ជំពូកទី២៣
«ទ្រង់បានស្រឡាញ់យើងជាមុន»
១-៣. តើអ្វីខ្លះបានធ្វើឲ្យការសោយទិវង្គតរបស់ព្រះយេស៊ូខុសប្លែកពីមនុស្សទាំងអស់ក្នុងប្រវត្ដិសាស្ដ្រ?
ប្រមាណ២.០០០ឆ្នាំមុន នៅថ្ងៃមួយក្នុងរដូវផ្ការីក បុរសម្នាក់ដែលគ្មានទោសត្រូវបានគេជំនុំជំរះ កាត់ទោសដោយជាប់ចោទពីបទឧក្រិដ្ឋដែលគាត់ពុំបានប្រព្រឹត្ដ រួចត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់។ នេះមិនមែនជាលើកដំបូងដែលមនុស្សម្នាក់ត្រូវគេប្រហារជីវិតយ៉ាងសាហាវគ្មានមេត្ដាដោយអយុត្ដិធម៌ដូច្នេះទេ ហើយក៏គួរឲ្យសោកស្តាយណាស់ដែរ ព្រោះនេះពុំមែនជាលើកចុងក្រោយដែលរឿងបែបនេះបានកើតឡើងនោះទេ។ ក៏ប៉ុន្ដែ មរណភាពរបស់បុរសនេះគឺខុសប្លែកពីគេទាំងអស់។
២ នៅពេលដែលបុរសនេះឈឺចាប់យ៉ាងវេទនាជិតដល់មរណកាលនោះ ផ្ទៃមេឃបង្ហាញឲ្យឃើញថានេះជាព្រឹត្ដិការណ៍សំខាន់ណាស់។ ទោះជាព្រឹត្ដិការណ៍នេះកើតឡើងនៅថ្ងៃត្រង់ក៏ដោយ ក៏ស្រុកនោះបានត្រឡប់ជាងងឹតវិញ។ ប្រវត្ដិវិទូម្នាក់បានប្រាប់ថា៖«ព្រះអាទិត្យបាត់រស្មី»។ (លូកា ២៣:៤៤, ៤៥, ខ.ស.) បន្ទាប់មក មុនដែលបុរសនេះផុតដង្ហើមទៅ គាត់ពោលពាក្យដូចតទៅនេះដែលពុំអាចបំភ្លេចបានថា៖«ខ្ញុំបានសំរេចសព្វគ្រប់អស់ហើយ!»។ គឺពិតមែនដោយពលិជីវិតខ្លួន បុរសនេះបានសម្រេចការដ៏អស្ចារ្យមួយ។ ក្នុងចំណោមមនុស្សជាតិ ពលិកម្មរបស់គាត់ជាការប្រព្រឹត្ដប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។—យ៉ូហាន ១៥:១៣; យ៉ូហាន ១៩:៣០, ខ.ស.
៣ បុរសនេះជាព្រះយេស៊ូគ្រីស្ទ។ មនុស្សដឹងទូទៅអំពីការឈឺចាប់និងការសោយទិវង្គតរបស់ទ្រង់នៅថ្ងៃដែលគួរឲ្យខ្លោចផ្សាគឺថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.។ ក៏ប៉ុន្ដែ មានចំណុចសំខាន់មួយដែលមនុស្សច្រើនតែមិនបានកត់សម្គាល់នោះទេ។ ទោះជាព្រះយេស៊ូបានឈឺចាប់យ៉ាងវេទនាក៏ពិតមែន តែមានបុគ្គលម្នាក់ទៀតដែលបានឈឺចាប់ជាងនោះទៅទៀត។ ការពិត នៅថ្ងៃនោះមានបុគ្គលម្នាក់ទៀតបានធ្វើពលិកម្មដ៏ធំជាងពលិកម្មរបស់ព្រះយេស៊ូឆ្ងាយណាស់។ ក្នុងសកលលោកទាំងមូល ពលិកម្មនោះជាការប្រព្រឹត្ដប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ តើការប្រព្រឹត្ដនោះជាអ្វីទៅ? ចម្លើយសំរាប់សំនួរនេះសមជាសេចក្ដីផ្ដើមចំពោះការពន្យល់នូវរឿងមួយដែលសំខាន់បំផុត ពោលគឺសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។
ការប្រព្រឹត្ដដែលប្រកបដោយសេចក្ដីស្រឡាញ់ជ្រាលជ្រៅបំផុត
៤. ហេតុអ្វីទាហានរ៉ូមម្នាក់ទទួលស្គាល់ថាព្រះយេស៊ូមិនមែនជាបុរសធម្មតានោះ? ហើយតើទាហាននេះសន្និដ្ឋានយ៉ាងណា?
៤ ទាហានរ៉ូមម្នាក់ដែលចាត់ចែងការប្រហារព្រះជន្មព្រះយេស៊ូ បាននឹកអស្ចារ្យនឹងភាពងងឹតដែលមានមុនព្រះយេស៊ូសោយទិវង្គត និងការរញ្ជួយដីយ៉ាងខ្លាំងដែលមានក្រោយទ្រង់សោយទិវង្គត។ ទាហាននោះបានពោលថា៖«នេះពិតជាព្រះរាជបុត្រានៃព្រះមែន»។ (ម៉ាថាយ ២៧:៥៤) ច្បាស់ហើយ ព្រះយេស៊ូមិនមែនជាបុរសធម្មតាទេ។ ទាហាននេះបានរួមចំណែកក្នុងការធ្វើគុតព្រះរាជបុត្រាតែមួយរបស់ព្រះដ៏ខ្ពស់បំផុត! តើព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រានេះប៉ុនណា?
