លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បែងចែកវណ្ណៈ

បែងចែកវណ្ណៈ

តើ​ព្រះ​ចាត់​ទុក​មនុស្ស​ខ្លះ​ថា​ប្រសើរ​ជាង​មនុស្ស​ខ្លះ​ទៀត ដោយ​សារ​ឋានៈ ពូជ​ពង្ស ឬ​ទ្រព្យ​សម្បត្តិ​ពួក​គេ​ឬ​ទេ?

សកម្ម. ១៧:២៦, ២៧; រ៉ូម ៣:២៣​-​២៧; កាឡ. ២:៦; ៣:២៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូន. ៨:៣១​-​៤០—ជនជាតិ​យូដា​មួយ​ចំនួន​និយាយ​ដោយ​អំណួត​ថា អាប្រាហាំ​ជា​បុព្វ​បុរស​របស់​ពួក​គេ តែ​លោក​យេស៊ូ​បាន​កែ​តម្រង់​ពួក​គេ ដោយ​សារ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​អាប្រាហាំ​ឡើយ

ហេតុ​អ្វី​យើង​មិន​គួរ​មើល​ងាយ​មនុស្ស​ដែល​មាន​ជាតិ​សាសន៍​ឬ​មាន​វប្បធម៌​ខុស​ពី​យើង?

យ៉ូន. ៣:១៦; រ៉ូម ២:១១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូណ. ៤:១​-​១១—ព្រះ​យេហូវ៉ា​អត់​ធ្មត់​បង្រៀន​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស ដើម្បី​ឲ្យ​គាត់​បង្ហាញ​ចិត្ត​មេត្តា​ករុណា​ចំពោះ​ពួក​អ្នក​ក្រុង​នីនីវេ ទោះ​ជា​ពួក​គេ​មាន​ជាតិ​សាសន៍​ខុស​ពី​គាត់​ក្ដី

    • សកម្ម. ១០:១​-​៨, ២៤​-​២៩, ៣៤, ៣៥—សាវ័ក​ពេត្រុស​បាន​រៀន​ថា គាត់​មិន​គួរ​ចាត់​ទុក​ជន​ជាតិ​ដទៃ​ថា មិន​ស្អាត​បរិសុទ្ធ​ឡើយ។ ដូច្នេះ ពេត្រុស​បាន​ជួយ​កូនេលាស​ដែល​ជា​ជន​ជាតិ​ដទៃ​ដំបូង​គេ និង​ពួក​អ្នក​ផ្ទះ​គាត់​ទាំង​មូល​ដែល​មិន​កាត់​ចុង​ស្បែក ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក

តើ​គ្រិស្ត​សាសនិក​ដែល​មាន​ទ្រព្យ​ច្រើន​គួរ​គិត​ថា ខ្លួន​ប្រសើរ​ជាង​បង​ប្អូន​ដែល​មិន​សូវ​មាន​ទ្រព្យ​ឬ​ទេ?

តើ​ការ​មាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​មាន​ន័យ​ថា គាត់​ប្រសើរ​ជាង​បង​ប្អូន​ឯ​ទៀត ហើយ​អាច​តម្រូវ​ហួស​ហេតុ​ពី​បង​ប្អូន​ឬ​ទេ?

២កូ. ១:២៤; ១ពេ. ៥:២, ៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ១៧:១៨​-​២០—ព្រះ​យេហូវ៉ា​បាន​ប្រាប់​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​ថា កុំ​គិត​ថា​ខ្លួន​ពិសេស​ជាង​រាស្ត្រ​របស់​ខ្លួន​ឡើយ ពីព្រោះ​ពួក​គេ​ជា​បង​ប្អូន​នឹង​គ្នា

    • ម៉ាក. ១០:៣៥​-​៤៥—លោក​យេស៊ូ​កែ​តម្រង់​ពួក​សាវ័ក ដោយ​សារ​ពួក​គាត់​គិត​តែ​អំពី​ការ​ចង់​ធ្វើ​ជា​អ្នក​ធំ​ជាងគេ

តើ​ព្រះ​ពេញ​ចិត្ត​មនុស្ស​បែប​ណា?

តើ​គ្រិស្ត​សាសនិក​គួរ​ព្យាយាម​កែ​ទម្រង់​ច្បាប់​រដ្ឋ​ដែល​ខ្លួន​គិត​ថា​មិន​យុត្តិធម៌​ឬ​ទេ?

អេភ. ៦:៥​-​៩; ១ធី. ៦:១, ២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូន. ៦:១៤, ១៥—ទោះ​ជា​មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​ស្ដេច ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ក្នុង​សង្គម​ក្ដី លោក​មិន​យល់​ព្រម​ទេ