លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រគល់ខ្លួនជូនព្រះ

ប្រគល់ខ្លួនជូនព្រះ

តើ​អ្វី​ជា​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

បើ​យើង​ចង់​បម្រើ​ព្រះ តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​គម្ពីរ?

តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី អំពី​វិធី​ដែល​ព្រះ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ភាព​ខុស​ឆ្គង?

តើ​ការ​ប្រែ​ចិត្ត​ពី​របៀប​រស់​នៅ​ចាស់​រួម​បញ្ចូល​អ្វី​ខ្លះ?

សកម្ម. ៣:១៩; ២៦:២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ១៩:១​-​១០—សាខេ​ដែល​ជា​ប្រធាន​ពួក​យក​ពន្ធ បាន​ប្រែ​ចិត្ត​ពី​របៀប​រស់​នៅ​ដែល​ធ្លាប់​បោក​បញ្ឆោត​គេ ហើយ​គាត់​សង​ប្រាក់​ដល់​អ្នក​ដែល​គាត់​ធ្លាប់​បោក​ប្រាស់

    • ១ធី. ១:១២​-​១៦—សាវ័ក​ប៉ូល​ពន្យល់​ថា ពី​មុន​គាត់​ជា​មនុស្ស​អាក្រក់​ណាស់។ ប៉ុន្តែ គាត់​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​ការ​អភ័យ​ទោស ដោយ​សារ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​និង​គ្រិស្ត

ក្រៅ​ពី​ការ​ឈប់​ធ្វើ​ខុស តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត?

ដើម្បី​បម្រើ​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត តើ​យើង​ត្រូវ​ធ្វើ​តាម​ខ្នាត​តម្រា​អ្វី​ខ្លះ?

១កូ. ៦:៩​-​១១; កូឡ. ៣:៥​-​៩; ១ពេ. ១:១៤, ១៥; ៤:៣, ៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១កូ. ៥:១​-​១៣—សាវ័ក​ប៉ូល​បាន​បង្គាប់​ក្រុម​ជំនុំ​កូរិនថូស ឲ្យ​ដក​បុរស​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ចេញ​ពី​ចំណោម​ពួក​គេ

    • ២ធី. ២:១៦​-​១៩—សាវ័ក​ប៉ូល​ព្រមាន​ធីម៉ូថេ​ឲ្យ​បដិសេធ​សម្ដី​របស់​ពួក​អ្នក​ក្បត់​ជំនឿ ដែល​រាល​ដាល​ដូច​ដំបៅ​រលួយ

ហេតុ​អ្វី​យើង​មិន​គួរ​គាំទ្រ​រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ?

អេ. ២:៣, ៤; យ៉ូន. ១៥:១៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូន. ៦:១០​-​១៥—បន្ទាប់​ពី​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ចម្អែត​មនុស្ស​ជា​ច្រើន ពួក​គេ​ចង់​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច។ ប៉ុន្តែ លោក​យេស៊ូ​បាន​ដក​ខ្លួន​ចេញ​ភ្លាម​ៗ​

    • យ៉ូន. ១៨:៣៣​-​៣៦—លោក​យេស៊ូ​ពន្យល់​ថា រាជាណាចក្រ​របស់​លោក មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ក្នុង​ពិភព​លោក​នេះ​ទេ

តើ​ឫទ្ធានុភាព​បរិសុទ្ធ​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​យ៉ាង​ដូច​ម្ដេច?

យ៉ូន. ១៦:១៣; កាឡ. ៥:២២, ២៣

សូម​មើល​ដែរ សកម្ម. ២០:២៨; អេភ. ៥:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១៥:២៨, ២៩—ឫទ្ធានុភាព​បរិសុទ្ធ​ដឹក​នាំ​គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម ឲ្យ​សម្រេច​ចិត្ត​រឿង​ដ៏​សំខាន់​អំពី​ការ​កាត់​ចុង​ស្បែក

តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​បម្រើ​ព្រះ?

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ចាំ​បាច់​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក?

ម៉ាថ. ២៨:១៩, ២០; សកម្ម. ២:៤០, ៤១; ៨:១២; ១ពេ. ៣:២១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ៣:១៣​-​១៧—លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ថា លោក​ធ្វើ​តាម​បំណង​ប្រាថ្នា​បិតា​លោក

    • សកម្ម. ៨:២៦​-​៣៩—មន្ត្រី​ជន​ជាតិ​អេត្យូពី​ម្នាក់​ដែល​បាន​ដូរ​មក​កាន់​សាសនា​យូដា បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ក្រោយ​ពី​បាន​រៀន​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ​គ្រិស្ត