លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្រុមគ្រួសារ

ក្រុមគ្រួសារ

ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ

ឪពុក​ម្ដាយ

សូម​មើល ​«​ឪពុក​ម្ដាយ​»​

ឪពុក

សូម​មើល ​«​ឪពុក​»​

ម្ដាយ

សូម​មើល ​«​ម្ដាយ​»​

ប្ដី​និង​ប្រពន្ធ

សូម​មើល ​«​រៀប​ការ​»​

កូន​ៗ​

តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​កូន​ៗ​ធ្វើ​អ្វី?

ហេតុ​អ្វី​កូន​ៗ​ត្រូវ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ?

អេភ. ៦:១​-​៣; កូឡ. ៣:២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចសព. ៧៨:១​-​៨—ជន​ជាតិ​អ៊ីស្រាអែល​ប្រាប់​កូន​ៗ​អំពី​ការ​ប្រព្រឹត្ត​របស់​បុព្វ​បុរស​ពួក​គេ ដើម្បី​ឲ្យ​កូន​ៗ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​មិន​ក្លាយ​ទៅ​ជា​អ្នក​បះ​បោរ​ប្រឆាំង​លោក

    • លូក. ២:៥១, ៥២—ទោះ​ជា​លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ លោក​បាន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ពេញ​មួយ​ជីវិត​របស់​លោក

ហេតុ​អ្វី​កូន​ៗ​ប្រហែល​ជា​ពិបាក​គោរព​ឪពុក​ម្ដាយ?

តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កូន​ដែល​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ២១:១៨​-​២១—តាម​ច្បាប់​ម៉ូសេ បើ​កូន​ធំ​ឡើង ហើយ​រឹង​រូស​និង​បះ​បោរ​ប្រឆាំង​ឪពុក​ម្ដាយ​ម្ដង​ហើយ​ម្ដង​ទៀត កូន​នោះ​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត

    • ២បស. ២:២៣, ២៤—ពេល​ក្មេង​មួយ​ក្រុម​ចំអក​មើល​ងាយ​អ្នក​ប្រកាស​ទំនាយ​អេលីសេ ដែល​ជា​អ្នក​តំណាង​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​ក៏​ត្រូវ​ខ្លា​ឃ្មុំ​ពីរ​ក្បាល​ហែក​សម្លាប់

តើ​ឪពុក​ម្ដាយ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ចិញ្ចឹម​អប់រំ​កូន?

ចសព. ១២៧:៣; ១២៨:៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចល. ២៦:៩—ពេល​ជន​ជាតិ​អ៊ីស្រាអែល​មាន​កូន ពួក​គេ​ចាត់​ទុក​ថា​នេះ​ជា​ពរ​ពី​ព្រះ​យេហូវ៉ា

    • យ៉ូប ៤២:១២, ១៣—ព្រះ​យេហូវ៉ា​បាន​ឲ្យ​យ៉ូប​និង​ប្រពន្ធ​របស់​គាត់​មាន​កូន​១០​នាក់​ថែម​ទៀត ដោយ​សារ​យ៉ូប​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​លោក

តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​បង​ប្អូន​បង្កើត​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គ្នា?

ចសព. ៣៤:១៤; សុភ. ១៥:២៣; ១៩:១១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២៧:៤១; ៣៣:១​-​១១—ក្រោយ​ពី​យ៉ាកុប​បាន​ព្យាយាម​បង្ហាញ​ការ​គោរព និង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​អេសាវ​ដែល​ជា​បង​ប្រុស​គាត់ នោះ​អេសាវ​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យ៉ាកុប​វិញ

តើ​កូន​ដែល​ធំ​ពេញ​វ័យ​មាន​ភារកិច្ច​អ្វី​ចំពោះ​ឪពុក​ម្ដាយ​និង​យាយ​តា?

សុភ. ២៣:២២; ១ធី. ៥:៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ១១:៣១, ៣២—ពេល​ចាក​ចេញ​ពី​ក្រុង​អឺ អាប្រាហាំ​បាន​នាំ​ថេរ៉ា​ដែល​ជា​ឪពុក​របស់​គាត់​ទៅ​ជា​មួយ ហើយ​ថែ​រក្សា​ឪពុក​រហូត​ដល់​ថ្ងៃ​ស្លាប់

    • ម៉ាថ. ១៥:៣​-​៦—លោក​យេស៊ូ​លើក​ឡើង​នូវ​ច្បាប់​ម៉ូសេ​ដើម្បី​បង្ហាញ​ថា កូន​ដែល​ធំ​ពេញ​វ័យ​ត្រូវ​ជួយ​ផ្គត់​ផ្គង់​ឪពុក​ម្ដាយ

សាច់​ថ្លៃ

សូម​មើល ​«​សាច់​ថ្លៃ​»​

យាយ​តា

សូម​មើល ​«​យាយ​តា​»​