៥. មុនដែលមានព្រះជន្មនៅផែនដី តើព្រះរាជបុត្រាគង់នៅស្ថានសួគ៌ជាមួយព្រះវរបិតាអស់រយៈពេលប៉ុន្មាន?
៥ ព្រះគម្ពីរចែងថាព្រះយេស៊ូជា«បងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក»។ (កូល៉ុស ១:១៥) សូមគិតទៅមើល ព្រះរាជបុត្រារបស់ព្រះយេហូវ៉ាធ្លាប់មានព្រះជន្មរស់មុនមានសកលលោកទៅទៀត! តើព្រះវរបិតានិងព្រះរាជបុត្រាធ្លាប់គង់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានទៅ? អ្នកវិទ្យាសាស្ដ្រខ្លះប៉ាន់ស្មានថាសកលលោកមានកំណើតតាំងពី១.៣០០កោដិឆ្នាំមុន។ តើអ្នកអាចស្រមៃគិតទៅដល់រយៈពេលដ៏វែងដូច្នេះបានទេ? ប៉ុន្ដែ មិនថាការប៉ាន់ស្មាននេះត្រូវឬមិនត្រូវក៏ដោយ វានៅតែតិចជាងព្រះជន្មាយុរបស់ព្រះរាជបុត្រាព្រះយេហូវ៉ា! តើព្រះរាជបុត្រាបានធ្វើអ្វីខ្លះក្នុងរយៈពេលយ៉ាងវែងបែបនេះ?
៦. (ក) តើព្រះរាជបុត្រារបស់ព្រះយេហូវ៉ាបានធ្វើកិច្ចការអ្វី មុនប្រសូតមកជាមនុស្សជាតិម្នាក់? (ខ) រវាងព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់តើមានចំណងបែបណា?
៦ ព្រះរាជបុត្រាមានក្ដីសោមនស្សរីករាយជា«មេជាង»របស់ព្រះវរបិតាទ្រង់។ (សុភាសិត ៨:៣០) ព្រះគម្ពីរចែងថា៖«គ្មានអ្វីណាមួយកើតមកក្រៅពី[ព្រះរាជបុត្រា]ឡើយ»។ (យ៉ូហាន ១:៣) ដូច្នេះ ព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់បានរួមគ្នាបង្កើតរបស់សព្វសារពើទាំងអស់។ ទ្រង់ទាំងពីរអង្គច្បាស់ជាបានរីករាយនិងរំភើបព្រះទ័យជាទីបំផុត! មនុស្សជាច្រើនយល់ស្របថា ចំណងនៃសេចក្ដីស្រឡាញ់រវាងមាតាបិតានិងបុត្រធីតាពិតជាចំណងដ៏រឹងមាំគួរឲ្យអស្ចារ្យណាស់។ ហើយសេចក្ដីស្រឡាញ់«ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។ (កូល៉ុស ៣:១៤) ហេតុនេះហើយ គ្មានយើងណាម្នាក់អាចយល់ពីភាពរឹងមាំនៃចំណងសេចក្ដីស្រឡាញ់ដែលមានអស់កាលជាយូរដូច្នេះបានទេ សូម្បីតែយល់បន្ដិចក៏មិនបានផង មែនទេ? យើងឃើញច្បាស់ថា ព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់មានចំណងសេចក្ដីស្រឡាញ់ដ៏រឹងមាំបំផុតដែលធ្លាប់មាន។
៧. នៅពេលដែលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក តើព្រះយេហូវ៉ាបានបញ្ជាក់អារម្មណ៍របស់ទ្រង់ចំពោះព្រះរាជបុត្រាយ៉ាងដូចម្ដេច?
ម៉ាថាយ ៣:១៧) ដោយឃើញថាព្រះយេស៊ូបានធ្វើតាមអ្វីទាំងអស់ដែលបានទាយទុកជាមុនយ៉ាងស្មោះត្រង់ ហើយក៏បានធ្វើតាមអ្វីទាំងអស់ដែលត្រូវតម្រូវពីទ្រង់ នោះព្រះវរបិតាពិតជាពេញព្រះហឫទ័យណាស់!—យ៉ូហាន ៥:៣៦; ១៧:៤
៧ យ៉ាងណាក៏ដោយ ព្រះវរបិតាចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកផែនដីប្រសូតជាកូនមនុស្ស។ នេះមានន័យថា អស់ជាច្រើនឆ្នាំ ព្រះយេហូវ៉ាត្រូវសុខចិត្ដអត់មានភាពស្និទ្ធស្នាលនៅស្ថានសួគ៌ជាមួយព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់។ ព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មកទាំងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងកាលដែលព្រះយេស៊ូកំពុងតែធំឡើងជាបុរសគ្រប់ល័ក្ខណ៍។ នៅពេលព្រះយេស៊ូមានព្រះជន្មាយុប្រមាណ៣០ឆ្នាំ ទ្រង់ទទួលបុណ្យជ្រមុជទឹក។ យើងមិនចាំបាច់ស្មានអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះព្រះយេស៊ូនៅពេលនោះឡើយ។ ព្រះវរបិតាមានបន្ទូលពីស្ថានសួគ៌ដោយអង្គទ្រង់ផ្ទាល់ថា៖‹នេះជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្ដយើងណាស់!›។ (៨, ៩. (ក) តើព្រះយេស៊ូត្រូវរងទ្រាំនឹងអ្វីខ្លះនៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.? ហើយតើនេះមានឥទ្ធិពលយ៉ាងណាមកលើព្រះទ័យព្រះវរបិតារបស់ទ្រង់? (ខ) ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យព្រះរាជបុត្រារបស់ទ្រង់រងទុក្ខនិងសោយទិវង្គតនោះ?
៨ ក៏ប៉ុន្ដែ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណានៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលយប់ដែលព្រះយេស៊ូត្រូវគេក្បត់ ហើយត្រូវក្រុមជនឃោរឃៅចាប់ខ្លួន? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលមិត្ដសំឡាញ់របស់ព្រះយេស៊ូរត់ចោលទ្រង់ និងទ្រង់ត្រូវគេនាំទៅវិនិច្ឆ័យខុសច្បាប់? តើព្រះមានអារម្មណ៍យ៉ាងណានៅពេលព្រះយេស៊ូត្រូវគេសើចចំអក ស្ដោះទឹកមាត់ដាក់ និងវាយតប់នោះ? តើព្រះមានអារម្មណ៍យ៉ាងណានៅពេលដែលព្រះយេស៊ូត្រូវគេវាយវាត់នឹងខ្សែតី រយះដាច់សាច់ខ្នងទ្រង់នោះ? តើទ្រង់មានអារម្មណ៍យ៉ាងណានៅពេលដែលព្រះយេស៊ូត្រូវគេបោះដែកគោលភ្ជាប់ព្រះហស្ដនិងព្រះបាទលើបង្គោលឈើ រួចព្យួរទ្រង់ចោលឲ្យមនុស្សតិះដៀលនោះ? តើព្រះវរបិតាមានអារម្មណ៍យ៉ាងណានៅពេលព្រះរាជបុត្រារបស់ទ្រង់ស្រែកទូលទ្រង់ទាំងឈឺចាប់យ៉ាងវេទនានោះ? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណានៅពេលព្រះយេស៊ូផុតដង្ហើមទៅ ហើយជាលើកទីមួយតាំងពីកំណើតសកលលោកមក មិនមានព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់?—ម៉ាថាយ ២៦:១៤-១៦, ៤៦, ៤៧, ៥៦, ៥៩, ៦៧; ២៧:៣៨-៤៤, ៤៦; យ៉ូហាន ១៩:១
«ព្រះ . . . ប្រទានព្រះរាជបុត្រាទ្រង់តែ១»
៩ យើងរកពាក្យឆ្លើយពុំបានទេ។ ដោយព្រោះព្រះយេហូវ៉ាក៏ចេះមានអារម្មណ៍ដែរ ការឈឺចាប់ក្នុងព្រះទ័យនៅពេលដែលព្រះរាជបុត្រារបស់ទ្រង់បានសោយទិវង្គតនោះ គឺខ្លាំងរកពណ៌នាពុំបានឡើយ។ ប៉ុន្ដែ យើងអាចពណ៌នានូវអ្វីដែលជំរុញព្រះទ័យព្រះយ៉ូហាន ៣:១៦ ជាខគម្ពីរមួយសំខាន់ដល់ម៉្លេះដែលធ្លាប់មានគេហៅថា សេចក្ដីសង្ខេបនៃសៀវភៅដំណឹងល្អ។ ខនោះអានថា៖ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ដូច្នេះ បើនិយាយឲ្យចំទៅ អ្វីដែលបានជំរុញព្រះទ័យព្រះយេហូវ៉ាឲ្យធ្វើដូច្នេះ គឺសេចក្ដីស្រឡាញ់។ ការចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមករងទុក្ខនិងសោយទិវង្គតជំនួសយើងជាអំណោយពីព្រះយេហូវ៉ា ដែលជាការប្រព្រឹត្ដប្រកបដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលធ្លាប់មាន។
យេហូវ៉ាក្នុងការអនុញ្ញាតឲ្យរឿងនេះកើតឡើង។ ហេតុអ្វីបានជាព្រះវរបិតាសុខចិត្ដឈឺចាប់ដូច្នេះ? ព្រះយេហូវ៉ាលាតត្រដាងឲ្យយើងយល់នូវអ្វីដ៏អស្ចារ្យមួយនៅអត្ថន័យនៃសេចក្ដីស្រឡាញ់របស់ព្រះ
១០. តើមនុស្សជាតិត្រូវការអ្វីជាចាំបាច់? ហើយតើអ្វីបានកើតឡើងដល់អត្ថន័យនៃពាក្យ«សេចក្ដីស្រឡាញ់»?
