពីអីកេសឬ«ចេះយោគយល់»។