លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចិត្តគំនិតមិនត្រឹមត្រូវ

ចិត្តគំនិតមិនត្រឹមត្រូវ

តើ​គ្រិស្ត​សាសនិក​គួរ​ជៀស​វាង​ចិត្ត​គំនិត​បែប​ណា?

កំហឹង

ចសព. ៣៧:៨, ៩; សុភ. ២៩:២២; កូឡ. ៣:៨

សូម​មើល​ដែរ សុភ. ១៤:១៧; ១៥:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣៧:១៨, ១៩, ២៣, ២៤, ៣១​-​៣៥—យ៉ូសែប​ត្រូវ​បង​ៗ​របស់​គាត់​ធ្វើ​បាប ហើយ​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ រួច​មក បង​ៗ​គាត់​បាន​និយាយ​បោក​បញ្ឆោត​យ៉ាកុប​ជា​ឪពុក​ថា យ៉ូសែប​កូន​សំណព្វ​ឪពុក​បាន​ស្លាប់​ហើយ

    • ដក. ៤៩:៥​-​៧—ស៊ីម្មាន​និង​លេវី​បាន​ត្រូវ​វិនិច្ឆ័យ ពីព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃ​ផ្សៃ​ក្នុង​ពេល​ដែល​ពួក​គេ​ខឹង

    • ១សាំ. ២០:៣០​-​៣៤—ស្ដេច​សុល​ក្ដៅ​ក្រហាយ​ដល់​ម្ល៉េះ រហូត​ដល់​ស្រែក​ជេរ​យ៉ូណាថាន​ដែល​ជា​កូន​ប្រុស​ខ្លួន ថែម​ទាំង​ចង់​សម្លាប់​យ៉ូណាថាន​ទៀត​ផង

    • ១សាំ. ២៥:១៤​-​១៧—ណាបាល​ស្រែក​ប្រមាថ​ពួក​បុរស​របស់​ដាវីឌ ហើយ​នេះ​បាន​នាំ​ឲ្យ​ពួក​អ្នក​ផ្ទះ​ណាបាល​ទាំង​មូល​វិះ​នឹង​បាត់​បង់​ជីវិត

ចិត្ត​ចង់​បង្ក​ទំនាស់

ចិត្ត​កំសាក

ចិត្ត​សាហាវ

បច. ១៥:៧, ៨; ម៉ាថ. ១៩:៨; ១​យ៉ូន. ៣:១៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៤២:២១​-​២៤—បង​ប្រុស​ៗ​របស់​យ៉ូសែប​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ជា​ខ្លាំង ដែល​ពួក​គេ​បាន​ធ្វើ​អំពើ​ឃោរឃៅ​ដាក់​យ៉ូសែប

    • ម៉ាក. ៣:១​-​៦—លោក​យេស៊ូ​ក្រៀម​ក្រំ​ចិត្ត​ណាស់ ដោយ​សារ​ទង្វើ​ដ៏​អាក្រក់​របស់​ពួក​ផារិស៊ី

គ្មាន​ការ​គោរព

សូម​មើល ​«​គ្មាន​ការ​គោរព​»​

ការ​លើក​ខ្លួន​ហួស​ប្រមាណ

កាឡ. ៥:២៦; ភី. ២:៣

សូម​មើល​ដែរ សុភ. ៣:៧; ២៦:១២; រ៉ូម ១២:១៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២សាំ. ១៥:១​-​៦—អាប់សាឡំ​ចូល​ចិត្ត​សម្ញែង​ថា​គាត់​ជា​មនុស្ស​ល្អ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​បណ្ដា​ជន​បែរ​មក​ពេញ​ចិត្ត​ពេញ​ថ្លើម​ចំពោះ​គាត់ ជា​ជាង​ពេញ​ចិត្ត​ដាវីឌ​ជា​ឪពុក​គាត់

    • ដាន. ៤:២៩​-​៣២—ស្ដេច​នេប៊ូក្នេសា​មាន​អំណួត​ណាស់ បាន​ជា​ព្រះ​យេហូវ៉ា​ដាក់​ទោស​គាត់

