លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ងារនិងឋានៈ

ងារនិងឋានៈ

តើ​គ្រិស្ត​សាសនិក​គួរ​ហៅ​ងារ​និង​ឋានៈ​ដែល​គេ​ប្រើ​ក្នុង​សាសនា​ដើម្បី​លើក​តម្កើង​មនុស្ស​ឬ​ទេ?

យ៉ូន. ៥:៤១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ១៨:១៨, ១៩—ពិត​មែន​ថា​លោក​យេស៊ូ​គឺ​ល្អ តែ​លោក​មិន​ព្រម​ទទួល​យក​ពាក្យ​ដែល​គេ​ហៅ​លោក​ថា​«​លោក​គ្រូ​ល្អ​»​ទេ ពីព្រោះ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ល្អ

ហេតុ​អ្វី​យើង​មិន​ហៅ​អ្នក​ឯ​ទៀត​ដោយ​ប្រើ​ឋានៈ​ក្នុង​សាសនា​ដូច​ជា​«​លោក​ឪពុក​»​ ឬ​«​អ្នក​ដឹក​នាំ​»​?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ២៣:៩​-​១២—លោក​យេស៊ូ​ហាម​ពួក​អ្នក​កាន់​តាម​លោក​ប្រើ​ឋានៈ​ក្នុង​សាសនា​ដូច​ជា​«​លោក​ឪពុក​»​ ឬ​«​អ្នក​ដឹក​នាំ​»​

    • ១កូ. ៤:១៤​-​១៧—ទោះ​ជា​សាវ័ក​ប៉ូល​ប្រៀប​ដូច​ជា​ឪពុក​សម្រាប់​មនុស្ស​ជា​ច្រើន​ក្ដី ពួក​គេ​មិន​បាន​ហៅ​គាត់​ដោយ​ប្រើ​ពាក្យ​ណា​មួយ ថា​«​លោក​ឪពុក​ប៉ូល​»​នោះ​ឡើយ

ហេតុ​អ្វី​គ្រិស្ត​សាសនិក​គួរ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដូច​បង​ប្អូន ហើយ​ហៅ​គ្នា​ថា​បង​ប្អូន?

ម៉ាថ. ២៣:៨

សូម​មើល​ដែរ សកម្ម. ១២:១៧; ១៨:១៨; រ៉ូម ១៦:១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ១២:៤៦​-​៥០—លោក​យេស៊ូ​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ចាត់​ទុក​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា ជា​បង​ប្អូន

តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​អាច​ហៅ​ឬ​ប្រើ​ឋានៈ​ក្នុង​សង្គម​ដូច​ជា​គ្រូ​ពេទ្យ ចៅ​ក្រម ឬ​ងារ​ក្នុង​ជួរ​រដ្ឋាភិបាល?

រ៉ូម ១៣:១, ៧; ១ពេ. ២:១៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ២៦:១, ២, ២៥—សាវ័ក​ប៉ូល​ហៅ​អាគ្រីប៉ា​និង​ភេស្ទុស​ដែល​ជា​អ្នក​គ្រប់​គ្រង តាម​ឋានៈ​របស់​ពួក​គេ