កូនក្មេងនិងមនុស្សវ័យក្មេង
ទស្សនៈរបស់ព្រះចំពោះកូនក្មេង
តើព្រះយេហូវ៉ាបង្ហាញយ៉ាងដូចម្ដេចថាកូនក្មេង និងមនុស្សវ័យក្មេងមានតម្លៃចំពោះលោក?
បច. ៦:៦, ៧; ១៤:២៨, ២៩; ចសព. ១១០:៣; ១២៧:៣-៥; ១២៨:៣, ៤; យ៉ា. ១:២៧
សូមមើលដែរ យ៉ូប ២៩:១២; ចសព. ២៧:១០; សុភ. ១៧:៦
សូមមើលដែរ «ក្រុមគ្រួសារ»
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ១:២៧, ២៨—ព្រះយេហូវ៉ាមានគោលបំណងឲ្យមនុស្សបង្កើតកូនពេញផែនដី
-
ដក. ៩:១—ក្រោយទឹកជំនន់ព្រះបានបង្គាប់ណូអេ និងកូនប្រុសៗរបស់គាត់ឲ្យបង្កើតកូនពេញផែនដី
-
ដក. ៣៣:៥—យ៉ាកុបដែលជាបុព្វបុរសដ៏ស្មោះត្រង់បានចាត់ទុកកូនៗថា ជាអំណោយពីព្រះ
-
ម៉ាក. ១០:១៣-១៦—លោកយេស៊ូស្រឡាញ់កូនក្មេងដូចបិតារបស់លោកដែរ
-
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលកេងចំណេញឬធ្វើបាបកូនក្មេង?
តើគោលការណ៍គម្ពីរបង្ហាញយ៉ាងណាថា មិនត្រូវបង្ខំកូនក្មេងឲ្យធ្វើការដូចមនុស្សធំ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ៣៣:១២-១៤—យ៉ាកុបបានធ្វើដំណើរយឺតៗតាមកម្លាំងកូនៗរបស់គាត់ ដោយសារគាត់ដឹងថាកូនក្មេងមិនអាចដើរលឿនដូចមនុស្សធំទេ
-
តើយើងគួរគិតថាព្រះជាដើមហេតុដែលនាំឲ្យកូនក្មេងរងទុក្ខវេទនាឬទេ?
យ៉ូប ៣៤:១០; យ៉ា. ១:១៣; ១យ៉ូន. ៥:១៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
លូក. ៥:១៨, ២០, ២៣-២៥—លោកយេស៊ូពន្យល់ថា ភាពខុសឆ្គងជាឫសគល់ដែលនាំឲ្យមានជំងឺ
-
រ៉ូម ៥:១២—សាវ័កប៉ូលពន្យល់អំពីមូលហេតុដែលនាំឲ្យមានភាពខុសឆ្គង និងសេចក្ដីស្លាប់
-
តើព្រះយេហូវ៉ាធានាយ៉ាងណាថាទុក្ខវេទនាទាំងអស់នឹងលែងមានទៀត?
បើឪពុកម្ដាយធ្វើខុសធ្ងន់ឬធ្វើបាបយើង តើនេះមានន័យថាយើងមិនសូវមានតម្លៃ ឬថាយើងនឹងធ្វើខុសដូចគាត់ដែរឬទេ?
បច. ២៤:១៦; អេគ. ១៨:១-៣, ១៤-១៨
សូមមើលដែរ បច. ៣០:១៥, ១៦
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២បស. ១៨:១-៧; ២ប្រ. ២៨:១-៤—ឪពុករបស់ហេសេគាជាមនុស្សអាក្រក់ខ្លាំងណាស់ គាត់បានសម្លាប់កូនមួយចំនួនរបស់គាត់។ ទោះជាយ៉ាងនោះក៏ដោយ ហេសេគានៅតែស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយបានក្លាយជាស្ដេចដ៏ល្អ
-
២បស. ២១:១៩-២៦; ២២:១, ២—អេម៉ុនដែលជាឪពុកយ៉ូសៀស ជាស្ដេចដ៏ឃោរឃៅ។ ប៉ុន្តែ យ៉ូសៀសបានក្លាយជាស្ដេចល្អ
-
១កូ. ១០:១១, ១២—សាវ័កប៉ូលពន្យល់យើងថា យើងអាចរៀនពីកំហុសរបស់អ្នកឯទៀត ហើយមិនធ្វើតាមគំរូរបស់ពួកគេ
-
ភី. ២:១២, ១៣—សាវ័កប៉ូលរំលឹកយើងថា បើយើងបន្តស្មោះត្រង់ នោះយើងនឹងបានសេចក្ដីសង្គ្រោះ
-
ទំនួលខុសត្រូវរបស់កូនក្មេង និងមនុស្សវ័យក្មេង
តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះកូនក្មេងដែលរស់នៅជាមួយឪពុកម្ដាយដែលកោតខ្លាចព្រះ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ១៩:១២, ១៥—មូលហេតុមួយដែលទេវតាការពារកូនស្រីទាំងពីររបស់ឡុត គឺដោយសារឪពុករបស់ពួកនាងជាមនុស្សសុចរិត
-
បើឪពុកម្ដាយមានចំណងមិត្តភាពល្អជាមួយព្រះ តើនេះមានន័យថាកូនក៏នឹងមានចំណងមិត្តភាពល្អជាមួយព្រះដោយស្វ័យប្រវត្តិឬ?
សុភ. ២០:១១; អេគ. ១៨:៥, ១០-១៣
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចល. ១០:១-៣, ៨, ៩—ព្រះបានសម្លាប់កូនប្រុសៗរបស់សម្ដេចសង្ឃអេរ៉ុន។ នេះប្រហែលជាដោយសារពួកគេផឹកស្រាស្រវឹង
-
១សាំ. ៨:១-៥—ទោះជាសាំយូអែលជាអ្នកប្រកាសទំនាយដ៏សុចរិតក្ដី កូនប្រុសរបស់គាត់មិនមែនជាមនុស្សទៀងត្រង់ទេ
-
តើកូនក្មេងត្រូវធ្វើអ្វី បើចង់ឲ្យព្រះពេញចិត្ត?
ហេតុអ្វីប្អូនៗវ័យក្មេងគួរចូលរួមកិច្ចប្រជុំ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ១៥:៣២-៣៨—ក្នុងចំណោមអ្នកដែលស្ដាប់លោកយេស៊ូ ក៏មានកូនក្មេងដែរ
-
តើតាមរបៀបណាយើងអាចដឹងថា ព្រះយេហូវ៉ាចង់ឲ្យកូនក្មេងគោរពប្រណិប័តន៍លោក?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ១៧:៤, ៨-១០, ៤១, ៤២, ៤៥-៥១—ពិតមែនថាដាវីឌនៅក្មេង តែព្រះយេហូវ៉ាបានប្រើគាត់ឲ្យការពារនាមរបស់លោក ដោយឲ្យគាត់ទៅបង្ក្រាបទាហានដ៏ធំសម្បើមម្នាក់
-
២បស. ៥:១-១៥—ព្រះយេហូវ៉ាបានប្រើក្មេងស្រីជនជាតិអ៊ីស្រាអែលម្នាក់ឲ្យជួយមេទ័ពដែលជាជនជាតិដទៃ ឲ្យស្គាល់លោកដែលជាព្រះពិត
-
ម៉ាថ. ២១:១៥, ១៦—លោកយេស៊ូឲ្យតម្លៃកូនក្មេងដែលបង្ហាញការគោរពចំពោះលោក
-
តើព្រះមានទស្សនៈយ៉ាងណាចំពោះកូនក្មេងដែលមានឪពុកម្ដាយមិនមែនជាអ្នកជឿ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ជប. ១៦:២៥, ២៦, ៣២, ៣៣—ព្រះយេហូវ៉ាដាក់ទោសបុរសខ្លះ និងក្រុមគ្រួសារពួកគេ ដែលបានបះបោរប្រឆាំងអ្នកប្រកាសទំនាយម៉ូសេ និងសម្ដេចសង្ឃអេរ៉ុន
-
ជប. ២៦:១០, ១១—ទោះជាកូរ៉ាបានត្រូវប្រហារជីវិតដោយសារគាត់បះបោរប្រឆាំងក៏ដោយ កូនប្រុសៗរបស់គាត់មិនបានស្លាប់ទេ។ តាមមើលទៅ នេះដោយសារភាពស្មោះត្រង់របស់ពួកគេ
-
ហេតុអ្វីមនុស្សវ័យក្មេងសព្វថ្ងៃនេះគួរជ្រើសរើសការសេពគប់ដោយប្រាជ្ញា?
សូមមើលដែរ ២ធី. ៣:១-៥
តើមិត្តភក្តិបែបណាដែលយុវវ័យគ្រិស្តសាសនិកគួរសេពគប់?