ចិត្ត​ច្រណែន និង​មហិច្ឆតា

រ៉ូម ១៣:៩; ១ពេ. ២:១

សូម​មើល​ដែរ កាឡ. ៥:២៦; ទីត. ៣:៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២៦:១២​-​១៥—ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ៊ីសាក ព្រោះ​គាត់​ខំ​ប្រឹង​ធ្វើ​ការ ដូច្នេះ​ពួក​ភីលីស្ទីន​ច្រណែន​គាត់

    • ១បស. ២១:១​-​១៩—អាហាប់​ជា​ស្ដេច​ដ៏​អាក្រក់ គាត់​មាន​ចិត្ត​លោភ​ចង់​បាន​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​យ៉ាង​ខ្លាំង។ នេះ​បាន​នាំ​ឲ្យ​មាន​ការ​ឃុប​ឃិត​គ្នា រហូត​ដល់​មាន​ការ​សម្លាប់​ទៀត​ផង

ការ​ភ័យ​ខ្លាច​មនុស្ស

ចសព. ១១៨:៦; សុភ. ២៩:២៥; ម៉ាថ. ១០:២៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ជប. ១៣:២៥​-​៣៣—អ្នក​ស៊ើប​ការណ៍​ជន​ជាតិ​អ៊ីស្រាអែល​១០​នាក់ បាន​ឲ្យ​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់​ចិត្ត​របស់​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​បណ្ដា​ជន​ភ័យ​ខ្លាច​ដែរ

    • ម៉ាថ. ២៦:៦៩​-​៧៥—សាវ័ក​ពេត្រុស​ភ័យ​ខ្លាច​មនុស្ស រហូត​ដល់​ធ្វើ​ឲ្យ​គាត់​ហ៊ាន​បដិសេធ​លោក​យេស៊ូ​អស់​បី​ដង

ចិត្ត​លោភ​លន់

សូម​មើល ​«​លោភ​លន់​»​

ការ​ស្អប់

ភាព​លាក់​ពុត

សូម​មើល ​«​លាក់​ពុត​»​

ចិត្ត​ច្រណែន

សូម​មើល ​«​ច្រណែន​»​

ខ្ជិល​ច្រអូស

ការ​ស្រឡាញ់​ប្រាក់ និង​ទ្រព្យ​សម្បត្តិ

ម៉ាថ. ៦:២៤; ១ធី. ៦:១០; ហេ. ១៣:៥

សូម​មើល​ដែរ ១​យ៉ូន. ២:១៥, ១៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូប ៣១:២៤​-​២៨—មិន​ថា​យ៉ូប​មាន​ទ្រព្យ​ច្រើន​យ៉ាង​ណា​ទេ គាត់​នៅ​តែ​ស្រឡាញ់​ព្រះ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នោះ

    • ម៉ាក. ១០:១៧​-​២៧—បុរស​អ្នក​មាន​វ័យ​ក្មេង​ម្នាក់​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​ខ្លួន​ខ្លាំង​ពេក រហូត​ដល់​មិន​ហ៊ាន​លះ​បង់​ទ្រព្យ​ដើម្បី​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

គំនុំ

១សាំ. ៣០:៦; អេភ. ៤:៣១; កូឡ. ៣:១៩

សូម​មើល​ដែរ យ៉ា. ៣:១៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អូបា. ១០​-​១៤—ពួក​អេដំ​បាន​ត្រូវ​ថ្កោល​ទោស ពីព្រោះ​ពួក​គេ​បាន​ចង​គំនុំ ដោយ​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ​ចំពោះ​ពួក​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​ខ្លួន

ចិត្ត​ព្រហើន

សូម​មើល ​«​ព្រហើន​»​

អំណួត និង​ភាព​ក្រអឺត​ក្រទម

សូម​មើល ​«​អំណួត​»​

ការ​បង្ក​ជម្លោះ

សុភ. ២៦:២០; ១ធី. ៣:២, ៣; ទីត. ៣:២

សូម​មើល​ដែរ សុភ. ១៥:១៨; ១៧:១៤; ២៧:១៥; យ៉ា. ៣:១៧, ១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ១៣:៥​-​៩—ជម្លោះ​មួយ​បាន​កើត​ឡើង​រវាង​ពួក​គង្វាល​របស់​អាប្រាហាំ​និង​របស់​ឡុត តែ​អាប្រាហាំ​បាន​រក​វិធី​ធ្វើ​ឲ្យ​មាន​សន្តិភាព​វិញ

    • អសក. ៨:១​-​៣—ពួក​បុរស​អេប្រាអ៊ីម​ព្យាយាម​តវ៉ា​យ៉ាង​ខ្លាំង​នឹង​គេឌាន​ដែល​ជា​អ្នក​សម្រេច​ក្ដី តែ​ចិត្ត​រាប​ទាប​របស់​គេឌាន នាំ​ឲ្យ​ពួក​គេ​ស្ងប់​អារម្មណ៍

ការ​បះ​បោរ​ប្រឆាំង

តាំង​ខ្លួន​ជា​មនុស្ស​សុចរិត

អទ. ៧:១៦; ម៉ាថ. ៧:១​-​៥; រ៉ូម ១៤:៤, ១០​-​១៣

សូម​មើល​ដែរ អេ. ៦៥:៥; លូក. ៦:៣៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ១២:១​-​៧—លោក​យេស៊ូ​បក​អាក្រាត​ភាព​លាក់​ពុត​របស់​ពួក​ផារិស៊ី ដែល​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត

    • លូក. ១៨:៩​-​១៤—លោក​យេស៊ូ​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា អ្នក​ដែល​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត​មិន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ

រឹង​ចចេស

យេ. ១៣:១០

សូម​មើល​ដែរ យេ. ៧:២៣​-​២៧; សាក. ៧:១១, ១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ៣៦:១១​-​១៧—សេដេគា​បាន​ទៅ​ជា​ស្ដេច​អាក្រក់ ហើយ​រឹង​ចចេស។ ជា​លទ្ធផល បណ្ដា​រាស្ត្រ​របស់​គាត់​ជួប​អន្តរាយ

    • សកម្ម. ១៩:៨, ៩—សាវ័ក​ប៉ូល​ឈប់​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រឹង​រូស និង​មិន​ព្រម​ជឿ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ

មិន​ចេះ​គិត​ពិចារណា

ម៉ាក. ៧:២១​-​២៣; អេភ. ៥:១៧

សូម​មើល​ដែរ ១ពេ. ២:១៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ៨:១០​-​២០—ជន​ជាតិ​អ៊ីស្រាអែល​មិន​ស្ដាប់​ហេតុ​ផល​ពី​អ្នក​ប្រកាស​ទំនាយ​សាំយូអែល​ទេ ពេល​គាត់​ប្រាប់​ពួក​គេ​ថា​ការ​ដែល​ពួក​គេ​ចង់​បាន​ស្ដេច នោះ​មិន​មែន​ជា​ការ​មាន​ប្រាជ្ញា​ឡើយ

    • ១សាំ. ២៥:២​-​១៣, ៣៤—ណាបាល​មិន​ព្រម​ផ្ដល់​ជំនួយ​តាម​ពាក្យ​អង្វរ​សុំ​ដ៏​សម​ហេតុ​សម​ផល​របស់​ពួក​បុរស​ដាវីឌ​ឡើយ។ នេះ​បាន​នាំ​ឲ្យ​ពួក​អ្នក​ផ្ទះ​គាត់​ទាំង​មូល​ស្ទើរ​តែ​បាត់​បង់​ជីវិត

ការ​ចោទ​ប្រកាន់ និង​ការ​សង្ស័យ

យ៉ូប ១:៩​-​១១; ១ធី. ៦:៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១៨:៦​-​៩; ២០:៣០​-​៣៤—ស្ដេច​សុល​សង្ស័យ​ថា​ដាវីឌ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​គាត់​ថែម​ទាំង​ព្យាយាម​ញុះញង់​ឲ្យ​យ៉ូណាថាន​ប្រឆាំង​នឹង​ដាវីឌ​ទៀត​ផង