មេរៀនទី១០
តើលោកអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
១. តើសាសនាពិតមានតែមួយប៉ុណ្ណោះឬ?
លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកអំពីសាសនាមួយប៉ុណ្ណោះដែលជាសាសនាពិត។ សាសនាពិតគឺដូចជាផ្លូវនាំទៅឯជីវិតដែលគ្មានទីបញ្ចប់។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៤) ព្រះពេញចិត្តតែការគោរពប្រណិប័តន៍ដែលមានមូលដ្ឋានលើគម្ពីរជាបណ្ដាំរបស់លោកប៉ុណ្ណោះ។ ពួកអ្នកគោរពប្រណិប័តន៍ពិតទាំងអស់មានសាមគ្គីភាពដោយសារពួកគេមានជំនឿតែមួយ។—សូមអាន យ៉ូហាន ៤:២៣, ២៤; ១៤:៦; អេភេសូរ ៤:៤, ៥
សូមមើលវីដេអូ តើព្រះពេញចិត្តនឹងការគោរពប្រណិប័តន៍ទាំងអស់ឬទេ?
២. តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីគ្រិស្ដសាសនិកមិនពិត?
លោកយេស៊ូបានព្រមានថា ពួកអ្នកប្រកាសទំនាយមិនពិតនឹងបង្ខូចគ្រិស្ដសាសនា។ តាមសម្បកក្រៅ ពួកគេមើលទៅដូចជាអ្នកគោរពប្រណិប័តន៍ពិត។ ពួកគេអះអាងថាខ្លួនជាគ្រិស្ដសាសនិក។ ប៉ុន្តែ លោកអ្នកអាចសម្គាល់មនុស្សទាំងនោះបានថា តាមពិតពួកគេជាអ្នកណា។ តើតាមរបៀបណា? គឺមានតែការគោរពប្រណិប័តន៍ពិតប៉ុណ្ណោះដែលនាំឲ្យមនុស្សក្លាយទៅជាគ្រិស្ដសាសនិកពិត ដោយសារពួកគេមានគុណសម្បត្តិនិងការប្រព្រឹត្តល្អ។—សូមអាន ម៉ាថាយ ៧:១៣-២៣
៣. តើលោកអ្នកអាចសម្គាល់អ្នកគោរពប្រណិប័តន៍ពិតតាមរបៀបណា?
សូមពិចារណាលក្ខណៈសម្គាល់ប្រាំដូចខាងក្រោមនេះ:
-
អ្នកគោរពប្រណិប័តន៍ពិតគោរពគម្ពីរ ហើយចាត់ទុកគម្ពីរជាបណ្ដាំរបស់ព្រះ។ ពួកគេខំព្យាយាមរស់នៅស្របតាមច្បាប់ក្នុងគម្ពីរ។ ដូច្នេះ សាសនាពិតខុសប្លែកពីសាសនាដែលមានមូលដ្ឋានលើគំនិតឬទ្រឹស្ដីរបស់មនុស្ស។ (ម៉ាថាយ ១៥:៧-៩) ពួកអ្នកគោរពប្រណិប័តន៍ពិតធ្វើតាមអ្វីដែលពួកគេផ្សព្វផ្សាយ។—សូមអាន យ៉ូហាន ១៧:១៧; ធីម៉ូថេទី២ ៣:១៦, ១៧
-
នាមរបស់ព្រះដោយធ្វើឲ្យមនុស្សស្គាល់នាមរបស់ព្រះ។ លោកបានជួយមនុស្សឲ្យស្គាល់ព្រះ ហើយបង្រៀនពួកគេឲ្យអធិដ្ឋានសុំឲ្យនាមរបស់ព្រះបានបរិសុទ្ធ។ (ម៉ាថាយ ៦:៩) នៅតំបន់ដែលលោកអ្នករស់នៅ តើសាសនាមួយណាដែលជួយមនុស្សឲ្យស្គាល់នាមរបស់ព្រះ?—សូមអាន យ៉ូហាន ១៧:២៦; រ៉ូម ១០:១៣, ១៤
ពួកអ្នកកាន់តាមពិតរបស់លោកយេស៊ូលើកតម្កើងនាមព្រះយេហូវ៉ា។ លោកយេស៊ូបានលើកតម្កើង -
គ្រិស្ដសាសនិកពិតផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ ព្រះបានចាត់លោកយេស៊ូឲ្យមកផ្សព្វផ្សាយអំពីដំណឹងល្អនៃរាជាណាចក្រ។ រាជាណាចក្ររបស់ព្រះគឺជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ។ លោកយេស៊ូបានបន្តផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះរហូតដល់លោកទទួលមរណភាព។ (លូកា ៤:៤៣; ៨:១; ២៣:៤២, ៤៣) លោកបានមានប្រសាសន៍ថា ពួកអ្នកកាន់តាមលោកក៏នឹងផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះដែរ។ បើមានបុគ្គលណាម្នាក់មកនិយាយជាមួយលោកអ្នកអំពីរាជាណាចក្ររបស់ព្រះ តើគាត់ប្រហែលជាកាន់សាសនាមួយណា?—សូមអាន ម៉ាថាយ ២៤:១៤
-
ពួកអ្នកកាន់តាមលោកយេស៊ូមិនរួមចំណែកក្នុងពិភពលោកដ៏អាក្រក់នេះទេ។ លោកអ្នកអាចសម្គាល់ពួកគេបាន ដោយសារពួកគេមិនចូលរួមក្នុងរឿងនយោបាយ ឬជម្លោះក្នុងសង្គមឡើយ។ (យ៉ូហាន ១៧:១៦; ១៨:៣៦) ពួកគេក៏មិនយកតម្រាប់តាមចិត្តគំនិតនិងការប្រព្រឹត្តរបស់ពិភពលោកនេះដែលនាំឲ្យពួកគេមានគ្រោះថ្នាក់ដែរ។—សូមអាន យ៉ាកុប ៤:៤
-
គ្រិស្ដសាសនិកពិតបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ តាមរយៈបណ្ដាំរបស់ព្រះ ពួកគេរៀនឲ្យចេះគោរពមនុស្សគ្រប់ជាតិសាសន៍។ ជារឿយៗ សាសនាមិនពិតបានគាំទ្រសង្គ្រាមយ៉ាងពេញទំហឹង តែអ្នកគោរពប្រណិប័តន៍ពិតវិញមិនព្រមធ្វើដូច្នេះទេ។ (មីកា ៤:១-៣) ផ្ទុយទៅវិញ គ្រិស្ដសាសនិកពិតលះបង់ប្រយោជន៍ខ្លួន ដោយចំណាយពេលវេលា និងធនធាន ដើម្បីជួយនិងលើកទឹកចិត្តអ្នកឯទៀត។—សូមអាន យ៉ូហាន ១៣:៣៤, ៣៥; យ៉ូហានទី១ ៤:២០
៤. តើលោកអ្នកអាចសម្គាល់សាសនាពិតឬទេ?
តើសេចក្ដីបង្រៀនរបស់សាសនាមួយណាដែលមានមូលដ្ឋានទាំងស្រុងលើបណ្ដាំរបស់ព្រះ លើកតម្កើងនាមរបស់ព្រះ និងប្រកាសផ្សាយអំពីរាជាណាចក្ររបស់ព្រះដែលជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ? តើសមាជិកនៃសាសនាមួយណាដែលបង្ហាញសេចក្ដីស្រឡាញ់និងមិនចូលរួមធ្វើសង្គ្រាម? តើលោកអ្នកគិតយ៉ាងដូចម្ដេច?—សូមអាន យ៉ូហានទី១ ៣:១០-១២