១០ តើពាក្យ«សេចក្ដីស្រឡាញ់»មានន័យដូចម្ដេច? មានគេពណ៌នាថាសេចក្ដីស្រឡាញ់ជាតម្រូវការចាំបាច់បំផុតរបស់មនុស្សជាតិ។ ពីកំណើតរហូតដល់ស្លាប់ មនុស្សខំព្យាយាមរកសេចក្ដីស្រឡាញ់ទាល់តែបាន។ មនុស្សក៏ទទួលនូវកម្លាំងកាយកម្លាំងចិត្ដពីភាពកក់ក្ដៅនៃសេចក្ដីស្រឡាញ់ ហើយពេលដែលគ្មានសេចក្ដីស្រឡាញ់អាចធ្វើឲ្យមនុស្សសោកសង្រេងរីងរៃរហូតដល់ស្លាប់ក៏មាន។ យ៉ាងណាក៏ដោយ គួរឲ្យភ្ញាក់ផ្អើលដែលអត្ថន័យនៃសេចក្ដីស្រឡាញ់គឺពិបាកបកស្រាយណាស់។ មនុស្សនិយាយច្រើនអំពីសេចក្ដីស្រឡាញ់។ មានសៀវភៅ ចំរៀង និងកំណាព្យជាច្រើនមិនចេះអស់ដែលចែងអំពីសេចក្ដីស្រឡាញ់។ អ្វីៗទាំងនេះមិនតែងតែបញ្ជាក់អត្ថន័យនៃសេចក្ដីស្រឡាញ់ទេ។ ការពិត ពាក្យនេះត្រូវប្រើច្រើនហួសហេតុពេករហូតដល់នាំឲ្យអត្ថន័យពិតកាន់តែស្រពិចស្រពិលយល់ពុំច្បាស់ទៅវិញ។
១១, ១២. (ក) តើយើងអាចរៀនជាច្រើនអំពីសេចក្ដីស្រឡាញ់នៅឯណា? ហើយហេតុអ្វីអាចរៀនពីនោះបាន? (ខ) តើសេចក្ដីស្រឡាញ់បែបណាខ្លះដែលត្រូវបញ្ជាក់នៅក្នុងភាសាក្រិចពីបុរាណ? ហើយតើពាក្យមួយណាបកប្រែថា«សេចក្ដីស្រឡាញ់»ដែលត្រូវប្រើច្រើនជាងគេក្នុងបទគម្ពីរភាសាក្រិច? (សូមមើលសម្គាល់ហេតុដែរ) (គ) តើសេចក្ដីស្រឡាញ់បែបអាហ្កាប៉េជាអ្វី?
១១ ក៏ប៉ុន្ដែ ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់អំពីសេចក្ដីស្រឡាញ់។ វចនានុក្រមពាក្យក្នុងសញ្ញាថ្មីរបស់លោកវ៉ាញពន្យល់ថា៖«សេចក្ដីស្រឡាញ់អាចត្រូវសម្គាល់ដោយសារតែការប្រព្រឹត្ដដែលវាជំរុញ»។ កំណត់ហេតុក្នុងព្រះគម្ពីរស្ដីអំពីការប្រព្រឹត្ដរបស់ព្រះយេហូវ៉ាបង្រៀនយើងជាច្រើនអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ឬភាពស្និទ្ធស្នាលយ៉ាងកក់ក្ដៅដែលមានចំពោះសត្ដនិកររបស់ទ្រង់។ ជាឧទាហរណ៍ ការប្រព្រឹត្ដប្រកបដោយសេចក្ដីស្រឡាញ់ដែលត្រូវ * ក្នុងចំណោមនេះមានពាក្យមួយដែលត្រូវប្រើច្រើនជាងគេក្នុងបទគម្ពីរភាសាក្រិចគឺអាហ្កាប៉េ។ វចនានុក្រមព្រះគម្ពីរមួយចែងថាពាក្យនេះគឺជា«ពាក្យខ្លាំងបំផុតសំរាប់សេចក្ដីស្រឡាញ់»។ ហេតុអ្វី?
ពណ៌នាខាងលើនេះ ពិតជាសម្ដែងឲ្យយល់ច្រើនណាស់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា មែនទេ? ក្នុងជំពូកក្រោយៗមកយើងនឹងឃើញឧទាហរណ៍ថែមទៀតអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាក្នុងការប្រព្រឹត្ដរបស់ទ្រង់។ ម្យ៉ាងទៀត យើងអាចយល់ធ្លុះជ្រៅជាងដោយមើលពាក្យភាសាដើមដែលបកប្រែថា«សេចក្ដីស្រឡាញ់»ក្នុងព្រះគម្ពីរ។ ក្នុងភាសាក្រិចពីបុរាណ មានពាក្យបួនដែលត្រូវបកប្រែថា«សេចក្ដីស្រឡាញ់»។១២ អាហ្កាប៉េសំដៅលើសេចក្ដីស្រឡាញ់ដែលមានមូលដ្ឋានទៅលើគោលការណ៍។ ដូច្នេះ សេចក្ដីស្រឡាញ់បែបនេះមិនគ្រាន់តែជាអារម្មណ៍ដែលយើងមានចំពោះអ្នកណាម្នាក់ទេ។ អាហ្កាប៉េមានន័យទូលំទូលាយជាង និងមានមូលដ្ឋានទៅលើគំនិតនិងចេតនារម្មណ៍។ សំខាន់បំផុត អាហ្កាប៉េគ្មានអត្ដទត្ថភាពទាល់តែសោះ។ ជាឧទាហរណ៍ សូមមើលយ៉ូហាន ៣:១៦ម្ដងទៀត។ ចំពោះ«មនុស្សលោក»ដែលព្រះបានស្រឡាញ់រហូតដល់សុខចិត្ដប្រទានព្រះរាជបុត្រាតែមួយនោះ តើពួកគេជាអ្នកណា? នោះគឺជាមនុស្សលោកដែលអាចត្រូវប្រោសលោះបាន។ នោះរួមបញ្ចូលមនុស្សជាច្រើននាក់ដែលកំពុងតែដើរតាមគន្លងជីវិតជាអ្នកធ្វើអំពើបាបនៅឡើយ។ តើព្រះយេហូវ៉ាស្រឡាញ់រាប់អានមនុស្សម្នាក់ៗបែបនេះជាមិត្ដសំឡាញ់របស់ទ្រង់ ដូចទ្រង់ស្រឡាញ់អ័ប្រាហាំដែលស្មោះភក្ដីនោះឬទេ? (យ៉ាកុប ២:២៣) អត់ទេ! ប៉ុន្ដែ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដោយប្រព្រឹត្ដល្អទៅលើមនុស្សគ្រប់រូប ទោះជានេះតម្រូវឲ្យទ្រង់ធ្វើពលិកម្មយ៉ាងធំក៏ដោយ។ ទ្រង់មានព្រះហឫទ័យចង់ឲ្យមនុស្សប្រែចិត្ដនិងផ្លាស់ប្រែគន្លងជីវិត។ (ពេត្រុសទី២ ៣:៩) មនុស្សជាច្រើនធ្វើដូច្នេះមែន។ ទ្រង់ទទួលអ្នកទាំងនេះដោយរីករាយឲ្យធ្វើជាមិត្ដសំឡាញ់របស់ទ្រង់។
១៣, ១៤. តើអ្វីបង្ហាញថាអាហ្កាប៉េរួមបញ្ចូលភាពស្និទ្ធស្នាលដ៏កក់ក្ដៅជាញឹកញាប់?
១៣ ប៉ុន្ដែ មនុស្សខ្លះយល់ច្រឡំអំពីអាហ្កាប៉េ។ ពួកគេគិតថានេះសំដៅលើសេចក្ដីស្រឡាញ់ដែលគ្មានភាពកក់ក្ដៅនិងគ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះ។ ការពិត ជាញឹកញាប់អាហ្កាប៉េក៏រួមបញ្ចូលភាពស្និទ្ធស្នាលដ៏កក់ក្ដៅផងដែរ។ ជាឧទាហរណ៍ នៅពេលយ៉ូហាន ៣:៣៥) តើសេចក្ដីស្រឡាញ់បែបនេះគ្មានភាពកក់ក្ដៅឬ? អត់ទេ! នៅយ៉ូហាន ៥:២០ សូមកត់សម្គាល់នូវអ្វីព្រះយេស៊ូមានបន្ទូលម្ដងទៀតថា«ព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា» ដោយប្រើពាក្យមួយក្លាយមកពីហ្វៃឡេអូ។ ជាញឹកញាប់សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ារួមបញ្ចូលភាពស្និទ្ធស្នាលដ៏កក់ក្ដៅដែរ។ ប៉ុន្ដែ សេចក្ដីស្រឡាញ់របស់ទ្រង់មិនដែលដឹកនាំដោយមនោសញ្ចេតនាប៉ុណ្ណោះទេ។ សេចក្ដីស្រឡាញ់របស់ទ្រង់តែងតែត្រូវដឹកនាំដោយគោលការណ៍របស់ទ្រង់ដែលប្រកបដោយយុត្ដិធម៌និងប្រាជ្ញា។
យ៉ូហានបានសរសេរថា៖«ព្រះវរបិតា ទ្រង់ស្រឡាញ់ព្រះរាជបុត្រា» គាត់បានប្រើពាក្យមួយក្លាយមកពីអាហ្កាប៉េ។ (១៤ ដូចដែលយើងបានឃើញហើយ គុណសម្បត្ដិទាំងអស់របស់ព្រះយេហូវ៉ាគឺល្អឆ្នើម ឥតខ្ចោះ និងទាក់ទាញទឹកចិត្ដយើងផងដែរ។ ប៉ុន្ដែ គុណសម្បត្ដិដែលធ្វើឲ្យយើងស្រឡាញ់ទ្រង់ជាងគេគឺសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាគឺជាគុណសម្បត្ដិដែលទាញយើងខ្លាំងបំផុតឲ្យចូលទៅជិតទ្រង់។ យើងសប្បាយណាស់ដែលសេចក្ដីស្រឡាញ់ជាគុណសម្បត្ដិចំបងរបស់ទ្រង់។ តើយើងដឹងថា សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិចំបងរបស់ទ្រង់ដោយដូចម្ដេច?
«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»
១៥. តើព្រះគម្ពីរចែងយ៉ាងណាអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? ហើយហេតុអ្វីក៏ចំណែងនេះខុសប្លែកពីចំណែងអំពីគុណសម្បត្ដិឯទៀត? (សូមមើលសម្គាល់ហេតុដែរ)
១៥ អ្វីដែលព្រះគម្ពីរចែងអំពីសេចក្ដីស្រឡាញ់ គឺខុសគ្នាពីចំណែងអំពីគុណសម្បត្ដិសំខាន់ឯទៀតរបស់ព្រះយេហូវ៉ា។ បទគម្ពីរមិនដែលចែងថា ព្រះជាតេជានុភាព ឬព្រះជាយុត្ដិធម៌ ឬព្រះជាប្រាជ្ញានោះទេ។ ទ្រង់មានគុណសម្បត្ដិទាំងនេះ ហើយទ្រង់ក៏ជាប្រភពដើមនៃគុណសម្បត្ដិទាំងបីនេះ។ ប៉ុន្ដែ ចំពោះគុណសម្បត្ដិទីបួន មានចំណែងមួយដែលមានអត្ថន័យជ្រាលជ្រៅថា៖«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ * (យ៉ូហានទី១ ៤:៨) តើនេះមានន័យដូចម្ដេច?
១៦-១៨. (ក) ហេតុអ្វីព្រះគម្ពីរចែងថា«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»? (ខ) ក្នុងចំណោមសត្ដនិករទាំងពួងនៅលើផែនដី ហេតុអ្វីបានជាសមរម្យដែលមនុស្សជាតិតំណាងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា?
១៦ ឃ្លាថា«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»មិនមែនជាការប្រៀបធៀបដូចជាចង់និយាយ ទ្រង់ពេលធ្វើអ្វីមួយ។ ប៉ុន្ដែ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាជំរុញព្រះទ័យទ្រង់ឲ្យធ្វើអ្វីមួយ។ បន្ថែមទៅទៀត សេចក្ដីស្រឡាញ់របស់ទ្រង់សឲ្យឃើញជានិច្ចក្នុងរបៀបដែលទ្រង់ប្រើគុណសម្បត្ដិឯទៀត។
ថា«ព្រះគឺស្មើនឹងសេចក្ដីស្រឡាញ់»ទេ។ យើងក៏មិនអាចកែប្រែឃ្លានោះឲ្យផ្ទុយទៅវិញថា«សេចក្ដីស្រឡាញ់ជាព្រះ»បានទេ។ ព្រះយេហូវ៉ាមិនមែនជាគុណសម្បត្ដិអរូបិយមួយឡើយ។ ទ្រង់ជាបុគ្គលមួយរូបដែលចេះមានអារម្មណ៍ផ្សេងៗជាច្រើន និងមានលក្ខណៈជាច្រើនបន្ថែមនឹងសេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាគឺជ្រាលជ្រៅពន់ពេក។ ហេតុនេះហើយ ឯកសារយោងមួយបានបញ្ជាក់ទៅលើខនេះថា៖«សេចក្ដីស្រឡាញ់ជាធាតុពិតរបស់ព្រះ»។ ជាទូទៅ យើងអាចពន្យល់ដូចតទៅនេះ៖ តេជានុភាពរបស់ព្រះយេហូវ៉ាផ្ដល់សមត្ថភាពឲ្យទ្រង់ធ្វើអ្វីមួយ។ យុត្ដិធម៌និងប្រាជ្ញារបស់ទ្រង់ដឹកនា១៧ ព្រះគម្ពីរចែងថាព្រះយេហូវ៉ាគឺជាគំរូប្រសើរឧត្ដមបំផុតពីសេចក្ដីស្រឡាញ់។ ដូច្នេះ យើងត្រូវតែរៀនអំពីព្រះយេហូវ៉ា ទើបអាចយល់ថាសេចក្ដីស្រឡាញ់ដែលមានមូលដ្ឋានលើគោលការណ៍ជាអ្វីទៅ។ ជាការពិតមែនដែលមនុស្សជាតិក៏សម្ដែងគុណសម្បត្ដិដ៏ប្រសើរថ្លៃថ្លានេះដែរ។ ប៉ុន្ដែ ហេតុអ្វីមនុស្សមានគុណសម្បត្ដិនេះ? នៅពេលព្រះយេហូវ៉ាកំពុងតែបង្កើតរបស់សព្វសារពើ តាមមើលទៅទ្រង់មានបន្ទូលទៅកាន់ព្រះរាជបុត្រារបស់ទ្រង់ថា៖«ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង»។ (លោកុប្បត្ដិ ១:២៦) ក្នុងចំណោមជីវិតទាំងឡាយនៅលើផែនដី មានតែមនុស្សដែលអាចសម្រេចចិត្ដបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតបាន។ ពេលធ្វើដូច្នេះ ពួកគេយកតម្រាប់តាមព្រះវរបិតារបស់ខ្លួននៅស្ថានសួគ៌។ សូមនឹកចាំថា ព្រះយេហូវ៉ាបានយកសត្ដនិករផ្សេងៗឲ្យតំណាងគុណសម្បត្ដិសំខាន់ៗរបស់ទ្រង់។ ប៉ុន្ដែ ព្រះយេហូវ៉ាបានជ្រើសរើសយកមនុស្សជាតិដែលជាការបង្កើតខ្ពង់ខ្ពស់បំផុតនៅលើផែនដី ដើម្បីតំណាងគុណសម្បត្ដិដែលលេចធ្លោបំផុតរបស់ទ្រង់ ពោលគឺសេចក្ដីស្រឡាញ់។—អេសេគាល ១:១០
១៨ នៅពេលយើងបង្ហាញសេចក្ដីស្រឡាញ់សមស្របទៅតាមគោលការណ៍ដោយមិនគិតប្រយោជន៍ខ្លួននោះ យើងកំពុងតែសម្ដែងគុណសម្បត្ដិរបស់ព្រះយេហូវ៉ាដែលលេចធ្លោជាងគេ។ នេះគឺដូចជាសាវ័កយ៉ូហានបានសរសេរថា៖«ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន»។ (យ៉ូហានទី១ ៤:១៩) ប៉ុន្ដែ តើព្រះយេហូវ៉ាបានស្រឡាញ់យើងជាមុនយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាបានផ្ដើមបង្ហាញសេចក្ដីស្រឡាញ់
១៩. ហេតុអ្វីយើងអាចនិយាយថាសេចក្ដីស្រឡាញ់មានតួនាទីសំខាន់ក្នុងការបង្កើតរបស់ព្រះយេហូវ៉ា?
