លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បៀតបៀន

បៀតបៀន

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដឹង​ថា​ខ្លួន​នឹង​ជួប​ការ​បៀតបៀន?

ពេល​ជួប​ការ​បៀតបៀន ហេតុ​អ្វី​យើង​ត្រូវ​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា?

ចសព. ៥៥:២២; ២កូ. ១២:៩, ១០; ២ធី. ៤:១៦​-​១៨; ហេ. ១៣:៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ១៩:១​-​១៨—ពេល​ជួប​ការ​បៀតបៀន អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត។ បន្ទាប់​មក គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ការ​សម្រាល​ទុក្ខ

    • សកម្ម. ៧:៩​-​១៥—យ៉ូសែប​ត្រូវ​បង​ប្រុស​ៗ​ធ្វើ​បាប តែ​ព្រះ​យេហូវ៉ា​ស្មោះ​ត្រង់​ចំពោះ​គាត់​ជា​និច្ច។ លោក​បាន​ជួយ​គាត់ ហើយ​ប្រើ​គាត់​ឲ្យ​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់

តើ​ការ​បៀតបៀន​រួម​មាន​អ្វី​ខ្លះ?

ការ​ជេរ​ប្រមាថ​ពី​អ្នក​ឯ​ទៀត

២ប្រ. ៣៦:១៦; ម៉ាថ. ៥:១១; សកម្ម. ១៩:៩; ១ពេ. ៤:៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២បស. ១៨:១៧​-​៣៥—រ៉ាបសាកេ​ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ស្រុក​អាស៊ីរី បាន​ប្រមាថ​ព្រះ​យេហូវ៉ា ហើយ​ចំអក​ឲ្យ​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម

    • លូក. ២២:៦៣​-​៦៥; ២៣:៣៥​-​៣៧—ពួក​អ្នក​បៀតបៀន​បាន​ប្រមាថ​មើល​ងាយ​លោក​យេស៊ូ ពេល​លោក​ជាប់​ឃុំ និង​ពេល​លោក​នៅ​លើ​បង្គោល​ទារុណកម្ម

ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ

ការ​ចាប់​ខ្លួន និង​ការ​បញ្ជូន​យើង​ទៅ​ពួក​អាជ្ញាធរ

ការ​ធ្វើ​បាប​ខាង​រូប​កាយ

ការ​វាយ​ប្រហារ​ពី​ក្រុម​បះ​បោរ

ការ​សម្លាប់

តើ​គ្រិស្ត​សាសនិក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ជួប​ការ​បៀតបៀន?

ម៉ាថ. ៥:៤៤; សកម្ម. ១៦:២៥; ១កូ. ៤:១២, ១៣; ១ពេ. ២:២៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ៧:៥៧–៨:១—ពេល​ស្ទេផាន​ហៀប​នឹង​ត្រូវ​សម្លាប់​ដោយ​ក្រុម​បង្ក​ហិង្សា ដែល​រួម​មាន​សុល​ពី​ក្រុង​តើសុស នោះ​ស្ទេផាន​បាន​សុំ​ព្រះ​អភ័យ​ទោស​ឲ្យ​ពួក​គេ

    • សកម្ម. ១៦:២២​-​៣៤—ទោះ​ជា​សាវ័ក​ប៉ូល​ត្រូវ​គេ​វាយ​ដំ​និង​ដាក់​ច្រវាក់​ក៏​ដោយ គាត់​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​ឆ្មាំ​គុក។ នេះ​បាន​នាំ​ឲ្យ​ឆ្មាំ​គុក​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ក្លាយ​ជា​អ្នក​ជឿ

តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី​១?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​បៀតបៀន?

ពេល​ជួប​ប្រទះ​ការ​បៀតបៀន តើ​សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត​អាច​ជួយ​ពង្រឹង​កម្លាំង​យើង​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​យើង​មិន​គួរ​ឲ្យ​ការ​បៀតបៀន​ធ្វើ​ឲ្យ​យើង​អៀន​ខ្មាស ភ័យ​ខ្លាច ឬ​ធ្លាក់​ទឹក​ចិត្ត? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា?

