លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោរពប្រណិប័តន៍ព្រះ

គោរពប្រណិប័តន៍ព្រះ

តើ​អ្នក​ណា​ប៉ុណ្ណោះ​ដែល​យើង​គួរ​គោរព​ប្រណិប័តន៍?

ដច. ៣៤:១៤; បច. ៥:៨​-​១០; អេ. ៤២:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ៤:៨​-​១០—សាថាន​ស្នើ​ផ្ដល់​រាជាណាចក្រ​ទាំង​អស់​ក្នុង​ពិភព​លោក​ដល់​លោក​យេស៊ូ ដើម្បី​ជា​ថ្នូរ​ឲ្យ​លោក​ក្រាប​គោរព​ប្រណិប័តន៍​វា។ ប៉ុន្តែ លោក​យេស៊ូ​បាន​ទាត់​ចោល​សំណើ​របស់​វា ដោយ​ប្ដេជ្ញា​ចិត្ត​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ

    • បប. ១៩:៩, ១០—ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​មិន​ព្រម​ទទួល​ការ​ក្រាប​គោរព​ពី​សាវ័ក​យ៉ូហាន​ទេ

តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក​ដោយ​របៀប​ណា?

យ៉ូន. ៤:២៤; យ៉ា. ១:២៦, ២៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អេ. ១:១០​-​១៧—ព្រះ​យេហូវ៉ា​ស្អប់ ហើយ​ក៏​មិន​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពី​មនុស្ស​ដែល​មិន​ព្រម​រស់​នៅ ស្រប​តាម​ខ្នាត​តម្រា​របស់​លោក​នោះ​ឡើយ

    • ម៉ាថ. ១៥:១​-​១១—ប្រសាសន៍​របស់​លោក​យេស៊ូ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ដែល​ផ្អែក​លើ​ច្បាប់​របស់​លោក មិន​មែន​ផ្អែក​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស​ទេ

តើ​យើង​គួរ​ខំ​អស់​ពី​សមត្ថភាព​ចូល​រួម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​អ្នក​ណា?

ហេ. ១០:២៤, ២៥

សូម​មើល​ដែរ ចសព. ១៣៣:១​-​៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ២:៤០​-​៤២—នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន សេព​គប់ និង​រៀន​បណ្ដាំ​របស់​ព្រះ

    • ១កូ. ១៤:២៦​-​៤០—សាវ័ក​ប៉ូល​បង្គាប់​ថា កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ត្រូវ​ធ្វើ​ឡើង​ដោយ​របៀប​រៀប​រយ និង​ដោយ​លើក​ទឹក​ចិត្ត ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល​រួម​អាច​រៀន ហើយ​យល់​ពី​សេចក្ដី​បង្រៀន​ក្នុង​កិច្ច​ប្រជុំ​នោះ

តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ការ​គោរព​ប្រណិប័តន៍​របស់​យើង?

ម៉ាថ. ៧:២១​-​២៤; ១​យ៉ូន. ២:១៧; ៥:៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ហេ. ១១:៦—សាវ័ក​ប៉ូល​ពន្យល់​ថា បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​យើង នោះ​យើង​ត្រូវ​មាន​ជំនឿ

    • យ៉ា. ២:១៤​-​១៧, ២៤​-​២៦—យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ​ពន្យល់​ថា យើង​មិន​គ្រាន់​តែ​ត្រូវ​មាន​ជំនឿ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែរ