លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុព្វកថា

បុព្វកថា

សូម​ពិនិត្យ​មើល​នូវ​ភាព​ផ្ទុយ​គ្នា​នេះ​៖ នៅ​ក្នុង​ប្រទេស​មួយ​ដែល​ជឿន​លឿន ប្រជាជន​នៅ​ទី​នោះ​ជាង​៩០​ភាគ​រយ គិត​ថា​ពួក​គេ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន និង​អ្នក​ខ្លះ​ទៀត​ថា​គេ​សប្បាយ​ចិត្ត​ធម្មតា។ ប៉ុន្តែ ក្នុង​ចំណោម​ថ្នាំ​១០​ប្រភេទ​ដែល​គេ​តែង​តែ​ប្រើ​ក្នុង​ប្រទេស​នោះ គឺ​មាន​៣​ប្រភេទ​ជា​ថ្នាំ​ដែល​គេ​ប្រើ​សំរាប់​មនុស្ស​ធ្លាក់​ទឹក​ចិត្ត។ នៅ​ក្នុង​ប្រទេស​ដដែល​នេះ មាន​ប្រជាជន​៩១​ភាគ​រយ​ចាត់​ទុក​ជីវភាព​គ្រួសារ​របស់​គេ​មាន​ភាព​សុខដុមរមនា។ ក៏​ប៉ុន្តែ អាពាហ៍ពិពាហ៍​នៅ​ទី​នោះ​សឹង​តែ​ពាក់​កណ្ដាល​បាន​លែង​លះ​គ្នា!

តាម​ការ​ពិត ការ​ស្ទង់​មតិ​មហា​ជន​ក្នុង​១៨​ប្រទេស ដែល​តំណាង​ចំនួន​ប្រជាជន​ជិត​ពាក់​កណ្ដាល​ក្នុង​ពិភព​លោក​នេះ ស​ឲ្យ​ឃើញ​ថា​«​ទុទិដ្ឋិនិយម​អំពី​អនាគត​គឺ​មាន​ពាស​ពេញ ដែល​ហាក់​ដូច​ជា​គ្រប​ដណ្ដប់​ពិភព​លោក​ភាគ​ច្រើន​ទៅ​ហើយ​»។ ដូច្នេះ គឺ​ឃើញ​ជាក់​ស្តែង​ហើយ ដែល​មនុស្ស​ជា​ច្រើន​ឥត​មាន​ជីវិត​ដ៏​គាប់​ចិត្ត​ទាំង​ស្រុង​នោះ​ទេ។ ចុះ​អ្នក​វិញ​យ៉ាង​ណា​ដែរ? សៀវភៅ​ស្តើង​នេះ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​អ្នក​ស្ថាបនា​ជីវិត​របស់​អ្នក​ឲ្យ​បាន​ជីវិត​ដ៏​គាប់​ចិត្ត​បំផុត។