១៩ សេចក្ដីស្រឡាញ់មិនមែនជាអ្វីដែលទើបតែចាប់ផ្ដើមមានឡើងនោះទេ។ យ៉ាងណាវិវរណៈ ៣:១៤) បន្ទាប់មក ព្រះយេហូវ៉ាប្រើមេជាងនេះដើម្បីធ្វើរបស់សព្វសារពើ ចាប់ពីបណ្ដាទេវតា។ (យ៉ូប ៣៨:៤, ៧; កូល៉ុស ១:១៦) ដោយមានសេរីភាព សតិបញ្ញា និងអារម្មណ៍ បុគ្គលវិញ្ញាណដ៏ខ្លាំងក្លាទាំងនេះមានឱកាសដើម្បីចងដោយខ្លួនឯងនូវសម្ព័ន្ធមេត្រីប្រកបដោយសេចក្ដីស្រឡាញ់ជាមួយទេវតាឯទៀតនិងសំខាន់បំផុតជាមួយព្រះយេហូវ៉ា។ (កូរិនថូសទី២ ៣:១៧) ដូច្នេះ ទេវតាបង្ហាញសេចក្ដីស្រឡាញ់ដោយសារត្រូវបានព្រះស្រឡាញ់ជាមុន។
មិញ តើអ្វីបានជំរុញព្រះទ័យព្រះយេហូវ៉ាឲ្យចាប់ផ្ដើមបង្កើតរបស់សព្វសារពើ? គឺមិនមែនដោយសារទ្រង់ត្រូវតែមានគ្នាដើម្បីកុំឲ្យកណ្ដោចកណ្ដែងឡើយ។ ព្រះយេហូវ៉ាមានគ្រប់លក្ខណៈទាំងអស់មិនខ្វះអ្វីឡើយដែលទ្រង់ត្រូវការពីអ្នកឯទៀតនោះ។ ប៉ុន្ដែ សេចក្ដីស្រឡាញ់របស់ទ្រង់ជាគុណសម្បត្ដិមួយដែលសម្ដែងមកក្នុងការប្រព្រឹត្ដ ហើយគ្មានអ្វីប្លែកទេដែលសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបានជំរុញទ្រង់ឲ្យចង់មានសត្ដនិករឯទៀតដែលមានសម្បជញ្ញៈ ដើម្បីឲ្យពួកគេអាចអរសប្បាយនឹងជីវិតរស់នៅដូចទ្រង់ដែរ។ «ដើមការដែលព្រះទ្រង់បង្កើតមក»ជាព្រះរាជបុត្រាតែមួយរបស់ទ្រង់។ (២០, ២១. តើអ័ដាមនិងអេវ៉ាមានភស្ដុតាងអ្វីដែលបញ្ជាក់ថាព្រះយេហូវ៉ាស្រឡាញ់ពួកគេ? ប៉ុន្ដែ តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
២០ មនុស្សជាតិក៏ដូច្នេះដែរ។ ពីដំបូងមក អ័ដាមនិងអេវ៉ាស្ថិតក្នុងសភាពពោរពេញទៅដោយសេចក្ដីស្រឡាញ់។ មិនថាអ័ដាមនិងអេវ៉ាមើលកន្លែងណាក៏ដោយក្នុងសួនមនោរម្យអេដែនដែលជាលំនៅពួកគេនោះ អាចឃើញភស្ដុតាងដែលបញ្ជាក់ថា ព្រះវរបិតាពិតជាស្រឡាញ់ពួកគេណាស់។ សូមកត់សម្គាល់នូវអ្វីដែលព្រះគម្ពីរចែង៖«ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ»។ (លោកុប្បត្ដិ ២:៨) តើអ្នកធ្លាប់ទៅសួនឧទ្យានដ៏សែនស្អាតមួយឬទេ? តើអ្វីបានធ្វើឲ្យអ្នកពេញចិត្ដជាងគេ? តើអ្នកពេញចិត្ដនឹងពន្លឺព្រះអាទិត្យដែលចាំងព្រិចៗតាមស្លឹកឈើឬ? ឬក៏តើបុប្ផាជាតិជាច្រើនចម្រុះពណ៌បានធ្វើឲ្យអ្នកពេញចិត្ដជាងគេនោះ? ឬមួយក៏តើសូរទឹកអូរហូររឹមៗដូចតន្ដ្រីកំដរអារម្មណ៍ ហើយបក្សាបក្សីនិងសត្វល្អិតដែលយំឆ្លើយឆ្លងគ្នាធ្វើឲ្យអ្នកពេញចិត្ដវិញ? ចុះចំណែកក្លិនពិដោររបស់ដើមឈើ ផ្លែ និងផ្កានោះ? ទោះជាអ្នកបានពេញចិត្ដមួយណាជាងគេក៏ដោយ គ្មានឧទ្យានណាមួយសព្វថ្ងៃនេះអាចប្រៀបស្មើនឹងសួនអេដែនបានឡើយ។ ហេតុអ្វី?
២១ សួននោះធ្វើដោយព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់! ច្បាស់ជាល្អវិចិត្ររកពណ៌នាពុំបានឡើយ។ អស់ទាំងដើមឈើសុទ្ធតែផ្ដល់សោភ័ណភាពឬក៏មានផ្លែឈ្ងុយឆ្ងាញ់។ សួននោះមានទឹកច្រើន ហើយក៏ធំទូលាយផង ថែមទាំងពោរពេញទៅដោយសត្វសព្វបែបយ៉ាងគួរឲ្យចាប់អារម្មណ៍ជាទីបំផុត។ អ័ដាមនិងអេវ៉ាមានអ្វីសព្វបែបយ៉ាងដើម្បីមានជីវិតដ៏សែនសប្បាយនិងគាប់ចិត្ដ រួមទាំងការងារដ៏គួរឲ្យពេញចិត្ដនិងក៏មានគូដ៏គ្រប់ល័ក្ខណ៍។ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេជាមុន ហើយពួកគេមានហេតុជាច្រើន
ដែលគួរបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់វិញ។ ប៉ុន្ដែ ពួកគេមិនបានធ្វើដូច្នេះទេ។ ជាជាងបង្ហាញសេចក្ដីស្រឡាញ់ដោយស្តាប់បង្គាប់ព្រះវរបិតានៅស្ថានសួគ៌ ពួកគេបានគិតតែប្រយោជន៍ខ្លួននិងបះបោរប្រឆាំងនឹងទ្រង់ទៅវិញ។—លោកុប្បត្ដិ ជំពូកទី២២២. តើរបៀបព្រះយេហូវ៉ាប្រព្រឹត្ដតបចំពោះការបះបោរប្រឆាំងនៅអេដែនបង្ហាញថាសេចក្ដីស្រឡាញ់របស់ទ្រង់គឺស្មោះត្រង់យ៉ាងដូចម្ដេច?
២២ ព្រះយេហូវ៉ាពិតជាឈឺចាប់ក្នុងព្រះហឫទ័យណាស់! ប៉ុន្ដែ តើការបះបោរនេះធ្វើឲ្យទ្រង់លែងមានសេចក្ដីស្រឡាញ់ឬ? មិនមែនទេ! «សេចក្ដីសប្បុរស[ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់», ព.ថ., សម្គាល់ហេតុ]របស់ទ្រង់ស្ថិតស្ថេរនៅជាដរាប»។ (ទំនុកដំកើង ១៣៦:១) ដូច្នេះ ភ្លាមៗនោះទ្រង់មានគោលបំណងរៀបចំវិធីដែលអាចប្រោសលោះកូនចៅណារបស់អ័ដាមនិងអេវ៉ាដែលមានចិត្ដគំនិតត្រឹមត្រូវ។ ដូចយើងបានឃើញ សំវិធានការទាំងនេះរួមបញ្ចូលការបូជាព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ជាតម្លៃលោះ ដែលជាពលិកម្មយ៉ាងធំសំរាប់ព្រះ។—យ៉ូហានទី១ ៤:១០
២៣. តើអ្វីជាហេតុមួយដែលព្រះយេហូវ៉ាជា‹ព្រះប្រកបដោយសុភមង្គល›? ហើយតើសំនួរសំខាន់អ្វីនឹងត្រូវពន្យល់ក្នុងជំពូកបន្ទាប់?
២៣ ពិតមែន តាំងពីដើមដំបូងព្រះយេហូវ៉ាបានផ្ដើមបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ។ តាមវិធីជាច្រើនរាប់មិនអស់«ទ្រង់បានស្រឡាញ់យើងជាមុន»។ ដោយសារសេចក្ដីស្រឡាញ់បណ្ដុះឲ្យមានសាមគ្គីភាពនិងអំណរនោះ គ្មានអ្វីប្លែកទេដែលព្រះយេហូវ៉ាត្រូវហៅថា‹ព្រះប្រកបដោយសុភមង្គល›។ (ធីម៉ូថេទី១ ១:១១, ខ.ស.) ក៏ប៉ុន្ដែ នេះនាំឲ្យមានសំនួរសំខាន់មួយ។ តើព្រះយេហូវ៉ាពិតជាស្រឡាញ់យើងម្នាក់ៗឬទេ? ជំពូកបន្ទាប់នឹងបញ្ជាក់រឿងនេះ។
^ វគ្គ 11 កិរិយាស័ព្ទហ្វៃឡេអូត្រូវប្រើជាច្រើនដងក្នុងបទគម្ពីរភាសាក្រិច ហើយមានន័យថា«ភាពស្និទ្ធស្នាលដ៏កក់ក្ដៅ ការពេញចិត្ដ ឬការចូលចិត្ដ(ដូចអារម្មណ៍ដែលមានចំពោះមិត្ដជិតស្និទ្ធឬបងប្អូនបង្កើត)»។ ពាក្យមួយដែលក្លាយមកពីពាក្យស្ទហ្គី ដែលសំដៅលើសេចក្ដីស្រឡាញ់ប្រកបដោយភាពជិតស្និទ្ធរវាងសមាជិកក្រុមគ្រួសារ ត្រូវប្រើនៅធីម៉ូថេទី២ ៣:៣ដើម្បីបង្ហាញថាសេចក្ដីស្រឡាញ់បែបនេះនឹងកម្រមាននៅថ្ងៃជាន់ក្រោយបង្អស់។ អេរ៉ុសឬស្នេហារវាងមនុស្សប្រុសនិងស្រីមិនប្រើក្នុងបទគម្ពីរភាសាក្រិចឡើយ។ ប៉ុន្ដែសេចក្ដីស្រឡាញ់បែបនេះត្រូវរៀបរាប់ក្នុងព្រះគម្ពីរ។—សុភាសិត ៥:១៥-២០
^ វគ្គ 15 មានចំណែងឯទៀតក្នុងព្រះគម្ពីរដែលមានលំនាំស្រដៀងគ្នានេះដែរ។ ឧទាហរណ៍៖«ព្រះទ្រង់ជាពន្លឺភ្លឺ»និង«ព្រះ . . . ជាភ្លើងដែលឆេះបន្សុស»។ (យ៉ូហានទី១ ១:៥; ហេព្រើរ ១២:២៩) ប៉ុន្ដែ យើងត្រូវយល់ថាឃ្លាទាំងពីរនេះចែងជាអត្ថបដិរូប ដ្បិតខទាំងនេះប្រៀបធៀបព្រះយេហូវ៉ាទៅនឹងវត្ថុធាតុ។ ព្រះយេហូវ៉ាគឺដូចពន្លឺពីព្រោះទ្រង់បរិសុទ្ធនិងទៀងត្រង់។ គ្មាន«សេចក្ដីងងឹត»ណាឬភាពស្មោកគ្រោកណាក្នុងទ្រង់ឡើយ។ ហើយទ្រង់អាចត្រូវប្រៀបធៀបទៅនឹងភ្លើងបាន ដោយសារទ្រង់ប្រើតេជានុភាពដើម្បីបំផ្លិចបំផ្លាញ។