លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រៀនប្រដៅ

ប្រៀនប្រដៅ

ហេតុ​អ្វី​គម្ពីរ​ជា​សៀវភៅ​ដែល​មាន​ការ​ប្រៀន​ប្រដៅ​ល្អ​បំផុត?

ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​ណែនាំ​និង​ការ​កែ​តម្រង់?

ពេល​ព្រះ​យេហូវ៉ា​ប្រៀន​ប្រដៅ​យើង តើ​នេះ​បង្ហាញ​អ្វី​អំពី​លោក?

សុភ. ៣:១១, ១២; ហេ. ១២:៧​-​៩

សូម​មើល​ដែរ បច. ៨:៥; សុភ. ១៣:២៤; បប. ៣:១៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២សាំ. ១២:៩​-​១៣; ១បស. ១៥:៥; សកម្ម. ១៣:២២—ទោះ​ជា​ស្ដេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក៏​ដោយ ព្រះ​យេហូវ៉ា​ប្រៀន​ប្រដៅ​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ និង​បាន​អភ័យ​ទោស​ឲ្យ​គាត់

    • យ៉ូណ. ១:១​-​៤, ១៥​-​១៧; ៣:១​-​៣—ព្រះ​យេហូវ៉ា​ប្រៀន​ប្រដៅ​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស ដោយ​សារ​គាត់​រត់​គេច​ពី​ភារកិច្ច​ដែល​លោក​បាន​ប្រគល់​ឲ្យ។ ប៉ុន្តែ លោក​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​គាត់​ជា​លើក​ទី​២

ហេតុ​អ្វី​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​ព្រម​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា?

តើ​អ្វី​អាច​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល​មិន​ព្រម​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ?

សុភ. ១:២៤​-​២៦; ១៣:១៨; ១៥:៣២; ២៩:១

សូម​មើល​ដែរ យេ. ៧:២៧, ២៨, ៣២​-​៣៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យេ. ៥:៣​-​៧—រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក្បាល​រឹង​មិន​ព្រម​ទទួល​យក​ការ​កែ​តម្រង់​ពី​លោក ហើយ​ធ្វើ​ការ​កែ​ប្រែ​ទេ។ ដូច្នេះ លោក​បាន​ប្រៀន​ប្រដៅ​ពួក​គេ​ខ្លាំង​ជាង​មុន

    • សេផ. ៣:១​-​៨—ដោយ​សារ​ពួក​អ្នក​ក្រុង​យេរូសាឡិម​បដិសេធ​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​រង​ទុក្ខ​ខ្លោច​ផ្សា​ជា​ខ្លាំង

តើ​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​អ្វី?

សុភ. ៤:១៣; ១កូ. ១១:៣២; ទីត. ១:១៣; ហេ. ១២:១០, ១១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ៣០:១​-​៦—អ្នក​ប្រកាស​ទំនាយ​ម៉ូសេ​ប្រាប់​បណ្ដា​ជន​ថា បើ​ពួក​គេ​ស្ដាប់​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ឲ្យ​ពរ​ដល់​ពួក​គេ

    • ២ប្រ. ៧:១៣, ១៤—ព្រះ​យេហូវ៉ា​ប្រាប់​ស្ដេច​សាឡូម៉ូន​ថា អ្វី​ល្អ​ៗ​នឹង​កើត​ឡើង​ដល់​បណ្ដា​ជន បើ​ពួក​គេ​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​លោក

ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​រៀន​ពី​ការ​កែ​តម្រង់​ដែល​អ្នក​ឯ​ទៀត​បាន​ទទួល?

ពេល​ឃើញ​អ្នក​ឯ​ទៀត​ទទួល​ការ​ប្រៀន​ប្រដៅ​យ៉ាង​ខ្លាំង ហេតុ​អ្វី​យើង​មិន​គួរ​អរ​សប្បាយ?

ក្រោយ​ពី​យើង​បាន​ទទួល​ការ​ប្រៀន​ប្រដៅ​និង​ឱវាទ​របស់​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

យ៉ូស. ១:៨; យ៉ា. ១:២៥

សូម​មើល​ដែរ បច. ១៧:១៨, ១៩; ចសព. ១១៩:៩៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១ប្រ. ២២:១១​-​១៣—ស្ដេច​ដាវីឌ​សន្យា​នឹង​សាឡូម៉ូន​ជា​កូន​ប្រុស​ថា ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​កូន ដរាប​ណា​កូន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យ៉ាង​ដិត​ដល់

    • ចសព. ១:១​-​៦—ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​អាន ហើយ​រំពឹង​គិត​អំពី​បណ្ដាំ​លោក

ហេតុ​អ្វី​ការ​ដែល​ឪពុក​ម្ដាយ​អប់រំ​កូន បង្ហាញ​ថា​ពួក​គាត់​ស្រឡាញ់​កូន?

សូម​មើល ​«​ឪពុក​ម្ដាយ​»​

ពេល​ឪពុក​ម្ដាយ​ប្រៀន​ប្រដៅ​កូន តើ​កូន​គួរ​ធ្វើ​យ៉ាង​ណា?