ចសព. ៥៦:១​-​៤; សកម្ម. ៤:១៨​-​២០; ២ធី. ១:៨, ១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ៣២:១​-​២២—ពេល​ស្ដេច​សានហេរីប​នាំ​កង​ទ័ព​ដ៏​ធំ​បម្រុង​វាយ​ប្រហារ​ក្រុង​យេរូសាឡិម ស្ដេច​ហេសេគា​ដ៏​ស្មោះ​ត្រង់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ហើយ​ពង្រឹង​កម្លាំង​ចិត្ត​បណ្ដា​ជន។ ជា​លទ្ធផល គាត់​បាន​ទទួល​ពរ​យ៉ាង​អស្ចារ្យ

    • ហេ. ១២:១​-​៣—ពួក​អ្នក​បៀតបៀន​ព្យាយាម​បំបាក់​មុខ​លោក​យេស៊ូ តែ​លោក​មិន​បាន​ឲ្យ​អ្វី​ទាំង​នោះ​ធ្វើ​ឲ្យ​លោក​ធ្លាក់​ទឹក​ចិត្ត​ទេ

តើ​អាច​មាន​លទ្ធផល​ល្អ​អ្វី​ដែល​មក​ពី​ការ​បៀតបៀន?

ពេល​យើង​ស៊ូ​ទ្រាំ​ការ​ពិបាក នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​លើក​កិត្តិយស​ដល់​នាម​របស់​លោក

១ពេ. ២:១៩, ២០; ៤:១២​-​១៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូប ១:៦​-​២២; ២:១​-​១០—ទោះ​ជា​យ៉ូប​មិន​ដឹង​ថា សាថាន​នៅ​ពី​ក្រោយ​ទុក្ខ​វេទនា​របស់​គាត់​ក៏​ដោយ គាត់​មិន​ព្រម​បោះ​បង់​ព្រះ​យេហូវ៉ា​ទេ។ នេះ​នាំ​ឲ្យ​ព្រះ​ទទួល​ការ​លើក​តម្កើង ហើយ​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក

    • ដាន. ១:៦, ៧; ៣:៨​-​៣០—យុវជន​ស្មោះ​ត្រង់​បី​នាក់​ឈ្មោះ​ហាណានា មីសាអែល និង​អាសារៀ (​ឬ​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ​) សុខ​ចិត្ត​ប្រឈម​មុខ​ការ​ស្លាប់​ដ៏​តក់​ស្លុត ជា​ជាង​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ស្ដេច​នេប៊ូក្នេសា​ដែល​ជា​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត បាន​លើក​តម្កើង​ព្រះ​យេហូវ៉ា​នៅ​មុខ​អ្នក​ឯ​ទៀត

ការ​បៀតបៀន​អាច​បើក​ឱកាស​ឲ្យ​មនុស្ស​ឯ​ទៀត​រៀន​អំពី​ព្រះ​យេហូវ៉ា

លូក. ២១:១២, ១៣; សកម្ម. ៨:១,

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១១:១៩​-​២១—ការ​បៀតបៀន​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ខ្ចាត់​ខ្ចាយ តែ​បែរ​ជា​ធ្វើ​ឲ្យ​ដំណឹង​ល្អ​បន្ត​រីក​សុសសាយ​ដល់​កន្លែង​ជា​ច្រើន

    • ភី. ១:១២, ១៣—សាវ័ក​ប៉ូល​សប្បាយ​ចិត្ត​ដែល​ការ​ជាប់​គុក​របស់​គាត់ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​រៀន​អំពី​ដំណឹង​ល្អ

ពេល​យើង​ស៊ូ​ទ្រាំ​ការ​បៀតបៀន យើង​អាច​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​ផ្សេង​ទៀត

តើ​ជា​ញឹក​ញយ​អ្នក​ណា​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​បៀតបៀន​អ្នក​បម្រើ​ព្រះ​យេហូវ៉ា?

យេ. ២៦:១១; ម៉ាក. ៣:៦; យ៉ូន. ១១:៤៧, ៤៨, ៥៣; សកម្ម. ២៥:១​-​៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១៩:២៤​-​២៩—នៅ​ក្រុង​អេភេសូរ ពួក​អ្នក​ឆ្លាក់​រូប​វិហារ​តូច​ៗ​របស់​ព្រះ​អាតេមីស​គិត​ថា ព័ត៌មាន​ដែល​គ្រិស្ត​សាសនិក​ផ្សព្វ​ផ្សាយ​នឹង​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រក​ស៊ី​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​ក៏​បៀតបៀន​គ្រិស្ត​សាសនិក

    • កាឡ. ១:១៣, ១៤—មុន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក ប៉ូល​(​ឬ​សុល​) គឺ​ជា​អ្នក​កាន់​តាម​សាសនា​យូដា​យ៉ាង​ងប់​ងុល។ នេះ​ជា​ហេតុ​ដែល​គាត់​បៀតបៀន​គ្រិស្ត​សាសនិក​យ៉ាង​ចាស់​ដៃ

តើ​អ្នក​ណា​ជា​មេ​ខ្លោង​ក្នុង​ការ​បៀតបៀន​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា?