មេរៀនទី៧
តើរាជាណាចក្ររបស់ព្រះជាអ្វី?
១. តើរាជាណាចក្ររបស់ព្រះជាអ្វី?
រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលមួយដែលស្ថិតនៅស្ថានសួគ៌។ រាជាណាចក្ររបស់ព្រះនឹងជំនួសរដ្ឋាភិបាលទាំងអស់ ហើយនឹងធ្វើឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅស្ថានសួគ៌និងនៅផែនដី។ នេះជាដំណឹងល្អស្ដីអំពីរាជាណាចក្ររបស់ព្រះ។ មនុស្សត្រូវការរដ្ឋាភិបាលដ៏ល្អមួយ។ ដូច្នេះ រាជាណាចក្ររបស់ព្រះនឹងបំពេញនូវអ្វីដែលមនុស្សត្រូវការនៅពេលឆាប់ៗខាងមុខនេះ។ រាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យមនុស្សមានសាមគ្គីភាពនៅទូទាំងផែនដី។—សូមអាន ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០; ២៤:១៤
រាជាណាចក្រមួយត្រូវតែមានស្ដេចគ្រប់គ្រង។ ព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូដែលជាបុត្រឲ្យធ្វើជាស្ដេចនៃរាជាណាចក្ររបស់លោក។—សូមអាន ការបើកបង្ហាញ ១១:១៥
សូមមើលវីដេអូ តើរាជាណាចក្ររបស់ព្រះជាអ្វី?
២. ហេតុអ្វីលោកយេស៊ូគឺជាស្ដេចដ៏ល្អបំផុត?
បុត្ររបស់ព្រះជាស្ដេចដ៏ល្អបំផុត ពីព្រោះលោកសប្បុរស ហើយកាន់ខ្ជាប់តាមអ្វីដែលត្រឹមត្រូវ។ (ម៉ាថាយ ១១:២៨-៣០) លោកយេស៊ូក៏មានឫទ្ធានុភាពគ្រប់គ្រាន់ដើម្បីជួយមនុស្សជាតិដែរ ដោយសារលោកនឹងគ្រប់គ្រងផែនដីពីស្ថានសួគ៌។ បន្ទាប់ពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះយេហូវ៉ាចាំរហូតដល់ពេលកំណត់។ (ហេប្រឺ ១០:១២, ១៣) នៅទីបំផុត ព្រះបានឲ្យឫទ្ធានុភាពដល់លោកដើម្បីចាប់ផ្ដើមគ្រប់គ្រង។—សូមអាន ដានីយ៉ែល ៧:១៣, ១៤
៣. តើអ្នកណានឹងគ្រប់គ្រងជាមួយលោកយេស៊ូ?
មនុស្សមួយក្រុមដែលហៅថា«ពួកបរិសុទ្ធ»នឹងគ្រប់គ្រងជាមួយលោកយេស៊ូនៅស្ថានសួគ៌។ (ដានីយ៉ែល ៧:២៧) ពួកបរិសុទ្ធដែលបានត្រូវជ្រើសរើសដំបូង គឺជាពួកសាវ័កដ៏ស្មោះត្រង់របស់លោកយេស៊ូ។ ព្រះយេហូវ៉ានៅតែបន្តជ្រើសរើសបុរសនិងស្ដ្រីស្មោះត្រង់ជាពួកបរិសុទ្ធរហូតដល់សព្វថ្ងៃនេះ។ ដូចលោកយេស៊ូ ព្រះនឹងប្រោសពួកគាត់ឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ។—សូមអាន យ៉ូហាន ១៤:១-៣; កូរិនថូសទី១ ១៥:៤២-៤៤
លូកា ១២:៣២) ពួកគាត់មានចំនួនទាំងអស់១៤៤.០០០នាក់។ ពួកគាត់នឹងគ្រប់គ្រងមកលើផែនដីជាមួយលោកយេស៊ូ។—សូមអាន ការបើកបង្ហាញ ១៤:១
តើមានមនុស្សប៉ុន្មាននាក់ដែលឡើងទៅស្ថានសួគ៌? លោកយេស៊ូបានហៅពួកគាត់ថា«ហ្វូងតូច»។ (៤. តើមានអ្វីកើតឡើងពេលលោកយេស៊ូចាប់ផ្ដើមគ្រប់គ្រង?
រាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤។ * ក្នុងនាមជាស្ដេច សកម្មភាពដំបូងរបស់លោកយេស៊ូគឺបោះទម្លាក់សាថាននិងពួកវិញ្ញាណកំណាចរបស់វាមកផែនដី។ សាថានខឹងយ៉ាងខ្លាំង ហើយវាកំពុងបង្កឲ្យមានបញ្ហានៅពេញផែនដី។ (ការបើកបង្ហាញ ១២:៧-១០, ១២) តាំងពីពេលនោះមក មនុស្សជាតិមានទុក្ខវេទនាកាន់តែច្រើនឡើងៗ។ សង្គ្រាម ការអត់ឃ្លាន រោគរាតត្បាត និងរញ្ជួយដីគឺជា«សញ្ញាសម្គាល់»ដែលបង្ហាញថា រាជាណាចក្ររបស់ព្រះនឹងសម្រេចកិច្ចការទាំងអស់នៅផែនដីក្នុងពេលឆាប់ៗខាងមុខនេះ។—សូមអាន លូកា ២១:៧, ១០, ១១, ៣១
៥. តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?
តាមរយៈកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក រាជាណាចក្ររបស់ព្រះបានធ្វើឲ្យមនុស្សមួយក្រុមធំពីគ្រប់ប្រជាជាតិមានសាមគ្គីភាពរួចទៅហើយ។ មនុស្សរាបសារាប់លាននាក់បានក្លាយទៅជាពលរដ្ឋនៃរាជាណាចក្ររបស់ព្រះដោយមានលោកយេស៊ូជាស្ដេច។ រាជាណាចក្ររបស់ព្រះនឹងការពារពួកគេ ពេលដែលព្រះបំផ្លាញរបៀបរបបនៃពិភពលោកអាក្រក់នៅសម័យនេះ។ ដូច្នេះ អស់អ្នកដែលចង់ទទួលប្រយោជន៍ពីរាជាណាចក្ររបស់ព្រះ ពួកគេគួររៀនធ្វើជាពលរដ្ឋដែលចេះស្តាប់បង្គាប់លោកយេស៊ូ។—សូមអាន ការបើកបង្ហាញ ៧:៩, ១៤, ១៦, ១៧
ក្នុងអំឡុងគ្រា១.០០០ឆ្នាំ រាជាណាចក្ររបស់ព្រះនឹងសម្រេចគោលបំណងដើមដែលលោកមានចំពោះមនុស្សជាតិ។ ផែនដីទាំងមូលនឹងក្លាយទៅជាសួនឧទ្យាន។ នៅទីបំផុត លោកយេស៊ូនឹងប្រគល់រាជាណាចក្រនេះដល់បិតាលោកវិញ។ (កូរិនថូសទី១ ១៥:២៤-២៦) តើលោកអ្នកចង់ប្រាប់អំពីរាជាណាចក្ររបស់ព្រះដល់នរណាម្នាក់ដែលលោកអ្នកស្គាល់ឬទេ?—សូមអាន ទំនុកតម្កើង ៣៧:១០, ១១, ២៩
^ វគ្គ 6 ដើម្បីទទួលព័ត៌មានបន្ថែមអំពីរបៀបដែលទំនាយក្នុងគម្ពីរបានបញ្ជាក់អំពីឆ្នាំ១៩១៤ សូមមើលកំណត់នៅចុងសៀវភៅលេខ២២នៃសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី?